ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ជា​ច្រើន​សម្ដែង​ក្ដី​អាណិត​ ម៉េង កែវ​ពេ​ជ្ជ​តា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖«​បង​ជាតា​រា​ដ៏​ល្បីល្បាញ ជា​មាតា​ដ៏​អស្ចារ្យ​សម្រាប់ កូន​ៗ បង​ជា​មនុ​ស្សម៉ឺ​ង​ម៉ាត់ និង​រឹង​មាំ មិន​ចេះ​ពុតត្បុត មិន​ចេះ​អែបអប មិន​ចេះ​ដ្រា​ម៉ា ដូច្នេះ​សង្ឃឹមថា​បង​នឹង​ទទួល​បាន​​យុត្តិធម៌…

រាជធានី​ភ្នំពេញ ៖«​បង​ជាតា​រា​ដ៏​ល្បីល្បាញ ជា​មាតា​ដ៏​អស្ចារ្យ​សម្រាប់ កូន​ៗ បង​ជា​មនុ​ស្សម៉ឺ​ង​ម៉ាត់ និង​រឹង​មាំ មិន​ចេះ​ពុតត្បុត មិន​ចេះ​អែបអប មិន​ចេះ​ដ្រា​ម៉ា ដូច្នេះ​សង្ឃឹមថា​បង​នឹង​ទទួល​បាន​​យុត្តិធម៌ ទោះ​វា​ពិបាក​ព្រោះ​បង​តែ​ម្នាក់ឯង គ្មាន​ខ្នង តែ​ខ្ញុំ​ជឿជាក់​លើសច្ចធម៌ និង​បាប​កម្ម»។ នេះ​ជា​ពាក្យ​សម្ដី​របស់ ​«Shalom SP»​ ជា​អ្នកគាំទ្រ​ម្នាក់ ក្នុង​ចំណោម​អ្នកគាំទ្រ​ជា​ច្រើន​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ខណៈ​ជម្លោះ​រវាង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​ភាគី​ពាក់ព័ន្ធ​នៅ​មិន​ទាន់​រលត់ និង​ធូរស្រាល​នៅឡើយ​ទេ ។

រឿង​មួយ​មិន​ទាន់​ចប់ ស្រាប់តែ​កើតរឿង​ថ្មី​មួយទៀត ក្នុង​ពេល​ដែល​ភរិយា​ក្រោយ​របស់​អតីត​ស្វាមី បាន​ចោទ​ទៅ​លើ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ថា ​បាន​ទទួល​លុយ​៣០​ម៉ឺ​ន​ដ​ល្លារ បន្ទាប់​ពី​លែង​លះ ។ ជាមួយ​នឹ​ការ​លើក​ឡើង​នោះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ឆ្លើយ​តប ជាមួយនឹង​ការ​ទម្លាយ​រូបភាព​ធ្លាប់​នៅផ្ទះ​ជួល​យ៉ាង​លំបាក ក្រោយ​លែងលះ​ស្វាមី ។

កាលពី​ថ្ងៃ​ទី​២១ មិថុនា ២០២០ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​ឆ្លើយ​តប​ថា « បើ​ខ្ញុំ​បាន​​លុយ​៣០​ម៉ឺ​ន​ពី​ការ​លែងលះ​មែន ចាំបាច់​អី​ខ្ញុំ​ត្រូវ​ក្រ​នៅផ្ទះ​ជួល​យ៉ាង​លំបាក​រហេមរហាម​អស់​ពីរ​បី​ឆ្នាំ ? ក្រៅពី​ការ​កេងប្រវ័ញ្ច​ទ្រព្យ ទឹកចិត្ត​ហើ​យ ខ្ញុំ​នៅ​ត្រួ​វ​ពួក​គេ​លាប​ពណ៌​អស់​១០​ឆ្នាំ​តាម​រយៈ​សំឡេង​ឈ្លោះ​គ្នា​ដែល​គេ​រៀបចំ​ឲ្យ​តែ​ឮ​សំឡេង​ខ្ញុំ​ជាងគេ និង​ចោទ​ថា​ខ្ញុំ​ជេរ​ប្តី ជេរ​ម្តាយក្មេក ចោទ​ខ្ញុំ​ថា​ត្រូវ​ប្តី​លែង​ដោយសារ​ខ្ញុំ​មាន​ប្រុស …​។

ដែល​ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ជា​អ្នក​លែង​គេ​មុន​ក៏​ព្រោះតែ​ប្តី​មាន​ស្រី​ខាងក្រៅ​ផង យក​ស្រី​ប​ម្រើក្នុងផ្ទះ​ផង លេងល្បែង​ជំពាក់​គេ​ផង និង​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ទើ​បលែង​គាត់។ ស្រាប់តែ​នាង​ប្រធាន​សមាគម​សិល្បៈ​ច​ន ច័ន្ទ​ល​ក្ខិ​ណា មិនដឹង​កើ​ត​ទុក្ខ​មិន​សុខចិត្ត​រឿង​អី​ក៏​ចេញ​មក​រើ​ស​ដាក់ខ្លួន​បង្ហោះ​សារ​ត្អូញត្អែរ ហើ​យ​នាំ​ឲ្យ​បក្សពួក​ជេរ​បញ្ចោរ​ខ្ញុំ​ព្រោងព្រាត បន្ទាប់​មក​នាង​នេះ​ក៏​បាន​ទៅ​លូន​ក្រាប​លោក​ជំទាវ​ពុំ ឲ្យ​មក​សំពង​ខ្ញុំ និង​ដោយ​ទាំង​មីង​ហង្ស បូ​រី ព្រម​ទាំង​បក្សពួក​គាត់​ផង​ដែរ​ចូល​មក​ជួយ​ជេរ​ជួយ​ថែម​ល្បោយ​យ៉ាង​ឆ្ងាញ់​មាត់​។

បន្ទាប់​មក​មនុស្ស​ម្នាក់​រហស្សនាម​«​រាជបុត្រ​អា​សូរ្យ​កាយ​»​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ពូកែ​ជេរ​បញ្ចោរ​រដ្ឋាភិបាល​កម្ពុជា ជេរ​ថ្នាក់ដឹកនាំ និង​ធ្លាប់​បាន​កាត់ត​សម្តី​ខ្ញុំ​កាល​យុទ្ធនាការ​បោះ​ឆ្នោត​២០១៨ ធ្វើ​ឲ្យ​គេ​ជេរ​ខ្ញុំ​ទាំង​យល់​ច្រឡំ​នោះ គឺ​ត្រូវ​មីង​បូ​រី និង​នាង​ប្រធាន​សមាគម​សិល្បៈ​ត្រូវរ៉ូវ​គ្នា​ល្អូក​ល្អិន ហើយ​ឲ្យ​បុគ្គល​ជំនាញ​ជេរ​នេះ​មក​ប្រឌិត​រឿង​អង្គុយ​ឡាយ​ជេរ​បញ្ចោរ​ខ្ញុំ​យ៉ាង​សាហាវ​អស់​ជា​ច្រើន​ថ្ងៃ​តាម​ចិត្ត​វា​នឹក​ឃើ​ញ ។

ស្រាប់តែ​ចុង​ក្រោយ​នេះ ពួក​គេ​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​ខ្ញុំ​ទៅ​វិញ ? សូម​បងប្អូន​ជួយ​ពិចារណា​ទៅ​មើល​​ថា តើ​ចំណុច​ណា​ដែល​ខ្ញុំ​ត្រូវ​គេ​ប្តឹង ? តើ​នេះ​ជា​ការ​បិទ​សិទ្ធិ​មិន​ឲ្យ​ខ្ញុំ​និយាយ​ការណ៍​ពិត​ដែល​មួ​ង ឃី​ម ធ្វើបាប​ផ្លូវ​កាយ ផ្លូវចិត្ត និង​បាន​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ខ្ញុំ ? ចំណែក​អ្នក​ផ្សេង​ដែល​មិន​ពាក់ព័ន្ធ​ដូច​ជា អ្នក​មីង​ពុំ យាយ​បូ​រី និង​នាង​ប្រធាន​សមាគម​សិល្បៈ ដែល​ពួក​គេ​ព្រួត​គ្នា​ប្តឹង​ខ្ញុំ​ច្រើន​យ៉ាងនេះ​គឺជា​ការ​គំរាម និង​ចង់​កាច់​បំបាក់​ខ្ញុំ ត្រកូល​សិល្បៈ​ខ្ញុំ​មែន​ទេ ? ។ នេះ​ជា​ការ​ចង់​ប្រាប់​ថា បើខ្ញុំ​នៅ​តែ​និយាយ​ទៀត គេ​នឹង​ប្តឹងប្ដល់​អ​ញ្ចឹ​ង តើ​មែន​ទេ ? ។

បើគ្រាន់តែ​ខ្ញុំ​និយាយ​ដើ​ម្បី​យក​ភាព​ស្អាតស្អំ​ឲ្យ​ខ្លួនឯង និង កូន​ៗ​ខ្ញុំ​សោះ ក៏​ត្រូវ​គេ​ប្តឹង​ដែរ ? ចុះ​ដែល​ពួក​គេ​ជេរ​ខ្ញុំ​ដាច់​សាច់​រាប់​មិន​អស់នោះ មិន​ខុស​ទេ ឬ​យ៉ាងម៉េច ? អយុត្តិធម៌​ពេក​ហើយ? ទាំងនេះ​ជា​រូបថត​អីវ៉ាន់​ដែល​ខ្ញុំ​ទទួល​បាន ក្រោយ​លែងលះ គឺ​មាន​តែ​ខោអាវ ទូ កញ្ចាស់​ៗ និង​ត្រូវ​រលួយ​អស់​មួយ​កំណាត់​ទូ​ពេល​ផ្ទះ​លិច​ទឹក ហើយ​និង​ស្ថានភាព​ផ្ទះ​ដែល​ខ្ញុំ​ជួល​នៅ​» ។

ក្រោយ​បង្ហោះ​សារ​នេះ​មាន​អ្នកគាំទ្រ​ជា​ច្រើន​សម្ដែង​ក្ដី​អាណិត​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ជាក់​ស្ដែង​ឈ្មោះ «​ចេស្តា ឈី​ម​» បាន​សរសេរ​ថា «​អនិច្ចា អស់លោក​អ្នក​វង្វេង​ងប់​ង​ល់ មោទនភាព​នឹង​អំណាច​អើយ គ្រាន់តែ​ស្ត្រី​មេម៉ាយ​ម្នាក់ ចាំបាច់​អី​ព្រួត​គ្នា​ធ្វើបាប​គាត់​ដល់​ថ្នាក់​ហ្នឹង តើ​ពួក​អ្នក​ខំ​សម្តែង​ធ្វើបុណ្យ​ដើម្បី​អ្វី? បើ​ចិត្ត​ពួក​អ្នក​ទាំង​ឫស្យា ឈ្នានីស គ្នា​បែប​នេះនោះ ? រឹង​មាំ​ឡើង បងស្រី​» ។

ចំណែក​ឈ្មោះ​«So Phanarith»​សរសេរ​ថា​បង​អើយ​ឃើញ​រូបភាព​នេះ​ក្នុង​នាម​ប្អូន​ជា​ហ្វែ​ន​ម្នាក់​មាន​អារម្មណ៍​ថា​ក្តុកក្តួល​ចិត្ត​ណាស់ តើ​បង​លំបាក​យ៉ាងណា ? ទោះ​បង​លំបាក​យ៉ាងណា​ក៏​បង​នៅ​លាក់​ពួន​សម្ងំ មិន​សុំ​ពឹង​ឲ្យ​នរណា​ជួយ​ឡើយ ដើរតួ​នាទី​ឪពុក​ផង​ម្តាយ​ផង​គ្រប់សព្វ​អស់​ហើយ ទម្រាំ​បង​ជោគជ័យ​មក​ដល់​ពេល​នេះ តែ​ហេតុ​អី​អ្នក​ដែល​មិន​ដែល​ជួយ​អី មិនដឹង​រឿង​ពិត​ច្បាស់លាស់ ព្យាយាម​ធ្វើបាប​បង​ម្តង​ហើយ​ម្តងទៀត អី​ក៏​សាហាវ​ចិត្តខ្មៅ​ម្ល៉េះ បង​ជា​ស្ត្រី​រឹង​មាំ​ណាស់ ប្អូន​សង្ឃឹមថា​យុត្តិធម៌​មាន​សម្រាប់​បង និង កូន​ៗ»​។

អ្នកគាំទ្រ​ឈ្មោះ​«talla Da»​សរសេរ​ថា​«​បងស្រី​តស៊ូ​ណា ទោះបី​អ្នក​ទាំងនោះ​មូល​បង្កាច់​បង​យ៉ាងណា​ក៏​ទេវតា​មាន​ភ្នែក​ដែរ ខ្ញុំ​ធំ​ឡើង​ក៏​ស្គាល់ឈ្មោះ​បង​បាត់​ទៅ​ហើយ បងស្រី​ទី​ពីរ​របស់ខ្ញុំ​ធ្លាប់​ជា​មិត្ត​រៀន​ជាមួយ​បង​តាំងពី​ឆ្នាំ​កៅ​ជាង គ្រួសារ​ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​បង​ណាស់ ទោះ​ពេល​នេះ​មាន​គេ​និយាយ​មិនល្អ​មិន​ឲ្យ​តម្លៃ​បង​ក៏​ហ្វេ​នប​ង​ម្នាក់​នេះ​នៅ​តែ​ស្រលាញ់ និង​មើលឃើញ​ពី​ភាព អយុត្តិធម៌​ចំពោះ​បង​មករ​ហូត​»​។

ចំណែក​ឈ្មោះ​«Long Kisoeung»​បងស្រី ត្រូវ​ខិតខំ​តស៊ូ​បន្តដំណើរ​ជីវិត​ទៅ​មុខ​ទៀត ។ បើ​បង​ឈរ​បាន​ក្នុង​កាលៈទេសៈ​ដ៏​ស្មុគស្មាញ និង​គ្រោតគ្រាត​នេះ​បាន នោះ​បង​នឹង​ឈ្មោះ​ថា​ជា​បុគ្គល​ដែល​ជោគជ័យ​បំផុត ។ ពេល​បង​ដួល គេ​នឹង​ពន្លិច​បងស្រី​ឲ្យ​ដល់​បាត​ដាល​តែ​ម្តង ។ ខ្ញុំ​ជា​អ្នក​ដែល​គាំទ្រ និង​គោ​ព​បង តាំងពី​តូច សំឡេង​បង​ធ្វើ​ឲ្យ​បង ប្អូន អ្នក​ស្តាប់ មានការ​ពេញចិត្ត​គ្រប់​ទី​ក​ន្កែ​ង ។

ខ្ញុំ​ជា​អ្នកធ្វើការ​នៅ​មូលដ្ឋាន ខ្ញុំ​តែងតែ​ឮ​សំឡេង​ចម្រៀង​បង បង្ហើរ​តាម​ឧ​គ្ឃោ​សន​ស័ព្ទ​រាល់​ព្រឹក ដោយ​មិន​ចេះ​សាបសូន្យ​។ ខ្ញុំ​សង្ឃឹមថា ទាំង​ម្ចាស់ និង​សំឡេង គឺ​នៅ​តែ​ស្ថិត​ក្នុង​ក្រអៅបេះដូង​របស់​ទស្សនិកជន​ដែល​គាំទ្រ​បងស្រី ជា​រៀង​រហូត ។ អំពើ​ល្អ​មិន​សាបសូន្យ​» ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ