ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ហោះ​អន្តរជាតិ​នៅ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ​ ​ព្រោះ​កូ​វី​ដ ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល​ប្រទេស​កម្ពុជា​និង​ពិភពលោក​ទាំងមូល​កំពុង​ពើបប្រទះ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក និង​វិស័យ​ទេសចរណ៍​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​ក៏​កំពុង​ផល​ប៉ះពាល់​ផង​ដែរ ជា​ពិសេស​សម្រាប់​វិស័យ​ដឹក​ជ​ញ្ជូ​ន​តាម​អាកាស​គឺ​ខេត្តសៀមរាប​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ គឺ​មាន​ន័យ​ថា​លែង​មាន​ជើងហោះហើរ​អន្តរជាតិ​តែ​ម្តង ខណៈ​ការ​ហោះហើរ​មួយ​ចំនួន​នៅ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​គឺ​សម្រាប់​តែ​ការ​ហោះហើរ​ក្នុងស្រុក​(domestic flight) តែ​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល​ប្រទេស​កម្ពុជា​និង​ពិភពលោក​ទាំងមូល​កំពុង​ពើបប្រទះ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក និង​វិស័យ​ទេសចរណ៍​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​ក៏​កំពុង​ផល​ប៉ះពាល់​ផង​ដែរ ជា​ពិសេស​សម្រាប់​វិស័យ​ដឹក​ជ​ញ្ជូ​ន​តាម​អាកាស​គឺ​ខេត្តសៀមរាប​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ គឺ​មាន​ន័យ​ថា​លែង​មាន​ជើងហោះហើរ​អន្តរជាតិ​តែ​ម្តង ខណៈ​ការ​ហោះហើរ​មួយ​ចំនួន​នៅ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​គឺ​សម្រាប់​តែ​ការ​ហោះហើរ​ក្នុងស្រុក​(domestic flight) តែ​ប៉ុណ្ណោះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២២ មិថុនា ឆ្នាំ​២០២០ នេះ​ថា ព្រ​លាន​យន្តហោះ​ទាំង​៣ របស់​ប្រទេស​កម្ពុជា មាន​តែ​ព្រ​លាន​យន្តហោះ​ចំនួន​ពីរ​ទេ ដែល​អាច​មាន​អ្នកដំណើរ ឬ​ជើងហោះហើរ​ក្រៅ​ស្រុក​ខ្លះ ។

ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែមិថុនា​នេះ សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​ព្រ​លាន​យន្តហោះ​ដែល​មាន​អ្នកដំណើរ​ក្រៅ​ស្រុក​ចេញចូល គឺ​ព្រ​លាន​យន្តហោះ​ក្នុង​រាជធានី​ភ្នំពេញ និង​ព្រ​លាន​យន្ត​កេងកង ក្នុង​ខេត្ត​ព្រះ​សីហ​នុ រីឯ​ព្រ​លាន​យន្តហោះ ក្នុង​ខេត្តសៀមរាប​វិញ​គ្មាន​តែ​ម្តង​»​។

សម្តេច ហ៊ុន សែន បាន​បន្ត​ថា ព្រ​លាន​នៅ​ខេត្តសៀមរាប នៅ​សល់​តែ​ការ​ហោះហើរ​ផ្ទៃក្នុង ឬ​ក្នុងស្រុក​ទេ ដោយ​យន្តហោះ​ជា​អន្តរជាតិ​គឺ​អត់​មាន​ទេ ។

បើ​ទោះបី​ប្រទេស​កំពុង​មាន​វិបត្តិ​កូ​វី​ដ​១៩ ហើយ​សេដ្ឋកិច្ចជាតិ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ស្ថិត​កម្រិត – ១,៩ ភាគរយ​ក្នុង​ឆ្នាំ ២០២០ នេះ​ក្តី សម្តេច ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​យើង​មានការ​សាងសង់​ព្រម​គ្នា​នៅ​ព្រ​លាន​យន្តហោះ​ទាំង​បី ក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ការ​សាសង់​ព្រ​លាន​យន្តហោះ​ថ្មី គឺ​សម្រេច​បាន​ប្រមាណ ៣០% ហើយ​។ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ គឺ​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ១,៥០០​លាន​ដុល្លារ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​អោយ​បាន​រួចរាល់​នៅ​ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

សម្តេច ហ៊ុន សែន បន្ថែម​ថា អាកាសយាន​ដ្ធា​ន​ថ្មី​នេះ​ជា​ប្រភេទ 4F ដែល​អាច​អោយ​យន្តហោះ​ធំ​ៗ​ដូច​ជា Airbus A380-800 និង Boeing 747-800 ចុះ​ចត​បាន​។ សង្ឃឹមថា​កម្ពុជា​នឹង​កាន់តែ​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​គិ​ន​កាន់តែ​ច្រើន​ឡើង​ក្រោយ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​កសាង​រួច​។

លោក ស៊ី​ន ចាន់​សិរី​វត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​និយាយ​ថា បើ​គិត​ត្រឹម​ខែ ឧសភា ឆ្នាំ​២០១៩ ធៀប​នឹង​ខែ​ឧសភា ឆ្នាំ​២០២០ នេះ​ក្នុង​អាកាសយានដ្ឋាន​សៀមរាប អ្នកដំណើរ​ក្នុង​ផ្លូវអាកាស ស្មើនឹង​ដក​១០០​ភាគរយ​។ ជើងហោះហើរ​ចេញចូល អន្តរជាតិ ស្មើរ​នឹង​ដក​១០០​ភាគរយ និង​សមត្ថភាព​ផ្ទុក​ស្មើនឹងសូន្យ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ