ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​អ្នក​កា.ប់​ឈើ​ និង​រាន​ដី​ខុសច្បាប់​បាន​តែ​វត្ថុ​តាង​ ឯ​មនុស្ស​គេចខ្លួន​អស់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ កាលពី​ថ្ងៃ​ទី​១៣​ ធ្នូ​​ ​២០១៤​​ សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​រួម​មាន​រដ្ឋបាល​ព្រៃឈើសុរិយោដី អាវុធហត្ថ នគរបាល យោធា និង​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​ហេង សុភា​ណា​អភិបាលស្រុក​វាល​វែង​

ខេត្តពោធិ៍សាត់​ ៖​ កាលពី​ថ្ងៃ​ទី​១៣​ ធ្នូ​​ ​២០១៤​​ សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​រួម​មាន​រដ្ឋបាល​ព្រៃឈើសុរិយោដី អាវុធហត្ថ នគរបាល យោធា និង​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​ហេង សុភា​ណា​អភិបាលស្រុក​វាល​វែង​ ដោយ​មានការ​ចូលរួម​ពី​លោក​ឆៃ សា​រ៉ា​ន់​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ បាន​ចុះ​បង្ក្រាប​ក្រុម​ជន​ព​នេចរ​មក​ពី​ក្នុង​ និង​ក្រៅ​ខេត្ត​មួយ​ចំនួន​ដែល​ធ្វើ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ និង​កាប់​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​នៅ​ចំណុច​បឹង​រំលេច ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​សំឡាញ​ ឃុំ​ក្រពើ​ពីរ​ ស្រុក​វាល​វែង​។

ក្រុម​ព​នេចរ​ទាំង​នោះ​បាន​លួច​កាប់​ឈើ​ក្នុង​តំបន់ហាមឃាត់​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ទុច្ចរិត​ និង​បាន​កាប់​រានទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​គ្មាន​ខ្លាចរអា​អ្វី​ទាំងអស់ ​ទោះបីជា​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ហាមឃាត់​ និង​ផ្សព្វផ្សាយ​ឲ្យ​យល់​ដឹង​អំពី​ច្បាប់​យ៉ាងណា​ក៏ដោយ​។​

នៅ​ពេល​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ពួក​គេ​មួយ​ចំនួន​បាន​នាំ​គ្នា​រត់​ពួន​ និង​មួយ​ចំនួន​ទៀត​គេចខ្លួន​បាត់​តែ​ម្ដង​បន្សល់​ទុក​នូវ​សម្ភា​រ​មួយ​ចំនួន​មាន​ម៉ាស៊ីន​រណា​យន្ត​ចំនួន​០៤​គ្រឿង​, ​អាវុធ​ស្វ័យប្រវត្តិ​ធុន​AK​ស្វាយ​បត់​មួយ​ដើម​មាន​គ្រាប់​១៩​គ្រាប់​,​ អាវុធ​កែ​ច្នៃ​(​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​)​មួយ​ដើម​,​ កាំបិត​វែង​ឆ្ការព្រៃ​ចំនួន​០៦​ និង​ដឹង​ចំនួន​០២​ទៀត បាន​ត្រូវ​សមត្ថកិច្ច​​រឹប​អូស​​យក​មក​រក្សា​ទុក​ដើម្បី​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

    ​​