ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីទួល​ប្រាសាទបុរាណ​សំរោង​មាន​រឹទ្ធិ​ក្បែរ​ជាយ​ដែន​មាន​ថ្ម​ប្រាសាទ​នៅ​រាយ​ប៉ាយ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ទីទួល​ប្រាសាទបុរាណ​សំរោង​មាន​រឹទ្ធិ ស្ថិត​នៅ​ក្បែរ​ជាយ​ដែនកម្ពុជា​-​ថៃ ក្នុងភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មានជ័យ ។ ទីទួល​នេះ​បន្សល់​ស្នាម​ប្រាសាទ​បាក់បែក​ជា​បំណែក​ថ្ម​ជា​ច្រើន​នៅ​រាយ​ប៉ាយ​ពេញ​ដី ។

លោក​ប៊ុត ជា យោធា​នៅ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆត្រ និង​ជា​សន្តិសុខ​កងការពារ​តំបន់​ប្រាសាទ​នៅ​ភ្នំ​ឆត្រ​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ទីទួល​ប្រាសាទបុរាណ​មាន​រឹទ្ធិ​មាន​ទទឹង​២០​ម៉ែត្រ និង​បណ្តោយ​២០​ម៉ែត្រ ។ ទីទួល​ប្រាសាទ​នេះ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង កាលពី​សម័យ​សង្គ្រាម ដោយ​ត្រូវ​ជនខិលខូច​រុករាន​លួច​យក​រូបចម្លាក់ និង​វត្ថុ​បុរាណ​នានា​ទៅ​លក់ ។

ក្រោយ​ពេល​សង្គ្រាម​បញ្ចប់ អង្គភាព​៣១៧​ភ្នំ​ឆត្រ ដែល​នៅ​ក្បែរ​ទីទួល​ប្រាសាទ និង​អ្នក​ភូមិ​ចំការ​គ បាន​នាំ​គ្នា​ជួសជុល ដោយ​រើស​យក​បំណែក​ថ្ម​បាក់បែក​មក​រៀប​លើ​ទីទួល​ប្រាសាទ​ចាស់ ។

លោក​ប៊ុត ជា បាន​សំណូមពរ​ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ ឱ្យទៅ​ពិនិត្យ​ទីទួល​ប្រាសាទបុរាណ​សំរោង​មាន​រឹទ្ធិ​ផង ដើម្បី​ចាត់វិធានការ​អភិរក្ស​បែប​ណា ខណៈ​មាន​បំណែក​ថ្ម​ប្រាសាទ​ជា​ច្រើន​នៅ​រាយ​ប៉ា​យ​ក្នុង​ព្រៃ ៕