ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​វិស័យ​បច្ចេកវិទ្យា​ចិន ៤​រូប​នេះ​រៀប​នៅឯណា ?

3 ឆ្នាំ មុន

ការ​អភិវឌ្ឍន៍​យ៉ាង​លឿន​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន​បាន​បង្កើន​ចំនួន​មហាសេដ្ឋី​ក្នុង​ប្រទេស​នេះ​ផង​ដែរ ។ បច្ចុប្បន្ន​នេះ ប្រទេស​ចិន​បង្កើត​បាន​មហាសេដ្ឋី​លឿន​ជាង​ប្រទេស​ទាំងអស់​លើ​ពិភពលោក ។ ក្រៅពី​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ហើយ មហាសេដ្ឋី​ទាំងនេះ​ក៏​មាន​តួនាទី​សំខាន់​មួយទៀត​ដែរ គឺ​ការ​ជះ​ឥទ្ធិពល​លើ​ជម្រើស​សាកលវិទ្យាល័យ​របស់​ប្រជាជន​ចិន ។ ជា​រៀង​រាល់​ឆ្នាំ…

ការ​អភិវឌ្ឍន៍​យ៉ាង​លឿន​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន​បាន​បង្កើន​ចំនួន​មហាសេដ្ឋី​ក្នុង​ប្រទេស​នេះ​ផង​ដែរ ។ បច្ចុប្បន្ន​នេះ ប្រទេស​ចិន​បង្កើត​បាន​មហាសេដ្ឋី​លឿន​ជាង​ប្រទេស​ទាំងអស់​លើ​ពិភពលោក ។ ក្រៅពី​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ហើយ មហាសេដ្ឋី​ទាំងនេះ​ក៏​មាន​តួនាទី​សំខាន់​មួយទៀត​ដែរ គឺ​ការ​ជះ​ឥទ្ធិពល​លើ​ជម្រើស​សាកលវិទ្យាល័យ​របស់​ប្រជាជន​ចិន ។

ជា​រៀង​រាល់​ឆ្នាំ ឪពុក​ម្តាយ​សិក្សា​ពី Billionaire Ranking ប្រចាំឆ្នាំ​របស់ China University Alumni Association ដើម្បី​ធ្វើការ​សម្រេចចិត្ត​លើ​សាកលវិទ្យាល័យ​សម្រាប់​កូន​ៗ​ខ្លួន ។ ខាងក្រោម​នេះ គឺជា​សាកលវិទ្យាល័យ​ដែល​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ធំ​ៗ​ប្រចាំ​ប្រទេស​ចិន​បាន​ទៅ​បន្ត​ការ​សិក្សា​៖

១. លោក​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma)
សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group រូប​នេះ​មានឈ្មោះ​ល្បីល្បាញ​ជុំវិញ​ពិភពលោក ។ លោក​ធ្លាប់​មានមុខរ​បរជា​គ្រូបង្រៀន​ភាសា​អង់គ្លេស និង​ជា​និស្សិត​សាកលវិទ្យាល័យ Hangzhou Teacher College ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា Hangzhou Normal University​។ លោក​ធ្លាប់​បាន​ចែករំលែក​ថា​លោក​បាន​ដាក់​ពាក្យ​ទៅ​កាន់ Harvard Business School ១០​ដង ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ទាំង ១០​ដង​ដែរ ។

២. លោក​មហាសេដ្ឋី រ៉ូ​ប៊ី​ន លី (Robin Li)
បច្ចុប្បន្ន​លោក​ជានា​យក​ប្រតិបត្តិ និង​សហ​ស្ថាបនិក​ក្រុមហ៊ុន Baidu ។ មហាសេដ្ឋី​រូប​នេះ​បាន​សិក្សា​នៅ Peking University ផ្នែក​គ្រប់គ្រង​ព័ត៌មាន ។ នៅ​ឆ្នាំ ១៩៩១ លោក​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ University at Buffalo ក្នុង​សហរដ្ឋអាមេរិក​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ។

៣. លោក​មហាសេដ្ឋី ឡី ជុន (Lei Jun)
លោក​មហាសេដ្ឋី​រូប​នេះ​ជា​សហ​ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Xiaomi ។ លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Wuhan University ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ។ នៅ​ឆ្នាំ​ចុង​ក្រោយ​ជា​និស្សិត លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​ដំបូង​របស់​លោក​ដែល​មានឈ្មោះ​ថា Gundugoms ។

៤. លោក​មហាសេដ្ឋី ម៉ា ហោ​ថេ​ង (Ma Huateng)
លោក​បច្ចុប្បន្ន​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ប្រចាំ​ប្រទេស​ចិន ។ ក្រៅពី​នេះ​ហើយ លោក​ជា​ប្រធាន​ក្រុមហ៊ុន Tencent Holdings ផង​ដែរ ។ លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Shenzhen University ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ