ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​​! រន្ទះបា.ញ់​ឆក់​យក​ជីវិត​បុរស​ម្នាក់​ និង​សត្វ​គោ​៤​ក្បាល

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ស្រប​ពេល​ជាមួយ​គ្នា​ដែល​សត្វ​គោ​៤​ក្បាល​របស់​គាត់​ក៏​បាន​បាត់បង់​ជីវិត​ដូច​គ្នា ដោយសារ​តែ​ឃាតករ​ធម្មជាតិ​តាម​ផ្ដាច់​យក​ជីវិត​អំឡុង​ពេល​ដែល​កំពុង​បររទេះ​ត្រឡប់​មក​ពី​ស្រែ​ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន ។ ក្រោយ​កើតហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកស្រុក និង​សមត្ថកិច្ច​អន្តរាគមន៍​តែ​ហាក់បីដូចជា យឺត​ពេល​ទៅ​ហើយ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ស្រប​ពេល​ជាមួយ​គ្នា​ដែល​សត្វ​គោ​៤​ក្បាល​របស់​គាត់​ក៏​បាន​បាត់បង់​ជីវិត​ដូច​គ្នា ដោយសារ​តែ​ឃាតករ​ធម្មជាតិ​តាម​ផ្ដាច់​យក​ជីវិត​អំឡុង​ពេល​ដែល​កំពុង​បររទេះ​ត្រឡប់​មក​ពី​ស្រែ​ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន ។

ក្រោយ​កើតហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកស្រុក និង​សមត្ថកិច្ច​អន្តរាគមន៍​តែ​ហាក់បីដូចជា យឺត​ពេល​ទៅ​ហើយ គឺ​បាន​ត្រឹមតែ​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ប៉ុណ្ណោះ ។ ហេតុការណ៍​រន្ទះបាញ់​ផ្តាច់​យក​ជីវិត​បុរស​រង​គ្រោះ និង​សត្វ​គោ​នេះ​កើតឡើង កាលពី​វេលា​ម៉ោង ១៧​និង​៣០​នាទី​ល្ងាច ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងត្បូង​ភូមិ​ក្បៀ ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយ​ពី​ភូមិ​ប្រមាណ​ជា ១០០០ ម៉ែត្រ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ មាស ជ្រុ​ន អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ក្បៀ ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សម្ដី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បររទេះ​ទៅ​ភ្ជួរស្រែ ដើម្បី​សាប​ស្រូវ​យក​សំណាក​ទុក​ស្ទូង​នា​រដូវវស្សា​ខាង​មុខ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ស្រាប់តែ​មាន​ភ្លៀង​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង ពេល​នោះ​ជន​រង​គ្រោះ​បាន​បររទេះ​ជាមួយ​គោ​ចំនួន ៤ ក្បាល​របស់​ខ្លួន ក្នុង​គោលបំណង​ត្រឡប់​មក​ផ្ទះ​វិញ តែ​ជា​អកុសល​បាន​ជួប ហេតុការណ៍​ខាងលើ បណ្ដាល​ឲ្យ​ស្លាប់​ខ្លួន និង​គោ​ចំនួន ៤ ក្បាល​ក្នុង​មួយប៉ប្រិចភ្នែក ។

ប្រភព​បន្ត​ទៀត​ថា ពេល​ដែល​ជន​រង​គ្រោះ​ត្រូវ​រន្ទះបាញ់​ឆក់​យក​ជីវិត​នោះ អ្នក​ភូមិ​ដែល​មានផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ​ដែរ តែ​មិន​មាន​លទ្ធផល​ល្អ​នោះ​ទេ ដោយសារ​តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ពេល​ដែល​រន្ទះបាញ់​នោះ​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​បាន​បញ្ជាក់​ថា ក្នុង​ឧបទ្ទវ​ហេតុនេះ បណ្ដាល​ឱ្យ​ងាប់​គោ​ចំនួន​៤​ក្បាល សម្បុរ​ចំប៉ា ឈ្មោល​ទាំងអស់ ក្នុង​ខណៈ​ជន​រង​គ្រោះ​កំពុង​ប​រទេះគោ​មក​ផ្ទះ​វិញ​ពេល​មេឃ​កំពុង​ភ្លៀង ។ បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​សត្វ​គោ​ទាំង​បួន​ក្បាល​របស់​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​សាច់ញាតិ​ចាត់ចែង​ធ្វើ​ម្ហូប​តាម​ការ​គួរ​នៃ​ពិធី​បុណ្យសព​ជន​រង​គ្រោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ