ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ចេញ​បាត់ពីផ្ទះ​តាំង​ពីរសៀល លុះយប់ឡើងទទួលដំណឹងអកុសល​​

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ​មានករណី​ភ្ញាក់ផ្អើល​មួយ​បានកើតឡើង ​បន្ទាប់​ពី​​បុរសម្នាក់​​បាន​លោតពីលើ​ស្ពាន​គី​ហ្សុ៊ណា តែ​មិន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​នោះ​ទេ ដោយ​​បាន​ទើ​រ​លើ​​ទម្រ​​សសរស្ពាន​ប៉េ​១០ ​បណ្តាល​ឱ្យបាត់បង់ជីវិត ​​និង​​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ធូ​ដេ ព្រមទាំង​រកឃើញ​ឯកសារ​មួយ​ចំនួននៅ​ក្នុងឃ្លុបម៉ូតូ​នោះ ។​…

ខេត្តកំពង់ចាម​ ៖ ​មានករណី​ភ្ញាក់ផ្អើល​មួយ​បានកើតឡើង ​បន្ទាប់​ពី​​បុរសម្នាក់​​បាន​លោតពីលើ​ស្ពាន​គី​ហ្សុ៊ណា តែ​មិន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​នោះ​ទេ ដោយ​​បាន​ទើ​រ​លើ​​ទម្រ​​សសរស្ពាន​ប៉េ​១០ ​បណ្តាល​ឱ្យបាត់បង់ជីវិត ​​និង​​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ធូ​ដេ ព្រមទាំង​រកឃើញ​ឯកសារ​មួយ​ចំនួននៅ​ក្នុងឃ្លុបម៉ូតូ​នោះ ។​

ហេតុការណ៍​ខាងលើនេះបានកើតឡើងកាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៩​ មិថុនា​ ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពានគីហ្សុ៊ណា ស្ថិតក្នុង​សង្កាត់វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។​

ជនរងគ្រោះ​ឈ្មោះ​ងិ​ន ធឿ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៤ ឃុំ​អំពិល តា​ពក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។​

តាម​ប្រភពពី​សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ មុនពេលកើតហេតុ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ មិថុនា ជនរងគ្រោះ​បាន​អង្គុយ​នៅ​មុខ​ផ្ទះ​ បន្ទាប់​មក​ក៏​ទាញ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ម៉ាក​ធូ​ដេ​ គ្មាន​ស្លាកលេខ ជិះ​ចេញ​ទៅបាត់ ដោយ​ពុំ​ដឹងថា​​ទៅ​ទីណា​នោះ​ទេ រ​ហូត​ដល់​វេលា​ម៉ោង៨​យប់​ថ្ងៃ​ដដែល ទើប​អ្នក​ផ្ទះ​ទទួល​ដំណឹង​ថា​ បុរសរងគ្រោះ​បាន​​លោតទឹក​ពីលើ​ស្ពាន​គី​ហ្សុ​៊ណា ​ក្នុង​ក្រុង​កំពង់ចាម ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ដោយសារ​តែ​បុរស​រងគ្រោះ​ខាងលើ​នេះ​ញៀន​ថ្នាំ ទើប​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿង​ញៀន​នៅ​ឯ​រាជធានី​ភ្នំពេញ​អស់​មួយ​រយៈ លុះ​នៅ​ពេល​ដែល​ត្រឡប់​មក ផ្ទះ​វិញ​មិន​បាន​ប៉ុន្មាន ក៏​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​តែ​ម្តង​។

លោក​វរសេនីយ៍ឯក​អុ​ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់​ចាម ​បាន​ឱ្យ​​ដឹង​ថា ​បន្ទាប់ពីទទួលបានព័ត៌មាន​ខាងលើ​រួចមក រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ចាម​ចុះ​ទៅ​កាន់​​កន្លែងកើតហេតុ ដើម្បី​​ធ្វើការ​ពិនិត្យ ។

លោកអធិការ​នគរបាល​ក្រុង​កំពង់​ចាម​បាន​បន្ត​ថា នៅ​ក្នុង​ឃ្លុប​ម៉ូតូ​របស់ជនរងគ្រោះ​រកឃើញ​មាន​សៀវភៅ​គ្រួសារ​១​ក្បាល​ ដោយ​​មេ​គ្រួសារ​ឈ្មោះ ថុ​ង លាង​ហុង ភេទ​ស្រី អាយុ​៦១​ឆ្នាំ និង​ប្តី​ឈ្មោះ សែ​ម ធី អាយុ ៦០​ឆ្នាំ និង​មានកូន​ចំនួន៣​នាក់ ​ក្នុង​នោះ​ ​១-​ឈ្មោះ សែ​ម ហុ​ី​ម ២-​ឈ្មោះ សែ​ម ចំរុង និង​៣-​មើល​ឈ្មោះ​មិន​ច្បាស់ ។

លោកអធិការ​នគរបាល​ក្រុង​កំពង់​ចាម​បាន​បន្ត​ថា ​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​របស់ជនរងគ្រោះ​ឃើញរួចមក​ រហូត​ដល់​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២០​ មិថុនា ​ឆ្នាំ​២០២០ សមត្ថ​កិច្ច​បាន​ជួល​ទូក​១​គ្រឿង​ដើម្បី​ទៅ​ដឹក​សពជនរងគ្រោះ​យក​​មក​ដាក់​នៅ​លើ​ច្រាំង​ទន្លេ ដើម្បីធ្វើការពិនិត្យ និង​កោសល្យវិច្ច័យ ។

លោកអធិការ​នគរបាល​ក្រុង​កំពង់​ចាម​បាន​បន្ត​ថា ​ក្នុងការ​ពិនិត្យ​សពជនរងគ្រោះ​ សមត្ថកិច្ច​​បាន​បង្កើត​គណៈកម្មការ​ចម្រុះដែល​​មាន​សមាសភាព​ចូលរួម​​ដូចជា ​លោក​មេ​ភូមិ, ​លោកគ្រូ​ពេទ្យ​ខេត្ត, លោក​ចៅសង្កាត់​វាលវង់ ​លោកនាយ​ប៉ុស្តិ៍​វាលវង់ ​ជំនាញ​ព្រហ្មទណ្ឌ​និង​ជំនាញ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ក្រុង​កំពង់ចាម ​ជំនាញ​បច្ចេកទេស​ខេត្ត និង​​ក្រុម​គ្រួសារ​​របស់​ជនរងគ្រោះ​ផងដែរ ។

លោកអធិការ​នគរបាល​ក្រុង​កំពង់​ចាម​បាន​បន្ត​ថា ​តាម​ការ​សន្និដ្ឋាន​របស់​គណៈ​កម្ម​ការ​ចម្រុះ​ពិនិត្យ​សព​​ជនរងគ្រោះបាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​ពិតជា​បាន​​​បញ្ចប់ជីវិត​ដោយលោតពីលើស្ពាន​​ប្រាកដ​មែន​ ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ឡើយ ។ ​ក្រោយ​ពី​ការ​ពិនិត្យ​រួច ​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​​ស្រុក​អូ​រាំង​ឪ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ