ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​វ​! ស្នាដៃ​បុរស​ម្នាក់​នេះ​ធ្វើ​ឲ្យ​ឱ​ក សុគន្ធ​កញ្ញា ស្រស់​ស្អាត​មិន​ចាញ់​អ្នក​នៅ​លីវ​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​ដែល​មាន​ប្រជាប្រិយ​ខ្លាំង នៅ​ក្នុង​ស្រទាប់​យុវវ័យ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បើ​ទោះបីជា​បាន​រៀប​ការ និង​មានកូន​ប្រុស​មួយ​រូប​ហើយ​ក៏​ដោយ តែ​និយាយ​ពី​រូប​សម្រស់​វិញ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​ដែល​មាន​ប្រជាប្រិយ​ខ្លាំង នៅ​ក្នុង​ស្រទាប់​យុវវ័យ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បើ​ទោះបីជា​បាន​រៀប​ការ និង​មានកូន​ប្រុស​មួយ​រូប​ហើយ​ក៏​ដោយ តែ​និយាយ​ពី​រូប​សម្រស់​វិញ គឺ​ធ្វើ​អោយ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​ថា នាង​ពិតជា​ពូកែ​ថែរក្សា​សម្រស់​អោយ​កាន់តែ​ស្រស់​សោភា ឃើញ​ហើយ​សុភាព​ស្ត្រី​នៅ​លីវ​អាច​លួច​ច្រណែន ។

ជាក់ស្តែង​ថ្មី​ៗ​នេះ​ទៀត​សោត បុរស​ម្នាក់​ក៏​បាន​កែប្រែ​មុខមាត់​តារាចម្រៀង​ស្រី​រូប​នេះ​ឲ្យ​កាន់តែ​ប្រែប្រួល​ស្រស់​ស្អាត​ទ្វេ​ដង ។ សម្រាល​បុត្រ​ទើបតែ​បាន​៧​ខែ​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​ឱ​ក សុគន្ធ​កញ្ញា ហាក់​ទទួល​បាន​ភាពរឹងមាំ និង​រឹង​ដៃ​រឹង​យ៉ាង​ឆាប់រហ័ស និង​បាន​ចូល​ប្រឡូក​នៅ​ក្នុង​សិល្បៈ​វិញ ដោយ​មិន​ក្លាយ​ចាញ់​អ្វី​ទាំងអស់ និង​ក្តោប​បាន​ឧកាស​ការងារ​ពី​ទីផ្សា​សិល្បៈ​តាម​រយៈ​ក្រុមហ៊ុន​ធំ​ជា​ច្រើន ។

យ៉ាងណាមិញ នា​ពេល​ថ្មី​ៗ​នេះ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​សម្រស់​ពី​ការ​ផាត់មុខ​បែប​ថ្មី ខ្ជូ​ត​ៗ ដែល​មិន​ធ្លាប់​បានឃើញ​ពី​មុន និង​បាន​ធ្វើ​អោយ​អ្នកគាំទ្រ​លួច​សម្លឹង​ថា អ្នក​នាង​នៅ​តែ​ស្រស់​ស្អាត​ដូច​ដើម បើ​ទោះជា​ប្រែ​រូបរាង​ជាង​មុន​បន្តិច​ក៏​ដោយ ។

នេះ​ក៏​ព្រោះតែ​អ្នក​ម៉ាក់​សម័យ​ថ្មី​រូប​នេះ ពូកែ​ថែទាំ​សម្ផស្ស​អោយ​នៅ​តែ​ស្រស់​សោភា ទាំង​ការ​តុបតែង​ខ្លួន និង​ការ​លេង​ម៉ូត​សម្លៀក​បំពាក់​របស់​អ្នក​នាង នៅ​តែ​ស្អាត និង​មាន​ភាព​ឆ្នៃ​ប្រឌិត​ប្លែក​ៗ អោយ​កាន់តែ​ក្មេង​ជាង​វ័យ​មិន​អោយ​ចាស់​ក្រមុំ​នោះ​ឡើយ ។

អាថ៌​កំបាំង​មួយ​ក្នុង​ចំណោម​អាថ៌​កំបាំង​នៃ​រូប​សម្រស់​ស្រស់​សោភា​របស់​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ដែល​ថ្មី​ៗ​នេះ​ការ​ថត​ផ្សាយពាណិជ្ជកម្ម​របស់​នាង គឺ​រូប​នាង​ត្រូវ​បាន​ផាត់មុខ​និង​តុបតែង​ផ្ទៃមុខ​ឡើង​ក្មេង ស្រស់​ស្អាត​ក្រៃ ក្រោម​ស្នាដៃ​របស់​អ្នក​ផាត់មុខ​អាជីព រ៉ា សុ​បញ្ញា ដែល​ប្រឡូក​ក្នុង​វិស័យ​នេះ​ជិត​១០​ឆ្នាំ​ហើយ​នោះ ។

យ៉ាងណាមិញ អ្នក​ផាត់មុខ​អាជីព​មួយ​រូប​ដែល​ធ្លាប់​បាន​សម្តែង​ជា​តួអង្គ «​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​» ក្នុង​បទ​ចម្រៀង​មួយ​បទ​រហូត​ជាប់​រហ័ស​នាម​ថា «​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​» បាន​លះបង់​នូវ​ពេលវេលា​ជា​ច្រើន​ក្នុង​ការ​តុបតែង​ឲ្យ​តារា​ៗ​ជា​ច្រើន​ដួង ទាំង​តារា​ល្បី​ៗ​កប់ និង​តួអង្គ​ផ្សាយពាណិជ្ជកម្ម​ជាដើម ក្នុង​នោះ​មាន​តាំងពី​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា​, មាន សូ​នី​តា​, នាង Love Riya តារា​ល្បី​ខាង​លក់​ឡេ​ក្លាយជា​សេដ្ឋីនី​, តារា​សម្តែង​ស្វែង សុជាតា​, នាង ពេជ្រ សោភា និង​មាន​តារា​ជួរ​មុខជា​ច្រើន​ទៀត ៕

កែសម្រួលដោយ