ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​មួយ​ដែល អា​លី​ហ្សា ចង់​ឃើញ តែ​មិន​ដូច​ចិត្ត​នៅ​ថ្ងៃ​សម្រាលកូន​ដំបូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ អ៊ុ​ន អា​លី​ហ្សា តាំងពី​រៀប​ការ​បាន​ស្វាមី​វ័យក្មេង ហើយ​ជា​អ្នក​នៅ​អា​មេ​រិ​កមក បាន​សម្ងំ​លាក់ខ្លួន​ថ្នម​កាយ ក្រោយ​ពេល​មាន​ផ្ទៃពោះ​។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ អ៊ុ​ន អា​លី​ហ្សា តាំងពី​រៀប​ការ​បាន​ស្វាមី​វ័យក្មេង ហើយ​ជា​អ្នក​នៅ​អា​មេ​រិ​កមក បាន​សម្ងំ​លាក់ខ្លួន​ថ្នម​កាយ ក្រោយ​ពេល​មាន​ផ្ទៃពោះ​។ នៅ​សល់​ពេល តិច​ណាស់ កូនស្រី​ដំបូង​របស់​នាង ជា​ចំណងដៃ​ជូន​ស្វាមី ជិត​ដល់​ថ្ងៃ​ឃើញ​ពន្លឺ​ថ្ងៃ ប៉ុន្តែ​រឿង​មួយ​ដែល​ធ្វើ​ឱ្យ អា​លី​ហ្សា មិន​អាច​ជួប​ប្តី​នៅ​ថ្ងៃ​សម្រាល​បាន បើ​ទោះ​ម្នាក់​ៗ​ប៉ង​ជុំ​គ្នា រួច​ទៅ​ហើយ​ក្តី​។

កូនស្រី​របស់ អា​លី​ហ្សា នឹង​សម្រាល​នា​ខែ​ក្រោយ​នេះ​។ ដំណក់ឈាម​ដែល​បង្កើត​បាន រុញ​ឱ្ ចំណង​ស្នេហ៍​របស់​ពួក​គេ​កាន់តែ​ផ្អែមល្ហែម​បន្ត​ទៀត នា​ពេល​មានកូន ក្លាយជា​ម្តាយ​ឪពុក​គេ​។ អា​លី​ហ្សា ត្រូវ​បាន​អ្នកសិល្បៈ​ចាត់​ទុក​ថា មានសំណាង​ម្នាក់​ទៀត ដែល​រកបាន​ប្តី​ក្មេង ហើយ​រូបរាង​សង្ហារ មិន​ចាញ់​តួកុន ចេះ​ស្រឡាញ់​ថ្នមចិត្ត​មិន​ឱ្យ​នា ទើសចិត្ត​អ្វី​ទាំងអស់​។

ក្នុង​ជំនួប​ចៃដន្យ​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ អា​លី​ហ្សា បានឱ្យ​ដឹង​ថា ពោះពង់​របស់​នាង​ជិត​ដល់​ថ្ងៃ​កើត​ហើយ ជា​កូនស្រី​ដំបូង​គេ​។ ចំណងដៃ​មួយ​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​សេចក្តីសុខ សុភមង្គល​។ ស្វាមី​នាង​ដ្បិត​នៅ​នាយ​សមុទ្រ រមែង​ខ​ល ឬ​ឆាត​មក​សួរសុខទុក្ខ និង​សួរនាំ​សុខភាព​នាង និង​កូន​ជា​ប្រចាំ​។ ភាព​សោកស្តាយ​បាន​កើតឡើង​ចំពោះ​នាង ព្រោះ​ការ​ទន្ទឹង​ជួប​មុខ​ស្វាមី នា​ថ្ងៃ​សម្រាលកូន​លើក​ដំបូង គាត់​មិន​អាចម​កបាន​ទេ​។ នោះ​ជា​បរិយាកាស​ជំងឺ​កូ​វី​ដ​១៩ តម្រូវ​ឱ្យ​ពួក​យើង​បាំង​ឱកាស​នៅ​ជួបជុំ​គ្នា ជា​ពិសេស​ស្ត្រី​គ្រប់​រូប​កក់ក្តៅ​បំផុត​នៅ​ពេល​សម្រាលកូន​បាន​ប្តី​នៅ​ជិត​យកចិត្តទុកដាក់​ផង​ដែរ​។

យ៉ាងណា នាង​មិន​ចាត់ទុកជា​រឿង​ធំដុំ​ពេក​នោះ​ទេ ព្រោះ​ស្វាមី​ក៏​នៅ​តែ​បារម្ភ រហូត​សួរនាំ​ហូរហែ ពិសេស​យើង​ក៏​កក់ក្តៅ​ច្រើន ពេល​មាន​សាច់ញាតិ​នៅ​ទី​នេះ មើលថែ​ទាំ​យ៉ាង​ល្អ ជួយ​ជា​ស្មារតី កម្លាំងចិត្ត​។ អា​លី​ហ្សា អាច​នឹង​លាឈប់​ពី​សិល្បៈ ក្រោយ​ពេល​សម្រាលកូន ដើម្បី​ត្រៀម​រៀបចំ​ចេញ​ទៅ​នៅ​អា​មេ​រិ​ក​ជាមួយ​គ្រួសារ​។ នាង​ស្តាយ​សិល្បៈ​ដែរ តែ​នេះ​ជា​វាសនា​កំណត់ និង​ទុក​ឱកាស​ឱ្យ​រលក​ក្រោយ​ជា​អ្នក​បន្តវេន​វិញ​ម្តង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ