ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗឃើញឡាននេះ​បើ​កឆ្លងផ្លូវ​រថភ្លើង​ ធ្វើឱ្យ​តក់ស្លុត​និងហួសចិត្តបំ​ផុត​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល​៖ វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម Facebook ដោយ​រថយន្ដ​មួយ​គ្រឿង ប្រភេទ១​បាំង​កន្លះបើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង តែ​មិន​ផុតក៏​ត្រូវ​រថភ្លើង​បុក​ចំ ផ្នែក​ខាងក្រោយ​ពេញទំហឹង អូស​ជាង​១០០​ម៉ែត្រ ប៉ុន្ដែ​សំណាងល្អ​មិន​មាន​អ្នក​ណា​រងគ្រោះថ្នាក់​នោះ​ទេ​។ ហេតុការណ៍​នេះ…

ខេត្ត​កណ្ដាល​៖ វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម Facebook ដោយ​រថយន្ដ​មួយ​គ្រឿង ប្រភេទ១​បាំង​កន្លះបើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង តែ​មិន​ផុតក៏​ត្រូវ​រថភ្លើង​បុក​ចំ ផ្នែក​ខាងក្រោយ​ពេញទំហឹង អូស​ជាង​១០០​ម៉ែត្រ ប៉ុន្ដែ​សំណាងល្អ​មិន​មាន​អ្នក​ណា​រងគ្រោះថ្នាក់​នោះ​ទេ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ​មិថុនា ឆ្នាំ​២០២០​នេះ ស្ថិត​ក្នុងភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

https://www.facebook.com/watch/live/?v=256805388752090&ref=watch_permalink

តាម​រយៈ​វី​ដេ​អូ​នេះ បាន​បង្ហាញ​ថា រថយន្ដ​នៅ​ខាង​មុខ​បាន​ឈប់​ដើម្បី​ឲ្យ​រថភ្លើង​មួយ​ខ្សែ​ឆ្លងកាត់ បន្ទាប់​រថយន្ដ​មួយ​គ្រឿង ម៉ាក Ford Ranger ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AC-2252 មិន​បាន​ឈប់​នោះ​ទេ ដោយ​ព្យាយាម​បើក​ទៅ​មុខ​ឲ្យ​ផុត ដើម្បី​បាន​ទៅ​មុន​រថភ្លើង ប៉ុន្ដែ​មិន​បាន​សម្រេច​ក៏​ត្រូវ​រថភ្លើង បើក​ចំ​ផ្នែក​ខាងក្រោយ​ពេញទំហឹង​តែ​ម្ដង​។

ក្រោយ​បុក​អូស​ជាង​១០០​ម៉ែត្រ រថយន្ដ​បាន​ធ្លាក់​ទៅ​ម្ខាង​ទៀត​នៃ​កំណាត់​ផ្លូវដែក ដោយ​រង​ការ​ខូចខាត​ពេញទំហឹង​ផ្នែក​ខាងក្រោយ ប៉ុន្ដែ​សំណាងល្អ​ខ្លាំង​ណាស់ ដោយ​ក្នុង​រថយន្ដ​នោះ មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​ផ្ដល់​ជា​បទ​ពិសោធន៍​បន្ថែម ដល់​អ្នកបើកបរ​ដែល​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ទាំងអស់ ត្រូវ​ឈប់​ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​រថភ្លើង​បាន​ធ្វើ​ដំណើរ​ទៅ​មុន ព្រោះថា​រថភ្លើង​មិន​អាច​ជាន់​ហ្វ្រាំង​ឈប់​ភ្លាម​ៗ​ដូច​រថយន្ដ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ