ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ល​២​មុខ និង​បង្អែម​ល្ពៅ​សង់ខ្យា ជាប់​ចំណាត់ថ្នាក់​លេខ​៣

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​មាន​មោទកភាព​ក្នុង​ចំណោម​ការ​ប្រឡងប្រណាំង​យកជ័យ​លា​ភី​លើ​មុខម្ហូប ក្នុង​ចំណោម​២៥​ខេត្ត​ក្រុង ក្នុង​នោះ​មុខម្ហូប​ចំនួន​៣​មុខ របស់​ចុងភៅ​ជំនាញ​នៅ​ខេត្តកំពង់ចាម បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៣​។ ហើយ​ក្រៅពី​នេះ​ក៏​មាន​ត្រសក់ចាវ និង​ផ្អកត្រីប្រៃ ត្រូវ​បាន​គេ​កត់​សម្គាល់ថា…

ខេត្តកំពង់ចាម ៖ ពិតជា​មាន​មោទកភាព​ក្នុង​ចំណោម​ការ​ប្រឡងប្រណាំង​យកជ័យ​លា​ភី​លើ​មុខម្ហូប ក្នុង​ចំណោម​២៥​ខេត្ត​ក្រុង ក្នុង​នោះ​មុខម្ហូប​ចំនួន​៣​មុខ របស់​ចុងភៅ​ជំនាញ​នៅ​ខេត្តកំពង់ចាម បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៣​។ ហើយ​ក្រៅពី​នេះ​ក៏​មាន​ត្រសក់ចាវ និង​ផ្អកត្រីប្រៃ ត្រូវ​បាន​គេ​កត់​សម្គាល់ថា ជា​របស់​អ្នក​ខេត្តកំពង់ចាម មាន​ភាព​ល្បីល្បាញ​ផង​ដែរ​។ លោក សឹង ភារ​ម្យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ២០២០​ថា សម្រាប់​មុខម្ហូប​ប្រចាំ​ត្រកូល​អ្នក​ខេត្តកំពង់ចាម​ក្នុង​នោះ​រួម​មាន​៖

១.​សម្លប្រហើរ​ល្ពៅ​សម្រស់​បុប្ផា​ភ្នំ​ប្រុស​ភ្នំ​ស្រី​, ២.​ម្ជូរ​ខ្ទិះ​ក្តាម​កំពង់ចាម​ចាំ​ស្នេហ៍ ៣.​បង្អែម​ល្ពៅ​សង់ខ្យា​បុប្ផា​អង្គ​របា​ជ័យ​។ ត្រូវ​បាន​គេ​កំណត់​ថា ជា​របស់​អ្នក​ខេត្តកំពង់ចាម​។
លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​រំឭក​ថា នៅ​ក្នុង​កម្មវិធី​មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល​ម្ហូបអាហារ លើក​ទី​២០ និង​ទម្រង់​ម៉ូត​សម្លៀក​បំពាក់​ខ្មែរ​លើក​ទី​១៩ ដោយ​បាន​ធ្វើ​ឡើង​នៅ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ដោយ​បាន​នាំ​បេក្ខជន បេ​ក្ខ​នារី​ចំនួន​៣​រូប​ទៅ​ចូលរួម​ប្រកួត លើ​មុខម្ហូប និង​បង្អែម​ដែល​បាន​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។

នៅ​តាម​ស្តង់​ខេត្ត​នីមួយ​ៗ មាន​ក្រុម​គណៈកម្មការ​បាន​អញ្ជើញ​ដើរ​ភ្លក្ស​រសជាតិ​ម្ហូប និង​បង្អែម
ហើយ​លទ្ធផល​ម្ហូប​ចំនួន​ពីរ​មុខ​រួម​ទាំង​បង្អែម​ខាងលើ ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង ចំណោម​២៥​ខេត្ត​-​ក្រុង​។ ដោយ​ទទួល​បាន​ប័ណ្ណសរសើរ និង​ថវិកា​មួយ​ចំនួន ក្នុង​ពិធី​នោះ​គឺ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​រដ្ឋលេខាធិការ​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជំទាវ ម៉ែ​ន សំ​អន​។ ពិធី​នេះ​តែងតែ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជ្រើសរើស​រក​អ្នក​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ទន្លេ ដែល​បាន​រៀបចំ​ឡើង​នៅ​ខេត្តបាត់ដំបង​នា​ពេល កន្លង​ទៅ មុខម្ហូប​ចំនួន​ពីរ​មុខ​រួម​ទាំង​បង្អែម​ល្ពៅ​សង់ខ្យា ត្រូវ​បាន​យក​ទៅ​ដាក់​តាំង​បង្ហាញ នៅ​ស្តង់​របស់​ខ្លួន ដោយ​មាន​កិច្ចសហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​។ នា​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​មក​ពិនិត្យ​គ្រាន់តែ​ឃើញ​មុខម្ហូប និង​បង្អែម​ដឹង​ថា ជា​របស់​អ្នក​ខេត្តកំពង់ចាម ជាមួយ​នោះ​សម្ដេច​ក៏​លាន់មាត់​ថា បើ​បាន​ទៅ​លេង​កំពង់ចាម​ចូល​ហាង​តា​ម៉ា​ប់ និង​កុម្ម​ង់​ម្ហូប​ទាំងនេះ​ពិសា​ហើយ​…​។

លោក សឹង ភារ​ម្យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បញ្ជាក់​ថា សម្រាប់​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ មិន​ទាន់​មាន​ចេញ​សេចក្តីណែនាំ ណាមួយ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ជ្រើសរើស​រក​ចុងភៅ​ជំនាញ​ធ្វើ​មុខម្ហូប ទៅ​ប្រឡង​នៅ​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​-១៩ ឡើយ​។ ប្រសិនបើ​មានការ​ណែនាំ​រូប​លោក និង​ប្រកាស​ជ្រើសរើស​ចុងភៅ​ទាំង​១០​ស្រុក​ក្រុង ក្នុង​ខេត្តកំពង់ចាម ដើម្បី​ជ្រើសរើស​រក​អ្នក​ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ជំនាញ​ធ្វើ​ម្ហូប​ឆ្ងាញ់ រួម​នឹង​បង្អែម​ដើម្បី​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ​រាជធានី​ភ្នំពេញ​។

សម្រាប់​មុខម្ហូប​អាច​នឹង​ធ្វើការ ផ្លាស់​ប្ដូរ​យក​ប្រភេទ​ផ្សេង ហើយ​ក្នុង​ការ​ប្រឡង​នោះ​ដោយ​មានការ​ណែនាំ​ពី​គណៈកម្មការ ចុងភៅ​តម្រូវ​ឱ្យ​ប្រើ​ស្ករ​ក្រហម អំបិលអ៊ីយ៉ូត ទឹកត្រី​ខ្មែរ​សម្រាប់​ដាក់​ក្នុង​សម្ល​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​។ ក្រៅពី​មុខម្ហូប​ខាងលើ​ក្នុង​នោះ​មាន​ត្រសក់ចាវ ផ្អកត្រីប្រៃ របស់​អ្នក​ខេត្តកំពង់ចាម ត្រូវ​បាន​គេ​ចាប់អារម្មណ៍ ឱ្យ​តែ​និយាយ​ពី​រឿង​ត្រសក់ចាវ​នោះ​គេ​ដឹង​ថា ជា​របស់​អ្នក​ខេត្តកំពង់ចាម ដែល​ធ្វើ​ឱ្យ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ