ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិល​ត្រឡប់​ទៅ​រក​ជីវភាព​​ធម្ម​តា​ឡើង​វិញ​នៅភាគ​ខាង​ជើងជប៉ុន

15 ឆ្នាំ មុន

ជំនួយ​ស្បៀង​ហូរ​ចូល​មក​កាន់​តែ​ច្រើន​ប្រ​ជា​ជន​ជប៉ុន​ដែល​រង​គ្រោះ​​ដោយការរញ្ជួយ​ដី​​ និង​ស៊ូណាមី​បានដំណើរ​ការ​ជីវភាព​របស់ពួកគេ​ឡើង​វិញ​​បន្តិច​ម្តងៗ​ ហើយ​ធនា​គារ​​ទាំង​ឡាយ​​ក៏​បាន​ស្តារ​វិញ​​នៅភាគ​ខាងជើង​ជប៉ុន ។ ​
ជិត​២សបា្តហ៍​​ បន្ទាប់ពី​ការរញ្ជួយ​ដី​ និងស៊ូ ណាមី​យ៉ាង​បំផ្លិច​បំផ្លាញ​​កាល​ពី​ថ្ងៃទី១១ មីនា កន្លង​មក​នេះ​ទីលាន​ដែលរង​ការ​​បំផ្លាញ​​ជំនួស​​ដោយ​ប្រតិបត្តិការ​​​​មនុស្ស​ធម៌​​ដ៏​មានប្រសិទ្ធភាព​ទោះបី​ជាទំហំ​នៃ​វិបត្តិ​​ត្រូវ​បាន​​​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោកណា​អូតូ​កាន​វិនិច្ឆ័យ​​ថា ធំ​ធេង​បំផុត​​ពុំ​ធ្លាប់​មាន​ចាប់​តាំងពី​សង្គ្រាម​លោក​លើកទី២​មក​ក៏ដោយ ។
លោក​ស៊ូ​កូមូ​ហ៊ីរ៉ា​យ៉ាម៉ា ជាឪពុក​​នៃ​គ្រួសារ​​មួយ​ដែល​មក​ស្នាក់នៅ​មជ្ឈ​មណ្ឌល​មួយសម្រាប់​បណ្តា​អ្នក​រងគ្រោះ​​នៅអូ​ហ្វូ​ណាតូ​ជាប់​ឆ្នេរ​សមុទ្រ​​ប៉ាស៊ី​ហ្វិក​​ជាមួយ​ភរិយា​គាត់​ ម្តាយ​គាត់ និង​កូនៗ ​៣​នាក់​និយាយ​ថា អ្វីៗ​មានភាពកាន់​តែ​ប្រសើរ​ឡើង ។​ ពី​មុន​នេះ​យើង​មានអ្វី​តិច​តួច​បំផុត​​សម្រាប់​ហូបចុក​ សូម្បី​តែ​​ទឹក​ក៏ខ្វះ​ដែរ តែពេល​នេះ​​យើង​មានស្បៀង​​ច្រើន​ណាស់ ។ រូប​ គាត់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​២៥៦​.៧១៤នាក់​ ដែល​រង​គ្រោះ​ហើយ​បាត់បង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​​ការរញ្ជួយ​ដី​ និងស៊ូណាមី ដែល​​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និងបាត់ខ្លួន​ជិត​២៦.០០០នាក់ ៕