ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​ចិន​សាកល្បង​គ្លីនិក​ដំណាក់កាល​ទី​២​វ៉ាក់សាំង​ប្រឆាំង​វីរុស​មួយ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ វិទ្យាស្ថាន​ជីវសាស្ត្រ​វេជ្ជសាស្ត្រ​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ចិន​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២១ មិថុនា​ថា បណ្ដា​អ្នកស្រាវជ្រាវ​ចិន​បាន​ចាប់ផ្ដើម សាកល្បង​ដំណាក់កាល​ទី​២​លើ​មនុស្ស វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ដើម្បី​វាយតម្លៃ​លើ​ប្រសិទ្ធភាព​និង​សន្តិសុខ​របស់​វា ។…

ប្រទេស​ចិន ៖ វិទ្យាស្ថាន​ជីវសាស្ត្រ​វេជ្ជសាស្ត្រ​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ចិន​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២១ មិថុនា​ថា បណ្ដា​អ្នកស្រាវជ្រាវ​ចិន​បាន​ចាប់ផ្ដើម សាកល្បង​ដំណាក់កាល​ទី​២​លើ​មនុស្ស វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ដើម្បី​វាយតម្លៃ​លើ​ប្រសិទ្ធភាព​និង​សន្តិសុខ​របស់​វា ។

វ៉ាក់សាំង​ចំនួន​១០​បច្ចុប្បន្ន​ជា​កម្មវត្ថុ​នៃ​ការសាកល្បង​លើ​មនុស្ស​នៅ​លើ​ពិភពលោក ។ ប៉ុន្តែ​សម្រាប់​ពេល​នេះ ក្នុង​ចំណោម​វ៉ាក់សាំង​ទាំងនោះ​ពុំ​ទាន់​មាន​វ៉ាក់សាំង​ណាមួយ​ឆ្លងកាត់​ដំណាក់កាល​ទី​៣​នៃ​ការ​សាកល្បង​លើ​មនុស្ស​ដោយ​ទ្រង់ទ្រាយ​ធំ​នៅឡើយ ដែល​នោះ​ជា​ដំណាក់​កាល​ចាំ​បាច់ ដើម្បី​ឲ្យ​ទទួល​បាន​ភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញា​ធរ​សម្រាប់​ការ​ដាក់​លក់​នៅ​លើ​ទីផ្សារ ។

ការ​សាកល្បង​ដំណាក់កាល​ទី​២ អាច​កំណត់​ពី​ដូ​ស​នៃ​វ៉ាក់សាំង​ដែល​ត្រូវការ​ចាំបាច់ និង​បន្ត​វាយ
តម្លៃ​ថា​តើ​វ៉ាក់សាំង​នោះ អាច​គ្មាន​គ្រោះថ្នាក់​បណ្ដាល​មក​ពី​កិច្ច​ការពារ​ភាព​ស៊ាំ​គឺ​ប្រព័ន្ធ​ការពារ​របស់​បណ្ដា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​បាន​ដែរ​ឬ​យ៉ាងណា ។

វីរុស COVID-19 ដែល​រក​ឃើញ​ដំបូង​នៅចិន​កាលពី​ដំណាច់ឆ្នាំ​២០១៩ បាន​ឆ្លង​រាលដាលដល់​មនុស្ស​ជិត​៩​លាន​នាក់​ហើយ​លើ​ពិភពលោក រួច​មនុស្ស​ជាង​៤៦០.០០០​នាក់​បាន​ត្រូវ​ស្លាប់ ។
ឥណ្ឌា​អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំងវីរុស​របស់​ក្រុមហ៊ុន​មួយបណ្ដា​ក្រុមហ៊ុន​ឱសថ​ឥណ្ឌា​ប្រកាស​នា​ថ្ងៃ​ទី​២១ មិថុនា ថា អាជ្ញាធរ​ឥណ្ឌា​បាន​ផ្ដល់​ភ្លើង​ខៀវឲ្យ​ក្រុមហ៊ុន HETERO LABS និង CIPLA LTD ផលិត​និង​ធ្វើ​ពាណិជ្ជកម្ម​ថ្នាំ​ព្យាបាល​ពិសោធរបស់​ក្រុមហ៊ុន​ឱសថ​អា​មេ​រិ​ក GILEAD ប្រឆាំង​វីរុស COVID-19 ។

ការ​ប្រើ​ព្យាបាល​ដំបូង​បាន​បង្ហាញ​ប្រសិទ្ធភាព​ព្យាបាល​បណ្ដា​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​ធ្ងន់ ក្នុង​ពេល​សាកល្បង​គ្លីនិក​ថ្នាំ REMDESIVIR ជា​ថ្នាំប្រឆាំង​វីរុស​ដែល​ប្រើ​រួច​ហើយ​សម្រាប់​ព្យាបាល​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស​ធ្ងន់​នៅ​សហរដ្ឋអាមេរិក ឥណ្ឌា​និង​កូរ៉េ​ខាង​វ​ត្បូង ។ ថ្នាំ​ដែល​នឹង​ដាក់​ឲ្យ​ធ្វើ​ពាណិជ្ជ​កម្ម​ក្រោម​ឈ្មោះ COVIFOR នឹង​មាន​តម្លៃ​ប្រហែលជា​រវាង​៥.០០០​ទៅ​៦.០០០​រូពី
ប្រមាណ​ជា​៥៩​ទៅ​៧០​អឺ​រ៉ូ សម្រាប់​ថ្នាំ​១​ដូ​ស​១០០​មី​ល្លី​ក្រាម ។ នេះ​ជា​ការ​អះអាង​របស់​ក្រុម​ហ៊ុន HETERO LABS ។

ក្រុមហ៊ុន GILEAD បាន​ចុះហត្ថលេខា​កាលពី​ខែ​មុន​លើ​កិច្ចព្រមព្រៀង​ផ្ដល់​អាជ្ញាប័ណ្ណ​មិន​ផ្ដាច់់
មុខជា​មួយ​ក្រុមហ៊ុន​ផលិត​ឱសថ​៥ ដែល​មាន​មូលដ្ឋាន​នៅ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ដើម្បី​ពង្រីក​ការ​ផ្គត់ផ្គង់​លើ​ការ​ប្រើ​ព្យាបាល​ប្រឆាំង​វីរុស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ