ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ម្នាក់​ចូល​ផឹក ស្រវឹង​ឃើញ​កូនស្រី​ម្ចាស់​ហាង ចាប់​ចូល​បន្ទប់ទឹក​ថើប​ឱបរឹត ព្រឹក​ឡើង​ជាប់​ខ្នោះ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ជា​ភ្ញៀវ​ម្នាក់ ត្រូវ​បាន​ម្លាំ​ង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី ធ្វើការ​ឃាត់ខ្លួន​វេលា​ម៉ោង​១០​និង​៣៦​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​១៨ មិថុនា ២០២០​នេះ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ និង​នារី​ជន​រង​គ្រោះ ដែល​បាន​ប្តឹង​ចោទប្រកាន់​ពី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់…

ខេត្តបាត់ដំបង ៖ បុរស​ជា​ភ្ញៀវ​ម្នាក់ ត្រូវ​បាន​ម្លាំ​ង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី ធ្វើការ​ឃាត់ខ្លួន​វេលា​ម៉ោង​១០​និង​៣៦​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​១៨ មិថុនា ២០២០​នេះ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ និង​នារី​ជន​រង​គ្រោះ ដែល​បាន​ប្តឹង​ចោទប្រកាន់​ពី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ទៅ​លើ​កូនស្រី​ម្ចាស់​ហាង ដែលជា​អនីតិជន ។

ហេតុការណ៍​ប្រទូស្ត​កេរ្តិ៍ខ្មាស់​លើ​កូនស្រី​ម្ចាស់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​អាហារ​ដ្ឋា​ន​យីហោ Happy88 (​ហេ​ប​ភី​៨៨) ស្ថិត​ក្នុង​ក្រុម​ទី​០១ ភូមិ​រ៉ា ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សុង ប៊ុ​ន​លឿន ហៅ​ចិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។ ចំណែកឯ​នារី​រង​គ្រោះ​ឈ្មោះ ឌ​.​ណ​.​ល​.​ហ អាយុ​១៥​ឆ្នាំ ជា​កូនបង្កើត​របស់​ម្ចាស់ អាហារ​ដ្ឋា​ន​យីហោ Happy 88 ។

សមត្ថកិច្ច បាន​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ និង​នារី​រង​គ្រោះ និង​ដោយ​មានការ​អនុញ្ញាត​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ផង​ដែរ ។

បើ​តាម​សម្តី​របស់​នារី​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​មក​ផឹកស៊ី​នៅ​ហាង​(​ហេ​ប​ភី​៨៨) លុះ​ក្រោយមក​ទំនងជា​ស្រវឹង នៅ​ពេល​ឃើញ​រូប​នាង​ដើរ​កាត់​តុ​ផឹកស៊ី​នោះ ជនសង្ស័យ​បាន​ស្ទុះ​ទៅ​អូស​ដៃ​នាង​ចូល​ក្នុង​បន្ទប់ទឹក រួច​ធ្វើ​សកម្មភាព​ចាប់​ឱប​ថើប​តែ​ម្ដង នាង​ក៍​ស្រែក​ផ្អើល​ឲ្យ​គេ​ជួយ ទើប​ជនសង្ស័យ លែងដៃ​ពី​នាង​វិញ ។ ក្រោយ​កើតហេតុ​ រូបនាង និងក្រុម​គ្រួសារ​ ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សីផងដែរ លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ដោយឡែក ជនសង្ស័យ​ក៏​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដែរ​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត ដូច​ការ​ចោទប្រកាន់​មែន ដោយសារ​តែ​ខ្លួន​ស្រវឹងស្រា ។

បច្ចុប្បន្ន ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ដោយ​លោក​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ