ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសស្រីដឹកម្តាយចេញពីពេទ្យទៅផ្ទះ ស្រាប់តែ​ជួបគ្រោះអកុសលតាម​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​បាន​​បាត់បង់ជីវិត​ភ្លាម​ៗនៅ​នឹង​កន្លែង ចំណែក​​កូនស្រី​ប្រុស​២​នាក់​​ទៀត​បាន​រង​របួសធ្ងន់ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង បើក​កៀរ​និង​កិន​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​។ គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​ខែមិថុនា​ ឆ្នាំ ២០២០​…

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​បាន​​បាត់បង់ជីវិត​ភ្លាម​ៗនៅ​នឹង​កន្លែង ចំណែក​​កូនស្រី​ប្រុស​២​នាក់​​ទៀត​បាន​រង​របួសធ្ងន់ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង បើក​កៀរ​និង​កិន​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​។

គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​ខែមិថុនា​ ឆ្នាំ ២០២០​ នៅ​លើ​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី កែង​ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។

រថយន្ត​មួយគ្រឿង​ខាងលើ​ម៉ាក​HOWO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ ៥A-២៧៨៩ ជា​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍របស់​ក្រុមហ៊ុន ចៀន ស៊ី​ន​យាន បើកបរ​ដោយ​ឈ្មោះ ជ័យ ជឿន ភេទ​ប្រុស ​អាយុ៣០​ឆ្នាំ ស្នាក់​នៅ​ក្រុមហ៊ុន ស្ថិត​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។

រីឯជន​រង​គ្រោះ​ទាំង​​​៣នាក់​ខាងលើ​ ​រួម​មាន ១-​ឈ្មោះ វង់ សា​រ៉​ន ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ ​ត្រូវជាម្តាយ បាន​បាត់បង់ជីវិត ២-​ឈ្មោះ វង សុ​ណា ភេទ​ស្រី អាយុ១៨​ឆ្នាំ​ មុខរបរ​កម្ម​ការ​នី​រោងចក្រ​ ត្រូវជា​កូន និង​​ជា​អ្នក​បើក​​បរ​ម៉ូតូ​ បានរង​​​របួស​បាក់ដៃ​ឆ្វេង​ និង​៣-ឈ្មោះ​ណ​ន ប៉ា​ហុង ភេទ​ប្រុស អាយុ​៦​ឆ្នាំ​ ត្រូវជា​កូន បាន​រង​របួសស្រាល​ ។ ​ជនរងគ្រោះទាំង​​៣នាក់​ស្នាក់​នៅ​ភូមិ​ត្រពាំង​វែង សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ​ ។ ជនរងគ្រោះ​ទាំង៣នាក់​ជិះ​​ម៉ូតូ​​មួយគ្រឿង​ម៉ាក​និ​ច ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ ​១IF-៦៧៦៨​ ។​

តាម​សាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ម្តាយ​និង​កូន​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវម៉ុង​ឬ​ទ្ធី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​កូនស្រី​អាយុ​១៨​ឆ្នាំ ជា​អ្នក​​បើកបរ​ម៉ូតូ​​​ លុះ​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ត៍​​មួយគ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​បើក​បត់​ចូល​តាម​ផ្លូវ​បេតុង​មក​កៀរ​ និង​កិន​ម៉ូតូ​​តែ​ម្តង​ ។

តាម​​ប្រភពដដែល​បានអោយ​ដឹង​​បន្ត​ថា ​នៅ​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​ខាងលើ ម៉ូតូ​ត្រូវ​រថយន្ត​កិន​ជាប់​​ពី​ក្រោម​រថយន្ត​អូស​ជា​ច្រើន​ម៉ែត្រ ​ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវ​រថយន្ត​កិន​ចំ​ដងខ្លួន និង​ជើង បណ្តាល​អោយ​​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែងកើតហេតុ រីឯ​កូនស្រី​និង​ប្រុស​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ ។ ​បន្ទាប់​ពី​​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។

តាមប្រភពពី​​កូនស្រី​ដែល​រង​របួស​​បានអោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ នាង​បាន​ដឹក​ម្តា​យ​ចេញ​​ពី​មន្ទី​ពេទ្យ ​ក្នុង​គោលបំណងត្រឡប់​ទៅ​ផ្ទះ ​ហើយ​ក៏​បាន​ជួប​គ្រោះ​អកុសល​តែ​ម្តង ។​

​ក្រោយពេលកើតហេតុ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​ចុះ​មក​វាស់វែង​បញ្ជូន​ទៅ​កាន់​ការិយាល័យ ចរាចរណ៍​ផ្លូវ​គោក ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។ ចំណែក​សពស្ត្រីរងគ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ