ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ ទទួល​វិញ្ញាបនបត្រ​ផែនការមេ​សាងសង់​បញ្ចប់​ក្នុង​២០២៣

3 ឆ្នាំ មុន
  • សៀមរាប

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​ប្រគល់​វិញ្ញាបនបត្រ​ផែនការមេ​សាង​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដល់​ក្រុមហ៊ុន Angkor International Airport Investment ដែល​ពិ​ធិ​នេះ​បាន​ធ្វើ​ឡើង​កាលពី ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​ប្រគល់​វិញ្ញាបនបត្រ​ផែនការមេ​សាង​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដល់​ក្រុមហ៊ុន Angkor International Airport Investment ដែល​ពិ​ធិ​នេះ​បាន​ធ្វើ​ឡើង​កាលពី ថ្ងៃ​ទី ១៩ ខែមិថុនា ដោយ​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ធ្វើការ​ប្រគល់​វិញ្ញាបនបត្រ​ផែនការ​មេនេះ ដល់​លោក លូ វី (Lu Wei) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Angkor International Airport Investment​។

តាម​ការ​លើក​ឡើង​របស់ លោក ស៊ី​ន ចាន់​សិរី​វត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល នៅ​ថ្ងៃ​ទី ២១ ខែមិថុនា នេះ​ឲ្យ​ដឹង​ថា «​វា​ជា​វិញ្ញាបនបត្រ​ទទួលស្គាល់​កម្រិត​បច្ចេកទេស​។ នា​​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ រាជរដ្ឋាភិបាល​នឹង​ធ្វើការ អនុម័ត​លើ​ផែនការ​មេនេះ ជា​ផ្លូវការ បន្ទាប់​ពី​ទទួល​បាន​វិញ្ញាបនបត្រ​បច្ចេកទេស​នេះ​»​។

លោក ចាន់​សិរី​វត្ថា បាន​បន្ត​ថា «​ការ​អនុម័ត​ជា​ផ្លូវការ​នេះ​នឹង ធ្វើ​ឡើង​ក្នុង​ការ​ចុះ​អត្ថ​លេខា​បី​ភាគី រួម​មាន​ទីស្តីការគណៈរដ្ឋមន្ត្រី វិនិយោគិន​ចិន និង​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​»​។

ការ​​ទទួលស្គាល់​កម្រិត​បច្ចេកទេស គឺជា​ការ​តម្រង់​ទិស​ពី ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​រដ្ឋលេខា​ធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល គ្រាន់តែ​ផ្តល់​នូវ​ការ ការ​ទទួលស្គាល់​កម្រិត​បច្ចេកទេស​ប៉ុ​ណ្ណោះ បន្ទាប់​​មក​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​តម្រង់​ទិស​នោះ គឺ​គាត់​នឹង​យក​ទៅ​ដាក់​ជូន​រាជរដ្ឋាភិបាល​បន្ត​ពិនិត្យ​។

សូម​ជម្រាប​ផង​ដែរ ថា​ផែនការ​មេនេះ ជា​ការ​បង្ហាញផ្លូវ សម្រាប់​ការ​អ​វិវឌ្ឍន៍ ទៅ​តាម​លំដាប់​លំដោយ ដែល​ស្រប​តាម​តម្រូវការ​អភិវឌ្ឍន៍​ជាក់ស្តែង​។

លោក ចាន់​សិរី​វត្ថា បាន​បន្ថែម​ថា «​ជា​ធម្មតា​ផែនការមេ ត្រូវការ​ទទួលស្គាល់​ពី​ស្ថាន​ប័ន​មាន​សមត្ថកិច្ច ដូច​ជា​ខាង​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល អាជ្ញាធរ​សមត្ថ​​កិច្ច និង​ក្រសួង​ដែល​ពាក់ព័ន្ធ ហើយ​វា​ជា​ផែនទី​បង្ហាញផ្លូវ ថា​តើ​អាកាសយាន​ត្រូវ​សង់​កន្លែង​ណា របៀប​នៃ​ការ​សាង​សង់ តាម​ដំណាក់កាល​នីមួយ​ៗ ពី​ឆ្នាំ​ណា​ដល់​ឆ្នាំ​ណា ហើយ​ត្រូវ​ប្រើ​ថវិកា​ប៉ុន្មាន​។ ហើយ​វា​ជា​ផែន​ការ ដែល​បង្ហាញផ្លូវ​វិនិយោគ សូ​ម្បី​តែ​ទីក្រុង​ភ្នំពេញ ​ក៏​ត្រូវ​មាន​ផែនការ​មេនេះ​ដែរ​។ វា​នឹង​បង្ហាញផ្លូវ​ឱ្យ​យើង​ថា​ត្រូវធ្វើ​ការងារ​អ្វី​មុន ត្រូវធ្វើ​អ្វីខ្លះ​នៅ​ពេល​នេះ ដោយ​ប្រើប្រាស់​រយៈពេល បី​ដំណាក់កាល ទី​១ ប្រើ​រយៈពេល​ខ្លី ទី​២ ប្រើ​រយៈពេល​មធ្យម និង​ទី​៣ ប្រើ​រយៈពេល​វែង​»​។

ពេល​បច្ចុប្បន្ន​នេះ ​ក្រុមហ៊ុន បាន​កំពុង​ចាប់ផ្តើម​ដំណើរការ សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​។ ចំពោះ​ដំណើរការ​សាងសង់​ក្រុមហ៊ុន បាន​សហការ​យ៉ាង​ជិត​ស្និត ជាមួយ​ក្រុមការ​ងារ​បច្ចេកទេស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ដោយ​ផ្តោត​សំខាន់​ទៅ​នឹង​ការ​បំពាក់​ឧបករ​ណ៍​​បច្ចេកទេស និង​រចនា​បទ​អាកាសយានដ្ឋាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី​នេះ​ នឹង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៩០០ លាន​ដុល្លារ សាងសង់​លើ​ផ្ទៃដី​ប្រមាណ ៧០០ ហិ​កតា រួម​ជាមួយនឹង​ផ្ទៃដី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១០០០​ហិ​កតា ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ