ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន MEXT សម្រាប់​ឆ្នាំ​២០២១ ត្រឡប់​មក​វិញ​ហើយ​ទោះ​មាន​កូ​វី​ដ​ក្តី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​១៩ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ជ្រួលច្របល់​ក្តី តែ​យ៉ាងណាមិញ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្តល់​អាហារូបករណ៍​របស់​ជប៉ុន​សម្រាប់​និស្សិត​ប្រទេស​ឡើយ ។ ជាក់ស្តែង​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​១៩ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ជ្រួលច្របល់​ក្តី តែ​យ៉ាងណាមិញ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្តល់​អាហារូបករណ៍​របស់​ជប៉ុន​សម្រាប់​និស្សិត​ប្រទេស​ឡើយ ។

ជាក់ស្តែង​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ធ្វើការ​ជ្រើសរើស​សិស្ស និស្សិត​កម្ពុជា​នៃ​បេក្ខភាព អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន MEXT​សម្រាប់​ឆ្នាំ​២០២១​។

យោង​តាម​សេចក្តី​ប្រកាស​ចេញ​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ​២០២០​ របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នេះ​បានឱ្យ​ដឹង​ថា អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន គឺជា​អាហារូបករណ៍ ធំ​ជាងគេ​សម្រាប់​សិស្ស​និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដែល​ផ្តល់​ដោយ​ក្រសួង​អប់រំ​ជប៉ុន​(MEXT)​។

ស្ថានទូត បាន​និយាយ​ថា «​បច្ចុប្បន្ន ក្រសួង​អប់រំ​ជប៉ុន ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជា​ចំនួន​៤​ប្រភេទ ដែល​មាន​ដូច​ជា ថ្នាក់ក្រោយឧត្តម​សិក្សា ថ្នាក់ឧត្តម​សិក្សា ថ្នាក់មធ្យមសិក្សា​បច្ចេកទេស និង​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​»​។

ការ​ជ្រើសរើស​នៅ​ឆ្នាំ​នេះ នឹង​ត្រូវធ្វើ​ឡើង​ដោយ​ការ​ត្រួតពិនិត្យ​ឯកសារ ប្រឡង​វិញ្ញាសាសរសេរ និង​សម្ភាសន៍ នៅ​ស្ថានទូត​ជប៉ុន ហើយ​ការ​សម្រេច​ចុង​ក្រោយ​នឹង​ត្រូវធ្វើ​ឡើង​ដោយ​ការ​ត្រួតពិនិត្យ​ឯកសារ​ដោយ​ក្រសួង​អប់រំ​ជប៉ុន​។

ស្ថានទូត​បាន​បន្ថែម​ថា «​យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិស្ស​និស្សិត​ជា​ច្រើន នឹង​ដាក់​ពាក្យសុំ​អាហារូបករណ៍​MEXT ហើយ​ពួក​គាត់​ជា​ច្រើន នឹង​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រសួង​អប់រំ​ជប៉ុន​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩២ សិស្ស​និស្សិត​កម្ពុជា​ជាង​៦០០​នាក់ បាន​ទទួល​អាហារូបករណ៍ ​MEXT​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ សិស្ស​និស្សិត​ទាំងនោះ​បាន​បញ្ចប់​ការ​សិក្សា​របស់​ពួក​គេ​នៅ​ប្រទេស​ជប៉ុន​ដោយ​ជោគជ័យ ហើយ​បច្ចុប្បន្ន​កំពុង​ចូលរួម​ចំណែក​ដល់​សង្គម​កម្ពុជា ក្នុង​នាម​ជា​អ្នកដឹកនាំ​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ