ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា អរ​ម៉ូ​ន​នៃ​ក្តី​ស្រឡាញ់​អាច​ធ្វើ​ឱ្យ​មនុស្ស​ខឹង​ឆេវឆាវ

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា វិទ្យាសាស្ត្រ​បាន​រក​ឃើញ​នូវ​អ្វី​ដែល​គេ​ហៅ​ថា អរ​ម៉ូ​ន​ស្នេហា ដែល​ត្រូវ​បាន​បញ្ចេញ​ពេល​មនុស្ស​មាន​អារម្មណ៍​ស្នេហា ក៏​អាច​ធ្វើ​ឱ្យ​មនុស្ស​ឆាប់​ខឹង និង​ឆេវឆាវ​ផង​ដែរ​។ ការ​សិក្សា​ថ្មី​ៗ​នេះ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា វិទ្យាសាស្ត្រ​បាន​រក​ឃើញ​នូវ​អ្វី​ដែល​គេ​ហៅ​ថា អរ​ម៉ូ​ន​ស្នេហា ដែល​ត្រូវ​បាន​បញ្ចេញ​ពេល​មនុស្ស​មាន​អារម្មណ៍​ស្នេហា ក៏​អាច​ធ្វើ​ឱ្យ​មនុស្ស​ឆាប់​ខឹង និង​ឆេវឆាវ​ផង​ដែរ​។ ការ​សិក្សា​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ី​ន ដែល​ត្រូវ​បាន​គេ​គិត​ថា ជួយ​បង្កើន​ទំនាក់ទំនង​ស្នេហា ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អាកប្បកិរិយា​ផង​ដែរ​។

ក្រុមហ៊ុន​ជា​ច្រើន​បាន​ផលិត​ទឹកអប់​បាញ់​ចេញ​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ី​ន ក្នុង​គោលបំណង​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ស្និ​ទ្ធិ​ស្នាល​គ្នា និង​មាន​ទំនាក់ទំនង​ស្នេហា​កាន់តែ​ល្អ​ប្រសើរ​។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ Neuron បាន​បង្ហាញ​ថា អរ​ម៉ូ​ន​នេះ​អាច​បង្ក​ឱ្យ​មាន​អាកប្បកិរិយា​មិនល្អ​។

វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ Weizmann និយាយ​ថា ការ​ជម្រុញ​អុក​ស៊ី​តូ​ស៊ី​ន​អាច​មាន​សក្តានុ​ពល​អវិជ្ជមាន​។ ការ​សិក្សា​បាន​និយាយ​ថា បន្ថែម​ពីលើ​ការ​លើកកម្ពស់​ការ​យល់ចិត្ត អុក​ស៊ី​តូ​ស៊ី​ន អាច​នាំ​ឱ្យ​មាន​អារម្មណ៍​ច្រណែន និង​អាកប្បកិរិយា​មិន​ស្មោះត្រង់ ចំពោះ​មនុស្ស​ចម្លែក ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា «​ដាវ​មុខ​ពីរ​»​។

លោក Sergey Anpilov លោក Noa Eren និង​បុគ្គលិក​វិទ្យាសាស្ត្រ​បុគ្គលិក​វេជ្ជបណ្ឌិត Yair Shemesh បាន​ចំណាយពេល​មួ​យស​ប្តា​ហ៍ ដើម្បី​តាមដាន​សត្វ​កណ្តុរ​ចំនួន ៤៤​ក្បាល ក្នុង​ការ​ពិសោធន៍​អរ​ម៉ូ​ន​នេះ ហើយ​ឃើញ​ថា វា​នាំ​គ្នា​ដណ្តើម​ចំណី​គ្នា​ស៊ី និង​ឈ្លានពាន​គ្នា ពេល​ដែល​គេ​ប្រើ​អរ​ម៉ូ​ន​នេះ​ទៅ​លើ​ពួក​វា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thesun (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ