ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ស្កឹមស្កៃ​ទីស្នាក់ការ​កណ្តាល​គណ​បក្ស​​ប្រជាជន​កម្ពុជា​ បញ្ចប់​ការ​សាង​សង់​​​ជា​​​ស្ថាពរ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី ១១ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០១៨ នៅ​ពេល​នេះ​អគារ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ស្ថិត​នៅ​កណ្តាល​រាជ​ធា​នៅ​ភ្នំពេញ បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​ហើយ​។ សម្តេច​វិបុល​សេនា​ភក្តី…

រាជធានី​ភ្នំពេញ ៖ ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី ១១ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០១៨ នៅ​ពេល​នេះ​អគារ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ស្ថិត​នៅ​កណ្តាល​រាជ​ធា​នៅ​ភ្នំពេញ បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​ហើយ​។ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ព្រឹក​នៅ​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ​២០២០ បាន​អញ្ជើញ​ទទួល​សំណង់​អគារ​ប្រវត្តិសាស្ត្រ​នេះ​ពី​ក្រុម​ង​វិស្វករ​សាងសង់​។

អគារ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​សាងសង់​ឡើង​រំលេច​ដោយ​ក្បូរក្បាច់​រចនាបថ​ខ្មែរ​ដ៏​ល្អ​វិចិត្រ ដែល​មានការ​បញ្ចូល​គ្នា​រចនាបថ​បី​សម័យកាល​របស់​ខ្មែរ គឺ​រចនាបថ​ប្រាសាទអង្គរវត្ត រចនាបថ​បន្ទាយស្រី និង​រចនាបថ​កណ្ដាល​។

សំណង់​អគារ​ស្កឹមស្កៃ​នេះ បាន​សង់​លើ​ផ្ទៃដី​ទីតាំង​អគារ​គណបក្ស​ចាស់ ដែល​មាន​ទំហំ​ដី​ប្រមាណ ១,៦​ហិ​កតា ដែល​មាន​កម្ពស់​៥​ជាន់​។ ទំហំ​សំណង់​អាគារ​គឺ​ប្រមាណ ៥០,០០០​ម៉ែត្រក្រឡា មានបណ្ដោយ​១៥០​ម៉ែត្រ ទទឹង​៧៤ ម៉ែត្រ កម្ពស់​អគារ​គិត​អំពី​ទីលាន​មហាជន​ខាង​មុខ​រហូត​ទៅ​ដល់​កំពូល​ពេជ្រ មាន​កម្ពស់​៤៨​ម៉ែត្រ​។ ជាន់​ផ្ទាល់​ដី​មាន​ចំណតរថយន្ត​ជាង​៥០០​ចំណត និង​ទីធ្លា​មុខ​អគារ​សម្រាប់​មហាជន​យើង​អាច​ចត​រថយន្ត​បាន​៣០០​គ្រឿង​។ នៅ​ជាន់​លើ​គឺ​មាន​សាល​សម្រាប់​ប្រជុំ​ជា​លក្ខណៈ​មហាជន ឬ​ក៏​មិ​ទ្ទិញ​បាន​ចំនួន​ប្រមាណ​ជា​១​ម៉ឺន​នាក់​។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា វត្តមាន​អគារ​ដ៏​ធំ​ស្កឹមស្កៃ​របស់​គណបក្ស​ប្រជា​ជាន​កម្ពុជា​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរឹងមាំ និង​ជា​និមិត្តរូប​នៃ​ការ​​រួបរួម សាមគ្គីភាព និង​ភាព​រុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្ស ដែល​ជា​បង្អែក​មិន​អាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្ន និង​ទៅ​អនាគតកាល​។

លោក ឈឹ​ម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​កោះសន្តិភាព​ថា​ថវិកា​កសាង​​អគារ​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​ពី​ការ​បរិច្ចាគ​របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​។ ​លោ​កថា ​ថវិកា​សាងសង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថវិកា​ស្អាតស្អំ​។ មន្ត្រី​នៅ​មិន​ទាន់​ដឹង​ថា ​ទី​ស្នាក់​ថ្មី​នេះ នឹង​ត្រូវ​សម្ពោធ ជា​ផ្លូវការ​ពេល​នោះ​ទេ​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ