ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​រាជធានី​ភ្នំពេញបដិសេធ​ករណី​អគ្គិភ័យ​ដែលកើតឡើងតាំងឆ្នាំមុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្នងការ​រាជធានី​ភ្នំពេញ បាន​ប្រតិកម្ម​ទៅ​នឹង​រឿង​ករណី​អគ្គិភ័យ​ដែល​បាន​កើតឡើង​តាំងពី​ខែសីហា ដែល​មាន​ផេ​កមួយ​ចំនួន និង​បាន​ស៊ែរ​ឡើង​វិញ ហើយ​ស្នងការ​ក៏​បាន​ធ្វើការ​បដិសេធ​ផង​ដែរ ។ ការ​ប្រតិកម្ម​នេះ​បាន​កើតឡើង​នា​ម៉ោង​១២ និង​២៨​នាទី​ថ្ងៃ​ទី​២២ ខែមិថុនា…

រាជធានី​ភ្នំពេញ​៖ ស្នងការ​រាជធានី​ភ្នំពេញ បាន​ប្រតិកម្ម​ទៅ​នឹង​រឿង​ករណី​អគ្គិភ័យ​ដែល​បាន​កើតឡើង​តាំងពី​ខែសីហា ដែល​មាន​ផេ​កមួយ​ចំនួន និង​បាន​ស៊ែរ​ឡើង​វិញ ហើយ​ស្នងការ​ក៏​បាន​ធ្វើការ​បដិសេធ​ផង​ដែរ ។ ការ​ប្រតិកម្ម​នេះ​បាន​កើតឡើង​នា​ម៉ោង​១២ និង​២៨​នាទី​ថ្ងៃ​ទី​២២ ខែមិថុនា នេះ ។

សេចក្តី​ប្រកាស​បដិសេធ​របស់​ក្រុម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំពោះ​សារព័ត៌មាន និង​ផេ​កមួយ​ចំនួន​ដែល​ចង់​ល្បី ចង់បាន​ការ​ចាប់អារម្មណ៍ និង​ចង់បាន Like និង Share ច្រើន​បាន​ស៊ែរ ឡាយ​ព័ត៌មាន​ចាស់​ទាក់ទង​ទៅ​នឹង​ករណី​អគ្គិភ័យ​ដែល​បាន​កើតឡើង​តាំងពី​ខែសីហា ឆ្នាំ​២០១៩ ។

លើស​ពី​នេះ​ទៅ​ទៀត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​មានការ​យល់​ច្រឡំ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ន​នគរបាល​រាជធានី​ភ្នំពេញ និង​ចាត់វិធានការ​ណ៍​តាម​ច្បាប់​ចំពោះ​សារព័ត៌មាន ឬ​ផេ​ក ទាំងឡាយ​ណា ដែល​តែងតែ​ផុស ស៊ែរ ព័ត៌មាន​មិន​ពិត ដែល​មាន​បំណង​បំពុលបរិយាកាស​សង្គម ៕