ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ចាំទី ចូ ហាត ចង់​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ជាមួយ​ក្លិប Man City

9 ឆ្នាំ មុន

កីឡាករ​ចាំទី​ក្លិប Man City បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​មិន​ចង់​ហើរ​ចោល​ទ្រនំ​ក្លិប Man City នោះ​ទេ ហើយ​ចង់​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ជាមួយ​ក្លិប​នេះ​តែ​ម្តង ។

កីឡាករ​ចាំទី​ក្លិប Man City បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​មិន​ចង់​ហើរ​ចោល​ទ្រនំ​ក្លិប Man City នោះ​ទេ ហើយ​ចង់​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ជាមួយ​ក្លិប​នេះ​តែ​ម្តង ។

កីឡាករ​ចាំទី​វ័យ​២៧​ឆ្នាំ បាន​និយាយ​ថា ៖ «​ខ្ញុំ​ចង់​ស្នាក់​នៅ​ទី​នេះ​ឱ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ខ្ញុំ​ស្រឡាញ់​ទី​នេះ ខ្ញុំ​ស្រឡាញ់​អ្វី​ៗ​គ្រប់​យា​៉​ង​របស់​ក្លិប Man City ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​ទទួល​បាន​កុងត្រា​ថ្មី​បន្ថែម​ទៀត បន្ទាប់​ពី​កុងត្រា​ចាស់​របស់ខ្ញុំ​អស់​សុពលភាព​ត្រឹម​ឆ្នាំ​២០១៦ ។

កីឡាករ ចូ ហាត បាន​ចូល​មក​លេង​ឱ្យ​ក្លិប Man City កាលពី​ឆ្នាំ​២០០៦ បន្ទាប់​ផ្លាស់​មក​ពី​ក្លិប Shrewsbury ក្នុង​តម្លៃ​ខ្លួន​ជិត​១​លាន​ដុល្លារ ។ សម្រាប់​កុងត្រា​ថ្មី កីឡាករ ចូ ហាត អាច​នឹង​ទទួល​បាន​តម្លៃ​ខ្លួន​ជិត​១៩​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍ ៕