ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ម្នាក់​ប្រាប់​ពី​អ្វី​ដែល​លោក​នឹង​ធ្វើ​ប្រសិនបើ​លោក​នៅ​ក្មេង​ក្នុង​ជំនាន់​កូ​វី​ដ​-១៩ នេះ

3 ឆ្នាំ មុន

ពេល​ដែល​លោក​មហាសេដ្ឋី រ៉េ​យ ដា​លី​អូ (Ray Dalio) នៅ​អាយុ​ខ្ទង់ ២០​ឆ្នាំ​ក្រាស់ លោក​បាន​បង្កើត​ក្រុមហ៊ុន Bridgewater Associates…

ពេល​ដែល​លោក​មហាសេដ្ឋី រ៉េ​យ ដា​លី​អូ (Ray Dalio) នៅ​អាយុ​ខ្ទង់ ២០​ឆ្នាំ​ក្រាស់ លោក​បាន​បង្កើត​ក្រុមហ៊ុន Bridgewater Associates ។ ពេល​នោះ​លោក​ជួបនឹង​ការ​បរាជ័យ​ជា​ច្រើន​រហូត​ជិត​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដួល​រលំ​ទាំងស្រុង​នៅ​ឆ្នាំ ១៩៨២ ។ បច្ចុប្បន្ន​នេះ Bridgewater Associates ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន និង​លោក​ដា​លី​អូ​បាន​កសាង​ទ្រព្យសម្បត្តិ​សរុប​ស្មើ ១៨​ប៊ី​លាន​ដុល្លារ​ផង​ដែរ ។

ក្នុង​ពេល​ថ្មី​នេះ​លោក​បាន​ចែករំលែក​លើ LinkedIn របស់​លោក​ទាក់ទិន​នឹង​អ្វី​ដែល​លោក​នឹង​ធ្វើ​ប្រសិនបើ​លោក​នៅ​វ័យក្មេង​ក្នុង​កំឡុង​ពេល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ ។

លោក ដា​លី​អូ បាន​ប្រាប់​ថា លោក​នឹង​ផ្តោត​ស្មារតី​លើ​ការ​ឆ្ងល់ ការ​រក្សា​ទំនាក់​តំនង​ជាមួយ​មនុស្ស​ដែល​លោក​ខ្វល់ខ្វាយ និង​ការ​តាំងសមាធិ ។ ក្នុង​កំឡុង​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​លោក​បាន​ចំណាយ​ក្នុង​ពិភពលោក​អាជីវកម្ម​នេះ​បាន​ធ្វើ​ឲ្យ​លោក​រៀន​ចេះ​មេរៀន​សំខាន់​មួយ គឺ​អ្នកដឹកនាំ​អាជីវកម្ម​ដែល​ល្អ​ជាងគេ​ជា​មនុស្ស​ដែល​បន្ត​ចេះ​ដាក់ខ្លួន និង​ចេះ​ស្តាប់​មតិយោបល់​របស់​អ្នក​ដទៃ​មិន​ថា​ពួក​គេ​ជោគជ័យ​បាន​ច្រើន​ប៉ុនណា​ទេ ។ ពួក​គេ​ជា​មនុស្ស​ដែល​ពូកែ​ឆ្ងល់ និង​តែងតែ​ចង់​ដឹង​ថា​ពួក​គេ​មាន​ខុស​ត្រង់​ណា​ទេ ។

លោក​ក៏​ឲ្យ​តម្លៃ​ខ្លាំង​លើ​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដែរ ។ អ្នកជំនាញ​បាន​ប្រាប់​មក​ថា​ការ​មើលថែ និង​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធិ​ភាព​មួយ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ស្ត្រេ​ស​ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ ។

ជា​ចុង​ក្រោយ លោក​ដា​លី​អូ​ចង់​ចំណាយពេល​តាំងសមាធិ ដែល​ជា​ទម្លាប់​មួយ​ដែល​លោក​គិត​ថា​ជា​ចំណុច​នាំ​យក​ភាព​ជោគជ័យ​ដល់​លោក ។ លោក​តាំងសមាធិ​ប្រមាណ ២០​នាទី​ជា​រៀងរាល់ថ្ងៃ តាំងពី​លោក​មាន​អាយុ​ខ្ទង់ ២០​ស្តើង ។

លោក​បាន​ប្រាប់​ថា វិធី​នេះ​បាន​ជួយ​ឲ្យ​លោក​មានគំនិត​បើក​ទូលាយ គិត​បាន​ជ្រៅជ្រះ មានចិត្ត​នឹងធឹង និង​មានគំនិត​ច្នៃប្រឌិត ។ ក្រៅពី​នេះ​ទៅ​ទៀត វា​ជួយ​ធ្វើ​ឲ្យ​ពេលវេលា​ដើរ​យឺត​ជាង​មុន​ដើម្បី​ឲ្យ​លោក​ឆ្លើយ​តយ​នឹង​អ្វី​ៗ​ជុំវិញ​ខ្លួន​ដោយ​ស្ងប់​អារម្មណ៍ ទោះជា​អ្វី​ៗ​ជុំវិញ​ខ្លួន​ពោរពេញ​ដោយ​ភាព​ច្របូកច្របល់​ពិតមែន​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ