ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ចាក់​បុរស​ភេទ​ទី​៣ ក្នុង​បន្ទប់​ប្លន់​ម៉ូតូ​នោះ ​ចាប់​ជន​ដៃដល់​បាន​ហើយ (វីដេអូ)

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ប្រើ​កាំបិត​ចាក់​បុរស​ភេទ​ទី​៣ ស្ទើរ​​សុះសាច់​ក្នុង​បំណង​ប៉ុនប៉ង «​ប្លន់​» យក​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​​នេះ ពេល​នេះ​ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រ​ទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ប្រើ​កាំបិត​ចាក់​បុរស​ភេទ​ទី​៣ ស្ទើរ​​សុះសាច់​ក្នុង​បំណង​ប៉ុនប៉ង «​ប្លន់​» យក​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​​នេះ ពេល​នេះ​ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រ​ទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ កាលពី ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ ខណៈ​ជនសង្ស័យ​សម្ងំ​នៅ​ក្នុងផ្ទះ ស្ថិត​នៅ​ភូមិ​អូរ​តាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ពៅ ថេ​វី​ន ហៅ​ចេក អាយុ​១៧​ឆ្នាំ (​ជា​ជន​ដៃដល់​) រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក និង​ម្នាក់​ទៀត​ឈ្មោះ ស៊ុម រ​ដ្ឋា ហៅ កែប អាយុ​២២​ឆ្នាំ (​បក្ស​ពួក​) រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជន​ដៃដល់​ឈ្មោះ ចេក និង​ឈ្មោះ កែប ជា​បក្ស​ពួក​បាន​ព្យាយាម​សម្ងំ​លាក់ខ្លួន តែ​ក្រោយ​ពី​កំណត់​បាន​នូវ​មុខសញ្ញា​ជន​ទាំង​២​នាក់ ទើប​មន្ត្រី​ជំនាញ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ពួក​គេ​ទាំង​២​នាក់ ។ ហើយ​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ ជន​ដៃដល់​បាន​សារភាព​ទ​ទូល​ស្គាល់​អំពី​សកម្មភាព​របស់​ខ្លួន​ហើយ គឺ​មាន​ចេតនា​ចាក់​សម្លាប់​ជន​រង​គ្រោះ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ដែល​គេ​ដឹង​ថា «​ចង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ឃ្លិ​ករប​ស់ជន​រង​គ្រោះ​»​។

ប៉ុន្តែ​លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ចម្លើយ​ជនសង្ស័យ និង​សកម្មភាព​ប្រព្រឹត្ត​ជាក់ស្ដែង គឺ​ឈ្មោះ​កែប មិន​បាន​ធ្វើ​សកម្មភាព​ទេ​នៅ​យប់​កើតហេតុ​នោះ តែ​ជា​បក្សពួក​គេ​ជា​អ្នក​ដែល​ចូលរួម​សមគំនិត​។

សូម​បញ្ជាក់​ថា កាលពី​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ មិថុនា មាន​អំពើ​ប្លន់​មិន​បាន​សម្រេច​មួយ ដែល​បង្ក​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ប្រើប្រាស់​កូនកាំបិត​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​នឿ​ន រ៉ា​ឌី ប្រុស​(​ខ្ទើយ​) អាយុ​២៩​ឆ្នាំ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង​។

បើ​តាម​ការ​បំភ្លឺ​នានា​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ជួប​គ្នា​ជាមួយ​ជន​ដៃដល់​ឈ្មោះ​ពៅ ថេ​វី​ន និង​ឈ្មោះ​ស៊ុម រ​ដ្ឋា នៅ​ចំណុច​សួនច្បារ​សម្ដេច​ក្រឡាហោម ហើយ​ជន​រង​គ្រោះ​និង​ជនសង្ស័យ​បាន​ព្រមព្រៀង​គ្នា​មក​ដេក​នៅ​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ តែ​ឈ្មោះ​កែប មិន​បាន​មក​ជាមួយ​ទេ​។ នៅ​ពេល​មក​ដល់​បន្ទប់​ជួល ស្រាប់តែ​ជន​ដៃដល់​បាន​ចាក់​ទៅ​លើ​ជន​រង​គ្រោះ ដែល​ជា​បុរស​ភេទ​ទី​៣ នោះ​ជា​ច្រើន​កាំបិត​ក្នុង​បំណង​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច ដោយសារ​ជន​រង​គ្រោះ​ស្រែក និង​រត់​ចេញ​ក្រៅ​បន្ទប់​ផ្អើល​អ្នក​នៅ​ក្បែរ​នោះ រីឯ​ជន​ដៃដល់​ក៏​រត់​ចេញ​បាត់​ទាំង​យប់​ភ្លាម​ៗ​ដែរ​។

បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន​ជន​ដៃដល់​ឈ្មោះ ពៅ ថេ​វី​ន ហៅ​ចេក បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាក់​ជន​រង​គ្រោះជា​ច្រើន​កាំបិត​មែន​ក្នុង​បំណង​ប្លន់ តែ​មិន​បាន​សម្រេច​ដោយសារ​ជន​រង​គ្រោះ​រត់​ចេញ​ក្រៅ​បន្ទប់ និង​ផ្អើល​គេឯង​នៅ​ក្បែរ​នោះ​។ ជន​នេះ​ប្រាប់​បន្ត​ថា កន្លង​មក ពួក​ខ្លួន​ទាំង​២​នាក់​មិន​ធ្លាប់​ស្គាល់​ជន​រង​គ្រោះ​ទេ តែ​ពួក​ខ្លួន​បាន​ជួប​ជន​រង​គ្រោះ​នៅ​ម្ដុំ​សួនច្បារ​ខាងលើ ទើប​បបួល​គ្នា​ទៅ​ដេក​នៅ​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ​។

ជន​នេះ​បាន​និយាយ​អំពី​ចេតនា​របស់​ខ្លួន​ថា ពេល​ដល់​បន្ទប់​ជួល​នោះ ខ្លួន​បាន​ចូល​ងូតទឹក លុះ​ចេញ​មក​វិញ​ឃើញ​កូនកាំបិត​ជន​រង​គ្រោះ ខ្លួន​ក៏​យក​មក​សៀត​ចង្កេះ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ចូល​ងូតទឹក​ម្ដង លុះ​ជន​រង​គ្រោះ​ចេញ​មក​វិញ ក៏​បិទ​ភ្លើង​ដេក​ទើប​ខ្លួន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ចាក់​ជន​រង​គ្រោះ​តែ​ម្ដង​។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ថា ពិតមែនតែ​ឈ្មោះ ស៊ុម រ​ដ្ឋា ហៅ​កែប មិន​បាន​ប្រព្រឹត្ត​ផ្ទាល់​ក្នុង​អំពើ​ប្លន់​មិន​បាន​សម្រេច​នេះ តែបើ​តាម​ចម្លើយ​នៃ​ជនសង្ស័យ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ​ពី​ដំបូង​។

ប៉ុន្តែ​យ៉ាងណា​ក្ដី លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អធិការ​នគរបាល​ក្រុង​បាត់ដំបង ជា​អ្នក​សួរនាំ មុន​ពេល​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ