ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ថ្លែងសម្ដី​មួយ​ម៉ាត់ ពេញ​ដោយ​ភាព​សោកសៅ​ពេល​ឪពុក​លា​ទៅ​​រហូត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហាញ​តម្រុយ​ខ្លះ​ៗ ដែល​មហាជន​ចង់​ដឹង​ថា តើ​ឪពុក​របស់​អ្នក​នាង​ដែល​បាន​បាត់បង់​ជីវិត​មុន​នេះ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហាញ​តម្រុយ​ខ្លះ​ៗ ដែល​មហាជន​ចង់​ដឹង​ថា តើ​ឪពុក​របស់​អ្នក​នាង​ដែល​បាន​បាត់បង់​ជីវិត​មុន​នេះ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ បណ្តាល​មក​ពី​កត្តា​អ្វី? បើ​តាម​ការ​ទម្លាយ​មូលហេតុ​ដោយ​អ្នក​នាង ខាត់ សុ​ឃី​ម គឺ​លោកឪពុក លាវ ខាត់ បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​ព្យាធិ ក្នុង​វ័យ​៦៧​ឆ្នាំ​។

ឆ្លើយ​តប​តាម​ការ​ចង់​ដឹង​របស់​ញាតិ​មិត្ត នៅ​ទីបំផុត អ្នក​នាង ខាត់ សុ​ឃី​ម បាន​ចេញ​សា​មួយ​ដោយ​​បាន​អាន​ហើយ ពិតជា​ក្តុកក្តួល​ណាស់ ហើយ​សំ​ណេ​រ​នោះ​បាន​លើក​ឡើង​ថា «​នៅ​ទីបំផុត កូន​ទាំង​៩ លែង​មាន​ឪពុក​ហៅ​ហើយ លា​ហើយ​ពុក​ដ៏​មហិមា​របស់​កូន​អើយ។

អរគុណ​បងប្អូន ((ពុក​ខ្ញុំ​ឈ្មោះ លាវ ខាត់ អស់ព្រះជន្ម​នៅ​ជន្មាយុ​៦៧​វស្សា ដោយ​រោគ​គា​ពា​ធ​)) សូម​បងប្អូន​កុំ​ប្រកាន់​គ្រួសារ​ខ្ញុំ​អី មិន​បាន​ឆ្លើយ​តប​ទេ ហើយ​សព​ដំកល់​នៅ​គេហដ្ឋាន​របស់​ពុក ខាត់ ស្ថិត​នៅ​ភូមិ​ព្រៃ​ពង្រ សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កុំ​ខឹង​អី​បងប្អូន​អើយ»។

អ្នក​នាង ខាត់ សុ​ឃី​ម ប្រហែលជា​តក់ស្លុត និង​ម្តាយ ប្អូន​ៗ​ជាទី​ស្រឡាញ់ ដែល​ភ្លាម​ៗ បែរជា​ជួប​រឿង​បាត់បង់​គ្នា លាគ្នា​គ្មាន​ថ្ងៃ​វិល​វិញ​។ ក្រុម​គ្រួសារ​ដែល​កំពុង​តែ​មាន​សេចក្តីសុខ ហើយ​ឪពុក​ម្នាក់​ដែល​តស៊ូ​ចិញ្ចឹម​កូន​ដោយ​ធម៌ បែរជា​ទីបំផុត សល់​ត្រឹមតែ​អនុ​ស្សារី​យ៍ និង​ពាក្យ​ថា លាគ្នា​រហូត​។

ទាំង​ទស្សនិកជន និង​សិល្បករ​ទាំងអស់ សូម​ផ្តល់​កម្លាំងចិត្ត​ឱ្យ​ក្រុម​គ្រួសារ​ទាំងអស់ កាត់ចិត្ត ហើយ​បន្ត​ភាពរឹងមាំ ដើម្បី​ជីវិត​តទៅ​មុខ​ទៀត​។

គួររំលឹកថា ៖ ក្ឌុកក្ឌួលខ្លាំង​ណាស់! ទទួលដំណឹង​មរណ​ភាព​​លោក​​ឪពុក​អ្នកនាង ខាត់ សុ​ឃី​ម​៕(​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ