ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ប្រឈម​នឹង​ការ​ទទួលទាន​បន្លែ ត្រី​សាច់​មាន​សារធាតុ​គីមី​និង​ខូចគុណភាព​រាល់ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ការ​ទទួលទាន​បន្លែ ត្រី​សាច់ និង​គ្រឿង​បរិភោគ ដែល​មាន​សារធាតុ​គីមី និង​ខូចគុណភាព​រាល់ថ្ងៃ​។ គ្រឿង​ឧបភោគបរិភោគ​ទាំងនោះ​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិតខាង ហើយ​ការ​ដាំ​ដុះ​នៅ​ក្នុងស្រុក​ខ្លះ​ក៏មានការ​ប្រើប្រាស់​ជីគីមី ជី​កសិកម្ម​ហួស​កម្រិត​និង​ខុស​បច្ចេកទេស​ដែរ​។ ដូច្នេះ​ការ​បរិភោគ​អាហារ​របស់​ពលរដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​មានការ​ប្រឈម​ហានិភ័យ​សុខភាព​ខ្លាំង​។…

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ការ​ទទួលទាន​បន្លែ ត្រី​សាច់ និង​គ្រឿង​បរិភោគ ដែល​មាន​សារធាតុ​គីមី និង​ខូចគុណភាព​រាល់ថ្ងៃ​។ គ្រឿង​ឧបភោគបរិភោគ​ទាំងនោះ​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិតខាង ហើយ​ការ​ដាំ​ដុះ​នៅ​ក្នុងស្រុក​ខ្លះ​ក៏មានការ​ប្រើប្រាស់​ជីគីមី ជី​កសិកម្ម​ហួស​កម្រិត​និង​ខុស​បច្ចេកទេស​ដែរ​។ ដូច្នេះ​ការ​បរិភោគ​អាហារ​របស់​ពលរដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​មានការ​ប្រឈម​ហានិភ័យ​សុខភាព​ខ្លាំង​។

រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​អាជ្ញាធរ​កម្ពុជា​បាន​រក​ឃើញ​បន្លែ ត្រី​សាច់​មាន​ផ្ទុក​សា​ធារ​តុ​គីមី​ខ្ពស់ ដែល​ឈ្មួញ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​នឹង​ប្រទេស​ថៃ​។​ថ្មី​ៗ​នេះ នៅ​ច្រកព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ខេត្តកណ្តាល សមត្ថកិច្ច បាន​រក​ឃើញ​បន្លែ​ស្ពៃបូកគោ បន្លែ​ពោត​បារាំង បន្លែ​ផ្កា​គូឆាយ ផ្លែ​ល្ពៅ និង​ក្រូចឆ្មារ​តូច​សម្រាប់​ធ្វើ​តែ​ជ្រក់ មាន​សារធាតុ​គីមី​ខ្ពស់ រហូត​ដល់​សមត្ថកិច្ច​ហាម​មិន​ឲ្យ​មានការ​នាំ​បន្លែ​ទាំងនោះ​ចូល​កម្ពុជា​ទៀត​។ នៅ​ព្រំដែន​ថៃ​ឯណោះ​វិញ សាច់​ជ្រូក និង​មាន់​ខូចគុណភាព​ត្រូវ​បាន​អាជ្ញាធរ​បាន​រឹម​អូស​សឹង​រាល់ថ្ងៃ ពី​ឈ្មួញ​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​។

លោកស្រី តុង ច័ន្ទ​ធាង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា អង្គការ​សេ​ដាក (CDAC) បាន​លើក​ឡើង​ថា​ប្រជាពលរដ្ឋ​កម្ពុជា​មាន​បញ្ហា​ទទួលទាន​បន្លែ​មាន​សារធាតុ​គីមី​និង​ខូចគុណភាព​ជា​ច្រើន​ឆ្នាំ​ហើយ​។ លោកស្រី​បាន​ស្វាគមន៍​ចំពោះ​ចំណាត់កា​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ និង​ស្នើ​សុំ​ឲ្យ​មន្ត្រី​បន្តការងារ​នេះ​ខ្លាំងក្លា​ថែម​ទៀត និង​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ដឹងផង​។

នាយក​ប្រតិបត្តិការ​អង្គការ​សេ​ដា បាន​គូសបញ្ជាក់​ថា​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​មាន​ចំនួន​តិច​នៅឡើយ បើ​ប្រៀបធៀប​បរិមាណ​នាំ​ចូល​។ «​បន្លែ​មាន​ធាតុគីមី ឬ​គ្មាន​សា​ធារ​តុ​គីមី​ប្រជា ពលរដ្ឋ​មិន​អាច​ដឹង និង​មិន​អាច​មើលឃើញ​ទេ​។ មាន​តែ​សមត្ថកិច្ច​ជំនាញ​ដែល​មាន​ឧបករណ៍ សម្ភារៈ​ពិសោធន៍​បាន​ប៉ុណ្ណោះ​ទើប​អាច​រក​ឃើញ​» ។

លោកស្រី តុង ច័ន្ទ​ធាង បាន​បញ្ជាក់​ថា «​ការ​ទទួលទាន​បន្លែ​ដែល​មាន​សារធាតុ​មី​គី​ច្រើន​អាច​ធ្វើ​ឲ្យ​មនុស្ស​ពុល​ភ្លាម​ៗ ក្នុង​ករណី​បន្លែ ផ្លែ​ឈើ ទាំងនោះ​មាន​សារធាតុ​គីមី​ច្រើន ហើយ​បើ​មាន​តិច​តូច វា​នឹង​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​ដែល​យូរ​ទៅ នាំ​ឲ្យ​យើង​កើត​ជំ​ង​រ៉ាំរ៉ៃ​ជា​ច្រើន​មុខ​» ។

មានការ​ប៉ាន់​ស្មានថា​កម្ពុជា​បាន​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ពី​២០០​ទៅ​៤០០​តោន​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​មន្ត្រី​អះអាង​ថា​ការ​ដុះ​ដាំ​ក្នុងស្រុក​ពេល​នេះ អាច​ជំនួស​ការ​នាំ​ចូល​បាន​ពី​៤០​ទៅ​៥០%​។

ទាំង​មន្ត្រី​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ី​វិល​បាន​ជំរុញ​ពលរដ្ឋ​ធ្វើការ​ដាំ​ដុះ​បន្លែ ចិញ្ចឹមសត្វ តាម​គោល ការណ៍​ធម្មជាតិ​ដោយ​ខ្លួនឯង ដើម្បី​ទុក​ទទួលទាន​និង​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ដើម្បី​បង្កើន​ជីវភាព និង​ការពារ​ស​សុខភាព​ខ្លួនឯង​និង​សង្គម​ជាតិ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ