ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៣​នាក់​ស្លា.ប់​និង​អ្នក​រង​របួសធ្ងន់​ច្រើន​ទៀត​ដោយ​ការ​វាយប្រហារ​ចាក់​នឹង​កាំបិត

3 ឆ្នាំ មុន

អង់គ្លេស​៖ ប៉ូ​លី​សបាន​និយាយ​ថា​មនុស្ស៣​នាក់​បាន​ស្លាប់​ និង​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ការ​ចាក់​នឹង​កាំបិត​នៅ​សួនច្បារ Forbury Gardens ក្នុង​ទីក្រុង Reading ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់…

អង់គ្លេស​៖ ប៉ូ​លី​សបាន​និយាយ​ថា​មនុស្ស៣​នាក់​បាន​ស្លាប់​ និង​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ការ​ចាក់​នឹង​កាំបិត​នៅ​សួនច្បារ Forbury Gardens ក្នុង​ទីក្រុង Reading ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ថ្ងៃ​ទី ២១ មិថុនា ឆ្នាំ​២០២០ ។

ជុំវិញ​ការ​វាយប្រហារ​នេះ​ផង​ដែរ បុរស​ម្នាក់​អាយុ​២៥​ឆ្នាំ មក​ពី​​ទីក្រុង Reading ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​សង្ស័យ​ឃាតកម្ម បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​នៅ​កន្លែង​កើតហេតុ​។ ការ​វាយប្រហារ​បាន​កើតឡើង​នៅ​សួនច្បារ Forbury Gardens នៅ​ម៉ោង​ប្រហែល​១៩​ៈ​០០នាទី​ BST ទី​ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​ចាក់​ឲ្យ​របួស​ពី​ការ​វាយប្រហារ​នេះ ។

បច្ចុប្បន្ន​ប៉ូ​លី​ស​មិន​បាន​ចាត់​ទុក​ហេតុការណ៍​វាយប្រហារ​នេះ​ថា​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ហៅ​ថា​នោះ​ជា​សកម្មភាព​ប្រឆាំង​ភេរវកម្ម​។

ប្រភព​សន្តិសុខ​បាន​ប្រាប់ BBC ថា​បុរស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែង​កើតហេតុ​ត្រូវ​បាន​គេ​គិត​ថា​ជា​ជនជាតិ លី​ប៊ី​។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​កិច្ចការ​មហាផ្ទៃ លោក​ដា​នី​យ៉ែ​ល សាន់​ហ្វ​ត (Daniel Sandford) បាន​និយាយ​ថា​គាត់​ត្រូវ​បាន​គេ​រាយការណ៍​ប្រាប់​ថា បុរស​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ចក្រភព​អង់គ្លេស​ពី​បទល្មើស​តូច​​តាច​មិនមែន​ជា​ប្រភេទ​អំពើ​ភេរវកម្ម​ទេ​។

សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៏​ផ្ទាល់​ភ្នែក​ម្នាក់​បាន​ប្រាប់ BBC អំពី​របៀប​ដែល​គាត់​បានឃើញ​ថា​បុរស​ម្នាក់​ធ្វើការ​បំ​លាស់​ទី​រវាង​ក្រុម​មនុស្ស​មួយ​ក្រុម​ទៅ​ក្រុម​មនុស្ស​ផ្សេង​ទៀត នៅ​ក្នុង​ឧទ្យាន​ដោយ​ព្យាយាម​ចាក់​សំដៅលើ​ជន​រង​គ្រោះ ជា​ពិសេស​គឺ​ជនសង្ស័យ​ដែល​មាន​កាន់​កាំបិត​នៅ​ដៃ​ប្រុង​រត់​សំដៅ​មក​ចាក់​គាត់​ផង​ដែរ ។ យោង​តាម​កាសែត Sunday Mirror បានអោយ​ដឹង​ថា​មាន​សេចក្តីរាយការណ៍​ថា​មន្ត្រី​ប៉ូ​លី​សម្នាក់​បាន​ចាប់​វាយ​ទៅ​លើ​ជនសង្ស័យ​នៅ​នឹង​កន្លែង​។

លោក Det Chf Supt Ian Hunter មក​ពី​ប៉ូ​លី​ស Thames Valley បាន​និយាយ​ថា​ប៉ូ​លី​ស​មិន​បាន​ស្វែងរក​មនុស្ស​ផ្សេង​ទៀត​ដែល​ជាប់​ទាក់ទង​នឹង​ការ​វាយប្រហារ​នោះ​ទេ​។ ប៉ូ​លី​សបាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ណា​ដែល​បាន​ថត​វី​ដេ​អូ​នៃ​ជាមួយ​ទូរស័ព្ទ​ដៃ​នៃ​ការ​វាយប្រហារ​នេះ​ចេញ​មុខ​ជួយ​សហការ​ជាមួយ
ប៉ូ​លី​ស ហើយ​ប្រជាជន​ត្រូវ​បាន​គេ​ជម្រុញ​កុំអោយ​ចែកចាយ​វី​ដេ​អូ​និង​រូបថត​តាម​អ៊ិ​ន​ធើរ​ណេ​ត​ដោយ​មិន​គោរព​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ