ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិដ្ឋាន​ចិញ្ចឹម​គោ​ទទួល​ជោគជ័យ ព្រោះ​នាំ​ពូជ​ស្មៅ​ពី​បរទេស

3 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​ផលិត​ចំណី​ដើម្បី​បំប៉ន​សត្វ​គោ ម្ចាស់​កសិដ្ឋាន​មា​នទី​តាំងនៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ នៅ​បាន​ដាំ​ស្មៅ ដែល​នាំ​ចូល​ពី​បរទេស​មក​ដាំ​លើ​ផ្ទៃដី​ជាង​៧​ហិ​កតា ដើម្បី​ធ្វើ​ជា​ចំណី​ដល់​គោបន្ថែម​ទៀត សម្រាប់​ការ​ធំធាត់​ឱ្យ​បាន​លឿន…

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​ផលិត​ចំណី​ដើម្បី​បំប៉ន​សត្វ​គោ ម្ចាស់​កសិដ្ឋាន​មា​នទី​តាំងនៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ នៅ​បាន​ដាំ​ស្មៅ ដែល​នាំ​ចូល​ពី​បរទេស​មក​ដាំ​លើ​ផ្ទៃដី​ជាង​៧​ហិ​កតា ដើម្បី​ធ្វើ​ជា​ចំណី​ដល់​គោបន្ថែម​ទៀត សម្រាប់​ការ​ធំធាត់​ឱ្យ​បាន​លឿន ។

លោក យុ​ត រ​ដ្ឋា អ្នកឯកទេស​ដាំ​ស្មៅ​នៅ​ក្នុង​កសិដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា តាម​ពិត​កសិដ្ឋាន​ខាងលើ​នេះ​មាន​ម្ចាស់​ឈ្មោះ រស់ វិសុទ្ធ នៅ​រាជធានី​ភ្នំពេញ រូប​គាត់​គ្រាន់តែ​ជំនាញ​ដាំ​ស្មៅ​តែ​ប៉ុណ្ណោះ​គឺ​ក្នុង​រយៈពេល​៣​ទៅ​៤​ឆ្នាំ​មក​ហើយ ដែល​គាត់​បាន​មក​ដាំ​ស្មៅ នៅ​ក្នុង​កសិដ្ឋាន​មួយ​នេះ ។ ស្មៅ​ដែល​គាត់​បាន​ដាំ គឺ​បាន​នាំ​ពូជ មក​ពី​បរទេស​មាន​ដូច​ជា​ពូជ​ស្មៅ​ផ្អែម​អុ​ី​ស្រា​អែ​ល និង​ពូជ​ស្មៅ​ស៊ុប​ពឺ​ណេ​ត​ពែ ។

លោក​រៀបរាប់​ថា ចំពោះ​ពូជ​ស្មៅ​ផ្អែម​អុ​ី​ស្រា​អែ​ល យើង​ដាំ​ក្នុង​រយៈពេល​៤៥​ថ្ងៃ​គឺ​បាន​ផល អាច​កាត់​ឱ្យ​គោ​ស៊ី​បាន​ហើយ ។ ដោយឡែក​ចំពោះ​ពូជ​ស្មៅ​ស៊ុប​ពឺ​ណេ​ត​ពែ គឺ​មាន​អាយុ​ដល់​ទៅ​១០០​ថ្ងៃ ទើប​អាច​កាត់​យក​មក​ផ្អាប់ រួច​ឱយ​គោ​ស៊ី​បាន ។ ប៉ុន្តែ​ពូជ​ស្មៅ​ប្រ​ភ​ទ​នេះ​បន្ទាប់​ពី​យើង​កាត់​លើក​ទី​១ ដែល​មាន​អាយុ​១០០​ថ្ងៃនេះ​ហើយ នៅ​ពេល​កាត់​លើក​ក្រោយ​ៗ ទៀត គឺ​ត្រឹមតែ​៤៥​ថ្ងៃ យើង​អាច​កាត់​វា​បាន​ហើយ ព្រោះ​វា​ធំ​លឿន​នឹង​ដុះ​ស្លឹក​បាន​ល្អ ។

លោក យុ​ត រ​ដ្ឋា បាន​បន្ថែម​ថា បច្ចុប្បន្ន​ម្ចាស់​កសិដ្ឋាន​បានឱ្យ​ចំណី​ដែល​ផលិត​ដោយ​ខ្លួនឯង ដល់​គោ​ដែល​ទិញ​មក​បំប៉ន​សម្រាប់​លក់ ក្នុង​១​ថ្ងៃ​ចំនួន​២​ពេល ។ ប៉ុន្តែ​សម្រាប់​ស្មៅ ដែល​ដាំ​ដុះ​ក្នុង​កសិដ្ឋាន​នេះ គឺ​កាត់​ឱយ​គោ​ស៊ី​តែ​មួយ​ពេល​ប៉ុណ្ណោះ ក្នុង​១​មួយ​ថ្ងៃ មាន​ន័យ​ថា បើ​ពេល​ព្រឹក​ឱ្យ​គោ​ស៊ី​ស្មៅ​ហើយ ព្រឹក​នោះ​មិន​ឱយ​ចំណី​ដែល​ផលិត​នោះ​ទៀត​ទេ ល្ងាច​បានឱ្យ​ចំណី​វា​ស៊ី​ម្តងទៀត ។

សូម​បញ្ជាក់​ដែរ​ថា​ ម្ចាស់​កសិដ្ឋាន​ខាងលើ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទិញ​គោ​ស្គម​ៗ បាក់កម្លាំង ឬ​ក៏​ឲ្យ​ចំណី​មិន​គ្រប់គ្រាន់ យក​មក​បំប៉ន ដោយ​ឱ្យ​ចំណី​ដែល​ផលិត​បាន​ដោយ​ខ្លួនឯង និង ឱ្យ​ស្មៅ​ដែល​ដាំ​ដោយ​ខ្លួនឯង ដល់​គោ​ទាំងនោះ ក្នុង​រយៈពេល​តែ​៣​ទៅ​៤​ខែ គោ​បាន​ធំធាត់ អាច​លក់​ចេញ​បាន​ហើយ ។ ដោយ​ក្នុង​១​ខែ​ជា​មធ្យម កសិដ្ឋាន​ខាងលើ អាច​លក់​គោ​ដែល​បំប៉ន​បាន​ធំធាត់​ជាង​៣០​ក្បាល ៕ ​

អត្ថបទសរសេរ ដោយ