ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីនេះ ​សង្ស័យលក់​សុី​សានិង​បារី​អេឡិច​ត្រូនិក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទីតាំង​ដែល​គេ​សង្ស័យ​ថា​ មាន​លក់​ផលិតផល​ស៊ី​សា និង​បារី​អេឡិច​ត្រូ​និក​ចំនួន​២​កន្លែង នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​ត្រូវ​នគរបាល​ទៅ​ពីក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ក្រុងប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក…

ខេត្តបន្ទាយមានជ័យ ៖ ទីតាំង​ដែល​គេ​សង្ស័យ​ថា​ មាន​លក់​ផលិតផល​ស៊ី​សា និង​បារី​អេឡិច​ត្រូ​និក​ចំនួន​២​កន្លែង នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​ត្រូវ​នគរបាល​ទៅ​ពីក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ក្រុងប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក មាស ចន្ទ​ពិសិ​ដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើ
ការ​ត្រួតពិនិត្យ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មិថុ​នា ឆ្នាំ​២០២០ ។

នា​ឱកាស​ចុះ​ត្រួតពិនិត្យ​នេះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​ជា​ច្រើន​មុខ​ដើម្បី​យក​ទៅ​ពិនិត្យ​ថា តើ​មាន​ពាក់ ព័ន្ធ​នឹង​ផលិតផល​ហាមប្រាម​ឬយ៉ាងណា ។ ទោះជា​យ៉ាងណា សមត្ថកិច្ច​មិន​បានលម្អិត​និង​បញ្ជាក់​ពី​ឈ្មោះ​មុខទំនិញ​សង្ស័យ​ទាំងនោះ​ទេ ។

ឧត្តមសេនីយ៍ឯក​នគរបាល​មួយ​រូប ដែល​ស្ថិតនៅ​ទីកន្លែង​ចុះ​ពិនិត្យ​ផ្ទាល់​មុខ​សាលា​បឋម​សិក្សាព្រហ្ម​និមិត្ត ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែ​ត ប្រាប់​កោះសន្តិភាព​ថា ការ​ចុះ​មក​ថ្ងៃនេះ​គឺ​ពិនិត្យ​ករណី​លក់​ផលិត ផល​ស៊ី​សា​និង​បារី​អេ​ឡិចត្រូ​និក ដែល​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​បានចេញ​សេចក្តីណែនាំ​តាំងពី​ឆ្នាំ​២០១៤​ ឈប់​ឲ្យប្រើ​ផលិតផល​ទាំងនេះ ព្រោះ​អាច​ប្រើ​ច្របូកច្របល់​ជាមួយ​គ្រឿងញៀន​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ស្រាវជ្រាវ​និង​បង្ក្រាប ។

ឧត្តមសេនីយ៍​ឯករូប​នេះ​បន្ត​ថា ការ​ចុះ​ពិនិត្យនៅ​ថ្ងៃនេះ​ធ្វើ​ឡើង​២​ទីតាំង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក មាស ចន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​មួយ​រូប​ប្រាប់​ថា ក្រុម
ការងារ​មក​ពី​ក្រសួងមហាផ្ទៃ​គឺ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ៕​

អត្ថបទសរសេរ ដោយ