ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ចុះ​សម្អាត​និង​រុះរើ​តូប​លក់ដូរ​តាម​ឆ្នេរ​លំហែកាយ ក្រុងព្រះសីហនុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រុះរើ​តូប​លក់ដូរ នៅ​តាម​ឆ្នេរ​លំហែកាយ ចំនួន​១២​តូប នៅ​ថ្ងៃ​ទី​១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រុះរើ​តូប​លក់ដូរ នៅ​តាម​ឆ្នេរ​លំហែកាយ ចំនួន​១២​តូប នៅ​ថ្ងៃ​ទី​១៩ ខែ​មី​ថុ​នា ឆ្នាំ​២០២០​នេះ ។

បើ​តាម​លោក​អភិបាល​ក្រុងព្រះសីហនុ បានអោយ​ដឹង​ថា ការ​រុះរើ និង​សម្អាត​ឆ្នេរ​លំហែកាយ មានការ​ចូលរួម​ពី​កម្លាំង​ច​មុះ​ចំនួន ១១៦​នាក់ និង​គ្រឿងចក្រ​ចំនួន ១៣​គ្រឿង ។

លោក អ៊ី សុខ​ឡេ​ង បន្ត​អោយ​ដឹង​ថា ជា​លទ្ធផល​នៅ​ឆ្នេរ​លំហែកាយ មាន​តូប​ចំនួន​១២​ម្ចាស់ ក្នុង​នោះ​១១​ម្ចាស់ បាន​យល់ព្រម​រុះរើ​ដោយ​ខ្លួនឯង ទៅ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។ ចំណែកឯ មួយ​តូប​ទៀត នៅ​ចុង​ខាងត្បូង​គេ ជា​រោង​ស័ង្កសី ត្រូវ​បាន​ក្រុមការងារ​សម្រេច​រុះរើ ។

លោក អ៊ី សុខ​ឡេ​ង ក៏​បាន​បញ្ជាក់​ដែរ​ថា ០១​ទីតាំង ដែល​មិន​បាន​រុះរើ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត គឺ​ម្ចាស់​តូប មាន​វ័យចាស់​ជរា និង​មាន​ក្មេង​តូច​ម្នាក់​ឈឺ​គ្រុនឈាម លោក​ក៏​បាន​ស្នើ​ឲ្យ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ចំការ​ចេក មក​ដឹក​យក​ទៅ​ព្យាបាល​ផង​ដែរ ។

ទោះជា​យ៉ាងណា លោកយាយ សុំ​រុះរើ​រោង​ចង្ក្រាន​ធ្វើ​ពី​ឈើ ដោយ​ខ្លួនឯង រីឯ​រោង​ចង្ក្រាន​ធ្វើ​ពី​ថ្ម លោកយាយ​សុំ​យក​សម្ភារ​ចេញ និង​ឲ្យ​ក្រុម​ការ​ចូល​រុះរើ ។

សូម​ជម្រាប​ដែរ​ថា ទោះបី​ម្ចាស់​តូប​ទាំង​១១​ទីតាំង បាន​ស្ម័គ្រចិត្ត​រុះរើ ដោយ​ខ្លួនឯង​ទៅ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ក៏​ដោយ ប៉ុន្តែ​ទីតាំង​ពួក​គាត់​បាន​បន្សល់​ទុក​កាក​សំណល់​ជា​ច្រើន ពិសេស​ការ​ចាក់សាប​គ្រឹះ​បេតុង​យ៉ាង​រឹង​មាំ ។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៩ មី​ថុ​នា​នេះ ក្រុមការងារ​បាន​សម្អាត បាន ៨០​ភាគរយ​ហើយ និង​នៅ​សល់ ២០​ភាគរយ​ទៀត នឹង​បន្ត​សម្អាត​ឲ្យ​អស់​នា​ថ្ងៃស្អែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ