ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​នៅ​តំបន់​ភ្នំ​​ហ៊ី​ម៉ា​ឡៃ​យ៉ា​ ប្រទេស​ទាំង​២​​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក

3 ឆ្នាំ មុន

ប្រទេស​ចិន​និង​ឥណ្ឌា ៖ ប្រទេស​ចិន​និង​ឥណ្ឌា​កាលពី​ថៃ្ង​ទី​២០​មិថុនា​បាន​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​អំពើ​ហិង្សា​នៅ​តំបន់​ព្រំដែន​ក្នុង​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដ៏​សាហាវ​ខ្លួន​ទល់​នឹង​ខ្លួន បណ្ដាល​ឲ្យ​ទា​ហា​​​ឥណ្ឌា​ដល់​២០​នាក់​ស្លាប់​។ តំបន់​ព្រំដែន​នោះ​ចាប់តាំងពី​យូរ​មក​ហើយ ជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​។ ខណៈ​នាយក​រដ្ឋ​ម​ន្រ្​ី្ត​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​ខិតខំ​សម្រាល​ឧប្បត្តិហេតុ​នោះ តែ​រដ្ឋា​ភិបាល​​របស់​លោក…

ប្រទេស​ចិន​និង​ឥណ្ឌា ៖ ប្រទេស​ចិន​និង​ឥណ្ឌា​កាលពី​ថៃ្ង​ទី​២០​មិថុនា​បាន​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​អំពើ​ហិង្សា​នៅ​តំបន់​ព្រំដែន​ក្នុង​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដ៏​សាហាវ​ខ្លួន​ទល់​នឹង​ខ្លួន បណ្ដាល​ឲ្យ​ទា​ហា​​​ឥណ្ឌា​ដល់​២០​នាក់​ស្លាប់​។ តំបន់​ព្រំដែន​នោះ​ចាប់តាំងពី​យូរ​មក​ហើយ ជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​។

ខណៈ​នាយក​រដ្ឋ​ម​ន្រ្​ី្ត​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​ខិតខំ​សម្រាល​ឧប្បត្តិហេតុ​នោះ តែ​រដ្ឋា​ភិបាល​​របស់​លោក បាន​ចោទប្រកាន់​ចិន​ថា ស្វែងរក​កសាង​រចនាសម្ព័ន្ធ​នានា​នៅ​តាម​ព្រំដែន ដែល​មហាអំណាច​នុយ​ប​ក្លេ​អ៊ែ​រទាំង​២​មាន​ជម្លោះ​នឹង​គ្នា និង​ចោទ​ចិន​ថា​បដិសេធ​សំណើ​របស់​អាជ្ញាធរ ឥណ្ឌា​ឲ្យ​បញ្ឈប់​ការ​កសាង​រចនាសម្ព័ន្ធ​ទាំងនោះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋាភិបាល​ឥណ្ឌា​និយាយ​ថា ឥណ្ឌា​នឹង​មិន​យល់ព្រម​ឲ្យ​មានការ​កែប្រែ​ជា​ឯកតោភាគី តំបន់​ព្រំដែន​មាន​ជម្លោះ​នេះ​ឡើយ​។ ចំំ​ណែ​ក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ZHAO LIJIAN​បាន​ចោទប្រកាន់​កងទ័ព​ឥណ្ឌា​ថា បង្កហេតុ​ដោយ​ចេញ​មុខ​ក្នុង​តំបន់​មាន​ជម្លោះ​នា​ភាគ​ខាងលិច​នៃ​ជួរ​ភំ​ហ៊ីម៉ា​ឡៃ​យ៉ា​នោះ​។

អ្នកនាំពាក្យ​រូប​នោះ​ថ្លែង​ថា ត្រង់​ជ្រលង​ភ្នំ​WALWAN ដែល​មានការ​ប៉ះទង្គិច​គ្នា គឹ​ស្ថិត​ក្នុង​ផ្នែក​នៃ​ដែនដី​ចិន​នៅ​ព្រំដែន និង​ថា កង​ទាហាន​ឥ​ណ្ដា​ចាប់តាំងពី​ខែមេសា​មក បាន​កសាង​ជា​ឯកតោ​ភាគី ផ្លូវថ្នល់ ស្ពាន​និង​ទីតាំង​ដទៃ​ៗ​ទៀត​ក្នុង​តំបន់​។

ទោះបី​យ៉ាងណា​ប្រទេស​ទាំង​២​បាន​ស្វែងរក​សម្រាល​ភាព​តានតឹង ដោយ​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ