ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដេញមាស​​ភ្លាត់ស្នៀត​! ខ្ទេច​អស់​ប្លា​ទីន​៣០​​តម្លឹង​ ប៊ិះអស់​ទាំង​តូបទៀត​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​មាន​ករណី​អ្នក​ដេញមាស​ម្នាក់​ ខណៈកំពុង​ដុត​រំលាយប្លាទីន សង្ស័យ​ភ្លាត់ស្នៀត​​ស្រាប់តែ​ផ្ទុះ​បែក​ចាន​​រំលាយប្លាទីននោះ ធ្វើ​ឱ្យ​ខ្ទាតកម្ទេចរងើកប្លាទីន ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​តូប​ទិញ​-លក់​មាស ហើយ​ត្រូវបានអាជីវករក្នុង​ផ្សារ​នាំគ្នា​ទាញទុយោទឹកបាញ់ពន្លត់ទាន់ពេល ប៉ុន្តែ​​បណ្តាល​ឲ្យ​ហូ​រ​​ប្លាទីន​​ដែល​​ដុត​រំលាយ​​នោះ​ហូ​​រ​ទៅ​តាម​ទឹក​បាត់​អស់​ចំនួន​​ប្រមាណជា​៣០​តម្លឹង​​ប្លាទីន ​។…

ខេត្តស្វាយរៀង ​៖ ​មាន​ករណី​អ្នក​ដេញមាស​ម្នាក់​ ខណៈកំពុង​ដុត​រំលាយប្លាទីន សង្ស័យ​ភ្លាត់ស្នៀត​​ស្រាប់តែ​ផ្ទុះ​បែក​ចាន​​រំលាយប្លាទីននោះ ធ្វើ​ឱ្យ​ខ្ទាតកម្ទេចរងើកប្លាទីន ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​តូប​ទិញ​-លក់​មាស ហើយ​ត្រូវបានអាជីវករក្នុង​ផ្សារ​នាំគ្នា​ទាញទុយោទឹកបាញ់ពន្លត់ទាន់ពេល ប៉ុន្តែ​​បណ្តាល​ឲ្យ​ហូ​រ​​ប្លាទីន​​ដែល​​ដុត​រំលាយ​​នោះ​ហូ​​រ​ទៅ​តាម​ទឹក​បាត់​អស់​ចំនួន​​ប្រមាណជា​៣០​តម្លឹង​​ប្លាទីន ​។

​ករណី​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​មិថុនា​ ឆ្នាំ​២០២០​ នៅ​ផ្សារ​វាល​យន្ត​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ដេញមាសម្នាក់​ខាងលើ​ឈ្មោះ​សុខ ហាន់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ម្ចាស់​តូប​ទិញ-​លក់​មាស​និង​ដូរ​លុយ​​មួយកន្លែង​នៅ​ផ្សារ​វាល​យន្ត​ចំណុច​កែង​ខាងជើង។​

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​តូប​ទិញ​លក់​មាស​និង​ដូរ​លុយ​​មួយកន្លែង​នៅ​ផ្សារ​វាល​យន្ត​ចំណុច​កែង​ខាងជើង គឺ​ដោយសារ​មូលហេតុ​​អ្នក​ដេញមាសដុត​រំលាយ​ប្លា​​​ទី​ន​ប្រមាណ​ជា​៣០​តម្លឹង ​ខណៈ​​ប្លា​​ទី​ន​រលាយ​ហើយនោះ ​ស្រាប់តែ​ផ្ទុះ​បែក​ចាន​រំលាយ​​ប្លា​​ទី​ននោះ ​បណ្ដាល​ឱ្យ​ខ្ទាត​កម្ទេច​រងើក​ប្លាទីន​​ឆាបឆេះ​តូប​ឡើង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​លក់ដូរ​ក្នុង​ផ្សារដែលមាន​​តូប​ក្បែរ​ៗ​គ្នា​មក​ជួយ​ពន្លត់ ​បន្ទាប់​មក​មាន​ប្រជាពលរដ្ឋ​បាន​សហការ​គ្នា​ជួយ​យក​ទឹក​ពន្លត់​ និង​ប្រើ​ទុយោ​បាញ់​ទឹក​ស្អាត​ដែល​នៅ​ក្បែរ​នោះ​បាញ់​ពន្លត់​រហូត​រលត់​បាន​ទាន់​ពេលវេលា​មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ទៅ​តូប​ផ្សេង​ទៀត​ ​ក៏​ប៉ុន្តែ​បណ្តាល​ឲ្យ​បាត់បង់​ប្លា​​​ទី​ន​អស់​ប្រមាណ​៣០​​តម្លឹង​បាន​ហូរ​ទៅ​តាម​ទឹក​អស់​ពិតជា​សោកស្តាយ​ណាស់​។

​ក្នុង​​ហេតុការណ៍​ខាងលើនេះ​​ដែរ ​ក៏​ឃើញ​វត្តមាន​អាជ្ញាធរ​ក្រុង​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ហើយ​ក្នុង​នាម​រដ្ឋបាល​ក្រុង​ស្វាយ​រៀង​ក៏​បាន​អំពាវនាវដល់​​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ចរន្តអគ្គិសនី ភ្លើង ទៀន ធូប ចង្ក្រាន​ផ្សេង​ៗ និង​សូមកុំ​ដាក់​តាំង​ទំនិញ​លក់​លើ​ផ្លូវ ឬ​ចិញ្ចើម​ផ្លូវ ដើម្បី​​ចៀស​វាងកុំ​ឱ្យមាន​​ការ​កកស្ទះ​តាម​ផ្លូវ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​មាន​សោភ័​ណភាព​ល្អ ជា​ពិសេស​នៅ​ពេល​កើត​មាន​បញ្ហា​ជាយថាហេតុ​ណា​មួយកើតឡើង​ ត្រូវការ​ផ្លូវ​​សម្រាប់​ឱ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​ជួយ​ពន្លត់​បាន​ងាយស្រួល​ផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ