ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាភាពយន្ត​ថៃ​នាង KWAN USAMANEE នឹង​មក​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ពិសេស​មួយ​នៅ​ភ្នំពេញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០១៤ ប្រិ​យ​មិត្ត​ដែល​និយម​កម្សាន្ត​ជា​ប្រចាំ​នៅ RCA CLUB នឹង​បានឃើញ​កាយវិការ​សម្តែង​ផ្ទាល់​របស់​តារា​ភាព​យន្ត​ថៃ​ដ៏​ល្បី​មួយ​ដួង ។ RCA CLUB ស្ថិត​នៅ​ខាង​មុខ​ស្ថានីយទូរទស្សន៍​អប្សរា​នៃ​រាជធានី​ភ្នំពេញ ។ មុន​នេះ RCA CLUB បាន​អញ្ជើញ​តារា​សម្តែង​ថៃ​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០១៤ ប្រិ​យ​មិត្ត​ដែល​និយម​កម្សាន្ត​ជា​ប្រចាំ​នៅ RCA CLUB នឹង​បានឃើញ​កាយវិការ​សម្តែង​ផ្ទាល់​របស់​តារា​ភាព​យន្ត​ថៃ​ដ៏​ល្បី​មួយ​ដួង ។ RCA CLUB ស្ថិត​នៅ​ខាង​មុខ​ស្ថានីយទូរទស្សន៍​អប្សរា​នៃ​រាជធានី​ភ្នំពេញ ។ មុន​នេះ RCA CLUB បាន​អញ្ជើញ​តារា​សម្តែង​ថៃ​នាង Pancake មក​សម្តែង​ដោយ​មាន​ទស្សនិកជន​ចូលរួម​កម្សាន្ត​យ៉ា​ង​ច្រើន​កុះករ ។ ឆ្លើយ​តប​នឹង​ការ​គាំទ្រ​របស់​ភ្ញៀវ​កិត្តិយស នា​ពេល​ខាង​មុខ​នេះ នាង KWAN USAMANEE តារាភាពយន្ត​ថៃ នឹង​មក​ចូលរួម​បង្ក​ភាព​រីករាយ​នៅ RCA CLUB ។

តាម​ប្រភព​ព័ត៌មាន​ពី RCA CLUB ឱ្យ​ដឹង​ថា នាង KWAN USAMANEE នឹង​ទៅ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​កុមារ​កំព្រា​នៅ​តំបន់​ជ្រោយចង្វា ។ បន្ទាប់​មក​នៅ​ពេល​រាត្រី នាង​នឹង​សម្តែង​ជូន​ភ្ញៀវ​ទស្សនា​កម្សាន្ត​នៅ RCA CLUB ។ ក្នុង​ឱកាស​នោះ ភ្ញៀវ​អាច​មានឱកាស​ថតរូប​ជាមួយ​នាង​ផង​ដែរ ។ នាង​ខ្វាន់​នឹង​ច្រៀង​ចំនួន​៦​បទ ក្នុង​នោះ​មាន​បទ​ញាក់​៣​បទ និង​បទ​មនោសញ្ចេតនា​ចំនួន​៣​បទ ជា​ភាសា​អង់គ្លេស​ផង និង​ជា​ភាសា​ថៃ​ផង ។

តារាភាពយន្ត​ថៃ KWAN USAMANEE ត្រូវ​ទស្សនិកជន​ខ្មែរ​ស្គាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧​ថៃ ដោយ​នាង​បាន​សម្តែង​ក្នុង​រឿង​ភាគ​ជា​ច្រើន ជាមួយ​កាយវិការ​រស់​រវើក ។

ប្រភព​ដដែល​បន្ត​ថា គោលបំណង​ធំ​ដែល​ថៅកែ RCA CLUB អញ្ជើញ​តារា​សម្តែង​ថៃ​មក​សម្តែង ក្នុង​គោលដៅ​អបអរសាទរ​ដល់​ពិធី​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការ​បង្កើត RCA CLUB ម្យា​៉​ង​ចង់​បង្កើត​ឱកាស​សប្បាយ ប្លែក​ៗ​ជូន​អតិថិជន ។ កន្លង​មក RCA CLUB បាន​បង្កើត​កម្មវិធី​ជួប​ជាមួយ​តារា ល្បី​ៗ​ប្រចាំ​ប្រទេស និង​តារា​បរទេស ដោយ​មិន​ឱ្យ​ភ្ញៀវ​មាន​ភាព​ធុញទ្រាន់​ឡើយ ។

ចំពោះ​តារា​សម្តែង​ថៃ នាង KWAN មក​សម្តែង​តែ​១​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ២០១៤ ។ ក្នុង​ថ្ងៃ​នោះ នាង​ទៅ​ជួប​កុមារ​កំព្រា និង​សម្តែង​នៅ RCA CLUB នា​ពេល​រាត្រី ។

ភ្ញៀវ​ដែល​ចូល​កម្សាន្ត​នៅ RCA CLUB ក្នុង​ឱកាស​តារា​ថៃ​មក​សម្តែង​នា​រាត្រី​ថ្ងៃ​ទី​២០ ធ្នូ នោះ មានឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 6 ចំនួន​១​គ្រឿង និង​រង្វាន់​ជា​ច្រើន​ទៀត ។ ដោយ​កន្លែង​មាន​កំណត់​សម្រាប់​ភ្ញៀវ​ដែល​មាន​បំណង​ចូលរួម​ទស្សនា​អាច​ទាក់ទង​កក់​សំបុត្រ​តាម​រយៈ​លេខ​ទូរស័ព្ទ ០៧០ ២៦ ២២២២ និង​០៧០ ២៣ ២២២២ ។

ដោយសារ​តែ​យល់​ឃើញ​ថា RCA CLUB កាន់តែ​មានការ​ពេញ​និយម​ពី​ភ្ញៀវ​កិត្តិយស ច្រើន​ទៅ​ៗ បាន​រៀបចំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទាក់ទាញ​គ្រប់​ផ្នែក​ដូច​ជា​ភ្លើងពណ៌ សំឡេង​តន្ត្រី​ឱ្យ​កាន់តែ​ទំនើប និង​ការ​រចនា​តុបតែង​ប្លែក បូក​ជាមួយ​ការ​ការពារ​សុវត្ថិភាព​ភ្ញៀវ​មិន​ឱ្យ​ព្រួយបារម្ភ​ឡើយ ។

ប៉ុន្មាន​ខែ​ខាង​មុខ RCA CLUB គ្រោង​អញ្ជើញ​តារា​កូរ៉េ​មក​សម្តែង ព្រមទាំង​តារា​ប្រទេស ផ្សេង​ៗ​ទៀត​ឆ្លាស់គ្នា​បម្រើ​អារម្មណ៍​ភ្ញៀវ​កិត្តិយស ៕