ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ ដើម្បី​កសាង​សំណង់​អគារ​រដ្ឋបាល​ថ្មី

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយ​បាន​គិតគូរ​ពី​មន្ត្រី​ក្រោម​ឱវាទ​។ បាន​សម្រេច​កសាង​សំណង់​អគារ រដ្ឋបាល​ថ្មី​បន្ត…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយ​បាន​គិតគូរ​ពី​មន្ត្រី​ក្រោម​ឱវាទ​។ បាន​សម្រេច​កសាង​សំណង់​អគារ រដ្ឋបាល​ថ្មី​បន្ត ធំ​ទូលាយ​មាន​កម្ពស់​៣​ជាន់ នា​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០២០ ជាមួយ​នោះ​បាន​រៀបចំ សែនព្រេន​សុំ​សេចក្តីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ទៅ​តាម​គន្លង​ប្រពៃណី​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត រួម​នឹង​មន្ត្រីរាជការ​ជា​ច្រើន​នាក់​។

លោក ឃិ​ន វុ​ទ្ធី មេការ​សំណង់​បាន​រៀបរាប់​ឲ្យ​ដឹង​ថា សំណង់​អគារ​រដ្ឋបាល​ថ្មី​នៅ​ក្នុង​សាលាខេត្ត​កំពង់ចាម រូប​លោក​ធ្លាប់​បាន​ដឹកនាំ​ជាងសំណង់ កសាង​នៅ​ក្នុង​ជំហាន​ទី​១ និង​ជំហាន​ទី​២ ដែល​ជា​សំណង់​ធំ​ជាងគេ​ក្នុង​ចំណោម​សមិទ្ធិ​ផល​នានា ក្នុង​សាលាខេត្ត​។ ហើយ​ត្រូវ​បាន​អាក់ខាន​សាងសង់​ដោយសារ​តែ​ជួបនឹង​កង្វះ​ថវិកា​។ លោក ឃិ​ន វុ​ទ្ធី មេការ​សំណង់​បាន​រៀបរាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០២០ សំណង់​អគារ​រដ្ឋបាល​នេះ​ត្រូវ​បាន​សាងសង់​បន្ត​តាម​គម្រោង​អាច​ត្រូវ​ប្រើ​ពេល​មួយ​ឆ្នាំ នឹង​រួចរាល់​ជា​ស្ថាពរ ប្រសិនណាបើ​មិន​មានការ​ស្ទះ​ថវិកា​សម្រាប់​សាងសង់​។

សូម​បញ្ជាក់​ថា សំណង់​បេតុង​ដែល​មាន​កម្ពស់​បី​ជាន់​នេះ​បាន​សាងសង់​ក្នុង​រង្វង់​ចន្លោះ​ពី​៥០​ទៅ​៦០%​។ លោក ប្រាក់ ទិ​ត នាយក​ទីចាត់ការ​វិនិយោគ​ខេត្ត​វិញ​មាន​ប្រសាសន៍​រំលឹក​ថា នៅ​ក្នុង​ជំនាន់​ឯកឧត្តម លន់ លឹ​ម​ថៃ អតីត​អភិបាលខេត្ត​កំពង់ចាម បាន​កសាង​សំណង់​អគារ​រដ្ឋបាល​ថ្មី​ដែល​មាន​ទទឹង ២៤​ម៉ែត្រ គុណ​៥៣.២៥​ម៉ែត្រ នៅ​ក្នុង​ឆ្នាំ​២០១៦ ស្រប​ពេល​ដែល​កំពុង​សាងសង់​នោះ​ខេត្ត​បាន​ខ្វះខាត​ថវិកា ក៏​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​។ លុះ​មក​ដល់​ជំនាន់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិ បាល​ខេត្ត ក្នុង​ឆ្នាំ​២០២០​នេះ ដោយ​មានការ​គិតគូរ​ខ្ពស់​ក៏ បាន​សម្រេច​សាងសង់​បន្ត​។

សំណង់​នេះ​មាន​លក្ខណៈ​ធំ​ទូលាយ ប្រកបដោយ​ផា​សុខភាព​រួម​ទាំង​មាន​សាល​ប្រជុំ​តូច​ផង​ដែរ​។ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា តាម​រយៈ​ការ​អុជ​ធូប​បន់ស្រន់​ពី​ព្រះ​នរាយ និង​មេទ័ព​ព្រះ​អង្គ​ខ្មៅ ស្ថិត​នៅ​ក្នុង​បរិវេណ​សាលាខេត្ត រូប​លោក​មាន​ជំនឿ​មុតមាំ​ថា​នឹង​នាំ​មក​នូវ​សេចក្តីសុខ​សាន្ត​ដល់​មន្ត្រី​សាលាខេត្ត និង​ក្រុម​ជាង​សំ ណ​ង់ ដែល​បន្តការងារ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​។ ព្រោះ​ការ​ការ​បន់ស្រន់​កន្លង​មក គឺ​តែងតែ​ទទួល​បាន​ជោគជ័យ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ