ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណតរថយន្ត​ក្រោម​ដី​៥​ទីតាំង​នៅ​តំបន់​វត្ត​ភ្នំ បាន​សាងសង់​រួចរាល់​៣​ទីតាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​ចំណតរថយន្ត​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​ឱ្យ​បាន ប្រសើរ​ឡើង និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង​នោះ រាជរដ្ឋាភិបាល បាន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​៥​ទីតាំង​ផ្សេង​ៗ​ពី​គ្នា ស្ថិត​នៅ​តាម​បណ្តោយ​ខាងក្រោម​សួនច្បារ លាតសន្ធឹង​ចាប់​ពីមុខ​សក្យមុនី​ចេ​តី​យ៍ រហូត​ជិត​ដល់​មាត់ទន្លេ​ផ្សារ​ចាស់…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​ចំណតរថយន្ត​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​ឱ្យ​បាន ប្រសើរ​ឡើង និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង​នោះ រាជរដ្ឋាភិបាល បាន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​៥​ទីតាំង​ផ្សេង​ៗ​ពី​គ្នា ស្ថិត​នៅ​តាម​បណ្តោយ​ខាងក្រោម​សួនច្បារ លាតសន្ធឹង​ចាប់​ពីមុខ​សក្យមុនី​ចេ​តី​យ៍ រហូត​ជិត​ដល់​មាត់ទន្លេ​ផ្សារ​ចាស់ ចំនួន​៤​កន្លែង និង​ចំណត​ខាង​មុខក្រសួង​សេដ្ឋកិច្ច ឬ​ខាងលិច​វត្ត​ភ្នំ​មួយ​កន្លែង​ទៀត ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ក្នុង​នោះ​ទីតាំង​ទី​១-២-៣ បាន​បញ្ចប់​រួចរាល់​ហើយ ចំណែក​២​ទីតាំង​ទៀត​បាន និង​កំពុង និង​ត្រៀម​រៀបចំ​ដំណើរការ​សាងសង់​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ចំណត រថយន្ត​ក្រោម​ដី​ចំនួន​៥​ទីតាំង​ផ្សេង​ៗ​ពី​គ្នា​ស្ថិត​នៅ​តាម​បណ្តោយ​ខាងក្រោម​សួនច្បារ លាតសន្ធឹង​ចាប់ ពីមុខ​សក្យមុនី​ចេ​តី​យ៍រ​ហូត​ជិត​ដល់​មាត់ទន្លេ​ផ្សារ​ចាស់ និង​ចំណត​ខាង​មុខក្រសួង​សេដ្ឋកិច្ច ឬ​ខាងលិច​វត្ត​ភ្នំ​មួយ​កន្លែង​ទៀត ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ខណ្ឌដូនពេញ ក្នុង​នោះ​ទីតាំង​ទី​១-២-៣ បាន​សាងសង់​រួចរាល់ និង​កំពុង​ដាក់​ឲ្យ​ដំណើរការ​ហើយ​។ ចំណែក​ទីតាំង​ទី​៤ កំពុង​ដំណើរការ​សាងសង់ និង​ទីតាំង​ចំណ​តទី​៥ ស្នើ​សុំ​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​កំពុង​សិក្សា គម្រោង​លម្អិត​។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ធ្លាប់​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ចំណតរថយន្ត​បង់ប្រាក់​ក្រោម​ដី​ថ្មី​មួយ​កន្លែង​វិនិយោគ​សាងសង់ ដោយ​ក្រុមហ៊ុន OCIC ដែល​មា​នទី​តាំងនៅ​ក្រោម​សួនច្បារ​របស់​រដ្ឋ​មួយ​ទល់មុខ​ព្រះ​ក្យ​មុនី​ចេ​តី​យ៍ ដែល​មក​ដល់​ពេល​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​ហើយ អាច​ចត​ឡាន​បាន​ចំនួន​៣១០​គ្រឿង​។ លោក​បន្ត​ថា ក្រោយ​ពី​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​រួច​ក្រុមហ៊ុន​បាន​ស្ថាបនា​សួនច្បារ​ទំ នើ​ប​នៅ​ខាងលើ ដោយ​រៀបចំ​ក្រាល​ថ្ម​ក្រា​នី​ត មាន​ដាំ​ដើមឈើ ដាំ​ស្មៅ ដាំ​ផ្កា​ចម្រុះ​ពណ៌ បង្កើត ជា​លំហរ​បៃតង់​ក្នុង​ទីក្រុង​ឱ្យ​បាន​ច្រើន​ព្រមទាំង​មាន​ដាក់​ភ្លើង​បំភ្លឺ​ពេល​យប់​ឱ្យ​មាន​សោភ័ណ​ភាព សម្រាប់​ជូន​ប្រជាពលរដ្ឋ​ហាត់ប្រាណ ដើរ​កម្សាន្ត និង​លំហែកាយ​ផង​ដែរ​។

មន្ត្រី​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ទីតាំង​ចំណតរថយន្ត​ក្រោម​ដី​ទាំង​៥​ទីតាំង​នោះ​គឺ​ស្ថិត​នៅ​ចន្លោះ​ផ្លូវ ភ្លោះ​ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១០៨ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ដែល​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤​ធ្វើការ​វិនិយោគ​តាម​រូបភាព B.O.T និង​ចំណត​ខាង​មុខក្រសួង​សេដ្ឋកិច្ច ឬ​ខាងលិច​វត្ត​ភ្នំ ក្នុង​គោលបំណង​រក្សា​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ជួយ​កាត់ បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​បាន​ច្រើន​ជា​ពិសេស​នៅ​តំបន់​នោះ​តែ​ម្តង​។

មន្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ចំណត​នៅ​ខាងក្រោម​ផ្សារ​រាត្រី មាន​ប្លង់​គោល និង​បាន​ឯកភាព​គ្នា ហើយ​ប៉ុន្តែ​អា ជ្ញា​ធរ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សិក្សា​បន្ថែម​ពី​ស្ថានភាព​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់​ដូច​ជា​ប្រ​ព​ន្ធ័​ទឹក​ភ្លើង និង ប្រ​ព​ន្ធ័​លូ​ដែល​កប់​នៅ​ក្រោម​ដី និង​ត្រូវ​សិក្សា​សោភ័ណ​ភាព​ផ្នែក​ខាងលើ​ឲ្យ​មាន​ភាព​ទាក់ទាញ និង​សិក្សា​បន្ថែម នូវ​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ ដូច​ជា​ទឹកជំនន់​ជាដើម ដើម្បី​ត្រៀម​បង្ការ​ទុក ជា​មុន​ដែល​ចំណតរថយន្ត​ក្រោម​ដី​ខាងក្រោម​ផ្សារ​រាត្រី​នេះ​ទំហំ ៩ ១៣៧, ៤៧ ម៉ែត្រការ៉េ និង​មាន​កម្ពស់​២​ជាន់ ដែល​អាច​ផ្ទុក​រថយន្ត​បាន​ប្រមាណ​៣០០​គ្រឿង​។

គួរ​រំលឹក​ថា លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ធ្លាប់​មាន​ប្រសាសន៍​កាលពី​ពេល​កន្លង​មក​ថា ដោយ សារ​បញ្ហា​សណ្តាប់ធ្នាប់ និង​ការ​កកស្ទះ​ចរាចរណ៍​កាន់តែ​មាន​ភាព​ស្មុគស្មាញ និង​ប្រឈម​ផង​នោះ​រដ្ឋ បាល​រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ ពី​វិស័យ​ឯកជន បាន​ជំរុញ​ផែនការ​ស្ថាបនា ចំណតរថយន្ត​ក្រោម​ដី​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ជួយ​សម្រួល ដល់​បញ្ហា​សណ្តាប់ ធ្នាប់​សាធារណៈ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។ លោក​បន្ត​ថា ជាក់ស្តែង​នៅ​ចន្លោះ​ផ្លូវ ភ្លោះ​ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១០៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​ចំណតរថយន្ត​ក្រោម ដី​ចំនួន​ពីរ​បន្ថែម​ទៀត គឺ​នៅ​ខាងក្រោម​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ និង​មួយទៀត​នៅ​ខាងក្រោម ផ្សារ​រាត្រី​តែ​ម្តង​។

លោក មាន ចាន់​យ៉ា​ដា បាន​ឲ្យ​ដឹង​ទៀត​ថា ចំណ​តទី​១ គឺជា​ចំណត​របស់​ក្រុមហ៊ុន កា​ណា​ឌី​យ៉ា​, ទី​២-​របស់​ក្រុមហ៊ុន ធនាគារ​វឌ្ឍនៈ ដែល​ក្រុមហ៊ុន​ពីរ​នេះ​ស្ថាបនា​ចំណតរថយន្ត ក្រោម​ដី នៅ​ក្រោម​សួនច្បារ​ក្បែ​គ្នា​, ទី​៣-​ក្រុមហ៊ុន​កំពុង​រៀបចំ​គម្រោង​ស្នើ​សុំ​ស្ថាបនា ចំណតរថយន្ត​ក្រោម​ដី​ក្រោម​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ (​ក្រុមហ៊ុន​មិន​ចាំ​ឈ្មោះ​) និង​ទី​៤- ក្រុមហ៊ុន អ៊ី​ឌី​ស៊ី​យូ​តា ខេ​ម​បូ​ឌា ភី​ធី​អ៊ី អិ​ល​ធី​ឌី EDISI JU TA (Cambodia) PTE.,Ltd បាន​ទទួល​ការ​ឯកភាព​ពី​រាជរដ្ឋាភិបាល ហើយ​គឺ​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី នៅ​ខាងក្រោម​ផ្សា​រាត្រី​តែ​ម្តង​។

លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើ​ចំណត​រួច​នឹង​ត្រូវធ្វើ​សួនច្បារ​ពីលើ ដើម្បី​ជួយ​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​តែ​ម្តង​។ សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ចំណតរថយន្ត​ក្រោម​ដី​ចំនួន​០៣​ទីតាំង​បាន​ស្ថាបនា​រួច និង​ដាក់​ឲ្យ​ដំណើរការ​ហើយ ដែល​អាច​ចត​រថយន្ត​បាន​សរុប​ប្រមាណ​១​ពាន់​គ្រឿង​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ