ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ប្លែក​ចម្លែក​ភ្នែក​! Apple love ផាត់​មុខ​​ចេញ​មក​ជា​រូបរាង​ផ្លែ​ឈើ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្នាដៃ និង​ការ​ច្នៃប្រឌិត​របស់​អ្នកជំនាញ​ផាត់មុខ​ម្នាក់ ដែល​ទទួល​បានការ​កោតសរសើរ​ពី​បរទេស ​សម្រាប់​ស្នាដៃ​នីមួយ​ៗ​ដែល​លេច​ចេញ​កន្លង​មក​នោះ អ្នក​នាង ឌូ ពុធ​ម៉ូ​លី​តា ដែល​ប្រិ​យ​មិត្ត​មួយ​ចំនួន​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា Apple…

រាជធានី​ភ្នំពេញ​៖ ស្នាដៃ និង​ការ​ច្នៃប្រឌិត​របស់​អ្នកជំនាញ​ផាត់មុខ​ម្នាក់ ដែល​ទទួល​បានការ​កោតសរសើរ​ពី​បរទេស ​សម្រាប់​ស្នាដៃ​នីមួយ​ៗ​ដែល​លេច​ចេញ​កន្លង​មក​នោះ អ្នក​នាង ឌូ ពុធ​ម៉ូ​លី​តា ដែល​ប្រិ​យ​មិត្ត​មួយ​ចំនួន​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា Apple Love បាន​បង្ហាញ​ស្នាដៃ​ថ្មី​ជា​លក្ខណៈ​ផាត់មុខ​លើ​ដងខ្លួន​អោយ​ចេញ​ជា​ផ្លែ​ឈើ​វិញ​ម្តង​។

អ្នក​នាង ឌូ ពុធ​ម៉ូ​លី​តា ឬ Apple love តែងតែ​បង្ហាញ​ស្នាដៃ​ថ្មី​របស់​ខ្លួន​ប្លែក​ៗ ​និង​ធ្វើការ​ចែករំលែក​ស្នា
ដៃ​របស់​ខ្លួន ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនូវ​ការ​ផាត់មុខ​រស់​រវើក ​ក្នុង​ទម្រង់​សិល្បៈ​ខ្មែរ និង​បរទេស​ជាដើម ។ ប៉ុន្តែ​លើក​នេះ​ កាន់តែ​ប្លែក​ភ្នែក​សម្រាប់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ ដោយ​អ្នក​នាង​បាន​ធ្វើការ​ផាត់មុខ​លើ​ដងខ្លួន​ជា​លក្ខណៈ​ផ្លែ​ឈើ​វិញ​ម្តង ដូច​ជា​ផ្លែ ស្ត្រ​ប៊ឺ​រី ដើមដំបូង​យក្ស និងផ្លែ​ស្រកានាគ​ជាដើម សម្រាប់​ជា​ទស្សនី​ភាព​មួយ​ប្លែក​ភ្នែក​ទៀត​ហើយ​ទៅ​ដល់​មហាជន​។

ជួន​កាលបើ​គ្រាន់តែ​យើង​មើលទៅ​គិត​ថា​ ងាយស្រួល តែ​ការ​ពិត​ការ​ផាត់មុខ​និង​ការ​តុបតែង​លើ​ដងខ្លួន​បែប​ទម្រង់​សិល្បៈ​ប្លែក​ៗ​បែប​នេះ ​មិនមែន​ជា​ការ​ងាយស្រួល​ឡើយ ហេតុ​ដូច្នេះ​ហើយ​ មហាជន​តែង​ពោល​ស្ងើចសរសើរ​យ៉ាង​ខ្លាំង​ ចំពោះ​សមត្ថភាព​និង​ទេព​កោសល្យ​របស់ Apple Love​។ ប្រាកដ​ណាស់​ស្នាដៃ​សិល្បៈ​នេះ​កាន់តែ​វិវត្តន៍​ទៅ​មុខ​មួយ​កម្រិត បន្ទាប់​ពី​អ្នក​នាង​ទទួល​បានការ​សិ​ក្ស​ផ្នែក​ផាត់មុខ​បែប​នេះ​នៅ​ឯ​ទីក្រុង Los angels សហរដ្ឋអាមេរិក​កន្លង​មក​នោះ​។ សង្កេត​ឃើញ​ថា ស្នាដៃ​របស់​សិល្ប​ការិនី​មួយ​រូប​នេះ កាន់តែ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផាត់​មុខជា​តួអង្គ​នានា បាន ដូច​ជា​ការ​ផាត់មុខ​និង​តុបតែង​កាយ​សម្រាប់​ការ​ថត​ខ្សែភាពយន្ត​បែប​ប្លែក​ៗ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សិល្បៈ​ផាត់មុខ​លើ​ដងខ្លួន ដែល​មាន​លក្ខណៈ​ជំនាញ​ខ្ពស់​បែប​នេះ ពីព្រោះ​តែ​អ្នក​នាង ឌូ ពុធ​ម៉ូ​លី​តា ឫ Apple love មាន​បទ​ពិសោធ​ន៏​និង​ប្រឡូក​លើ​វិស័យ​មួយ​នេះ​អស់​រយៈពេល ១០​ឆ្នាំ​ជាង​មក​ហើយ និង​បាន​ផលិត​ស្នាដៃ​នៃ​ការ​ផាត់មុខ​ប្លែក​ៗ​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ឯ​ក្រៅប្រទេស​ជា​ច្រើន​ផង​ដែរ​ ៕