ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ប៉ប្រិច​ភ្នែក! ​ផ្ទះ​អស់​5​ខ្នង ​និង​ឃ្លាំង​1 ​ត្រូវ​អណ្តាត​ភ្លើង​លេប​ត្របាក់​ខ្ទេច

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​ចំនួន៥​ខ្នង​និង​ឃ្លាំង​១ នៅ​ភូមិ​សំរោង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ​២០២០ ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ…

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​ចំនួន៥​ខ្នង​និង​ឃ្លាំង​១ នៅ​ភូមិ​សំរោង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ​២០២០ ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ ។

អនុសេនីយ៍ទោ រឿង បូ​រ៉ា​ន់ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​មង្គលបុរី ថ្លែង​ថា លំនៅ​ឋាន​និង​ឃ្លាំង​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​នេះ​មាន​ម្ចាស់ ៖

១-​ឈ្មោះ ឈួ​ន ម៉ៅ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ទំហំ​៥​ម៉ែត្រ​គុណ​២​ម៉ែត្រ ជា​ផ្ទះ​ឆេះ​ដំបូង​គេ
២-​ឈ្មោះ សាំង រួម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ផ្ទះ​ទំហំ​៧​ម៉ែត្រ​គុណ​៥​ម៉ែត្រ​កន្លះ
៣-​ឈ្មោះ អឿ សូ​នី ភេទ​ស្រី អាយុ​៦៣​ឆ្នាំ​ផ្ទះ​ទំហំ​៧​ម៉ែត្រ​គុណ​៣​ម៉ែត្រ
៤-​ឈ្មោះ វ៉ា​ន់ តាន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​៥​ម៉ែត្រ

៥-​ឈ្មោះ មួ​ង ផេង​ហួរ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ផ្ទះ​ទំហំ​៧​ម៉ែត្រ​កន្លះ​គុណ​៧​ម៉ែត្រ និង
៦-​ឈ្មោះ មួ​ង សេង​គី ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ឃ្លាំង​ដាក់​សម្ភារ​ធ្វើ​ម្ហូប​ការ ទំហំ​១០​ម៉ែត្រ​គុណ​៨​ម៉ែត្រ ។

វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរ​បាល​ស្រុក​មង្គលបុរី ថ្លែង​ថា នៅ​ពេល​មាន​អគ្គិភ័យ​​កើត​ឡើង កម្លាំង​នគរបាល រួម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​និង​យោធា​ផ្នែក​សឹក​រង​ស្រុក បាន​ទៅ​ជួយ​អន្តរាគមន៍ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ស្រុក ក្រុង ចំនួន​៦​គ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់ និង​ប្រើប្រាស់​ទឹក​អស់​១៥​រថយន្ត មិន​បណ្តាល​រាលដាល​ដល់​ផ្ទះ​ជិតខាង​បន្ត​ឡើយ ។

លោក​អធិការ​បញ្ជាក់​ថា ចំពោះ​ការ​កើត​មាន​អគ្គិភ័យ នៅ​ពេល​ភ្លាម​ៗ​នោះ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​​នៅឡើយ​ទេ ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ