ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រៃសណីយ៍​ជម្រុញ​យុវ​ជន​​ពង្រឹងសមត្ថភាព​លើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រមុខ​ទឹក​នាំ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​គោលនយោបាយ​ពាក់ព័ន្ធ​មួយ​ចំនួន​ដើម្បី​នាំ​កម្ពុជា​ចូល​ទៅ​យុគសម័យ​ថ្មី​នៃ​រដ្ឋាភិបាល​និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នោះ ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​អំពាវនាវ​ឲ្យ​យុវជន យុវនារី ទាំងអស់​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​ជា​ធនធាន​សំខាន់​សម្រាប់​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ ឲ្យ​ពង្រឹង​នូវ​សមត្ថភាព​សិក្សា​និង​ផ្តោត​ការ​សិក្សា​លើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ដើម្បី​ប្រើប្រាស់​ចំណេះដឹង​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ សម្រេច​បាន​នូវ​ចក្ខុ​វិ​ស័​រយៈពេល​វែង…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រមុខ​ទឹក​នាំ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​គោលនយោបាយ​ពាក់ព័ន្ធ​មួយ​ចំនួន​ដើម្បី​នាំ​កម្ពុជា​ចូល​ទៅ​យុគសម័យ​ថ្មី​នៃ​រដ្ឋាភិបាល​និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នោះ ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​អំពាវនាវ​ឲ្យ​យុវជន យុវនារី ទាំងអស់​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​ជា​ធនធាន​សំខាន់​សម្រាប់​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ ឲ្យ​ពង្រឹង​នូវ​សមត្ថភាព​សិក្សា​និង​ផ្តោត​ការ​សិក្សា​លើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ដើម្បី​ប្រើប្រាស់​ចំណេះដឹង​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ សម្រេច​បាន​នូវ​ចក្ខុ​វិ​ស័​រយៈពេល​វែង និង​ដើម្បី​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​អភិ​វ​ឌ្ឃ​ន៍​នា​ពេល​អនាគត​។

លោក ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា នេះ​ថា ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​កំពុង​រៀបចំ គោលនយោបាយ​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​នាំ​កម្ពុជា​ចូល​ក្នុង​យុគសម័យ​ថ្មី នៃ​រដ្ឋាភិបាល និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។

លោក ជា វ៉ា​ន់​ដេ​ត បានឱ្យ​ដឹង​ថា «​ដើម្បី​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍន៍​ថ្មី​នេះ ក្នុង​នាម​ក្រសួង ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អភិវឌ្ឍន​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​យុវជន យុវនារី ដែល​ជា​និស្សិត កំពុង​សិក្សា​នៅ​វិទ្យាល័យ ឬ​សាកលវិទ្យាល័យ សូម​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ បង្កើន​ចំណេះដឹង ជា​ពិសេស លើ​ជំនាញ​ដែល​ពាក់ព័ន្ធ និង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដូច​ជា ជំនាញ​ទូរគមនាគមន៍ ជំនាញ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​គមនាគមន៍ ក៏​ដូច​ជា​ជំនាញ​ដទៃ​ទៀត​»​។

លោក វ៉ា​ន់​ដេ​ត បាន​បន្ត​ថា ការ​ពង្រឹងសមត្ថភាព​នេះ គឺ​ស្រប​តាម​បរិបទ​នៃ​ការ​វិវឌ្ឍន៍​បច្ចេកវិទ្យា ក្នុង​គោលដៅ​ស្វែងរក​ការងារ​បាន​ល្អ និង​បាន​ចំណូល​ខ្ពស់ សម្រាប់​ជួយ​លើកកម្ពស់​ជីវភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ ជា​ពិសេស គឺជា​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

លោក បាន​បន្ថែម​ថា ចំពោះ​សិស្ស​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា ឬ​កំពុង​បំពេញការងារ​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន សូម​បន្ត​យកចិត្តទុកដាក់​បង្កើន​ការ​យល់​ដឹង​ជា​មូលដ្ឋាន​ផ្នែក បច្ចេកវិទ្យា​គមនាគមន៍ និង​ផ្នែក​ព័ត៌មានវិទ្យា ដើម្បី​អាច​យក​ទៅ​ប្រើប្រាស់​បាន ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ការងារ​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ