ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន La Liga ថា​ ការ​ចាកចេញ​របស់ C.Ronaldo គ្មាន​ប៉ះពាល់​ តែ​ករណី Messi គឺ​ខុស​គ្នា

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រធាន La Liga លោក Javier Tebas បាន​បញ្ជាក់​ថា ការ​ចាកចេញ​របស់​កីឡាករ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រធាន La Liga លោក Javier Tebas បាន​បញ្ជាក់​ថា ការ​ចាកចេញ​របស់​កីឡាករ Cristiano Ronaldo មិន​បាន​ធ្វើ​ឱ្យ​ក្រប​ខណ្ឌ La Liga បាត់បង់​ប្រជាប្រិយភាព​ឡើយ​។

សូម​រំលឹក​ថា Cristiano Ronaldo បាន​ផ្លាស់​ពី​ក្រុម Manchester United ទៅ​ចូលរួម​ជាមួយ​ក្រុម Real Madrid កាលពី​ឆ្នាំ ២០០៩ ក្នុង​តម្លៃ​ឯតទគ្គ​កម្ម​នៅ​ពេល​នោះ​។ ការ​មក​ដល់​របស់​រូបគេ បាន​ធ្វើ​ឱ្យ​ក្រប​ខណ្ឌ​កំពូល La Liga ហាក់​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​ជាង​មុន​។ ជាមួយនឹង​ការ​ប្រកួតប្រជែង​ថ្មី ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ដៃគូ​ប្រជែង​តែ​មួយ​គត់​របស់​គេ​គឺ កីឡាករ Lionel Messi របស់​ក្រុម Barcelona ដែល​កាន់តែ​ធ្វើ​ឱ្យ​ពិភពលោក ងាក​មក​ចាប់អារម្មណ៍​បាល់ទាត់​អេ​ស្ប៉ា​ញ​។

ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៨ ខ្សែប្រយុទ្ធ​ឆ្នើម​ព័រ​ទុ​យ​ហ្គា​ល់​ខាងលើ បាន​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប Real Madrid មក​ប្រកប​អាជីព​នៅ​ទឹកដី​អ៊ី​តា​លី​ជាមួយ​ក្លិប Juventus រហូត​ដល់​ពេល​បច្ចុប្បន្ន​។ ដែល​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្រប​ខណ្ឌ La Liga ពុំ​សូវ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ដូច​ពី​មុន ។

ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ លោក Javier Tebas បាន​ថ្លែងប្រាប់​វិទ្យុ RAC1 ថា «​ការ​ចាកចេញ​របស់ Ronaldo គឺ​គ្មាន​ផល​ប៉ះពាល់​អ្វី​ដល់​ប្រជាប្រិយភាព​របស់​ក្រប​ខណ្ឌ La Liga ឡើយ​។ យើង​បាន​ធ្វើការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ សម្រាប់​យីហោ La Liga ដែល​មាន​តម្លៃ​ជាង​កីឡាករ​»​។

ផ្ទុយ​ទៅ​វិញ បុរស​វ័យ ៥៧​ឆ្នាំ​ដដែល​បញ្ជាក់​ថា ប្រសិនបើ​កីឡាករ Lionel Messi ចាក​ចេញពី La Liga ពេល​នោះ​វា​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​លី​គ​នេះ ដោយសារ​តែ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Barcelona គឺជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។

«​ករណី Messi គឺ​ខុស​គ្នា​។ Messi គឺជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ យើង​មានសំណាង​ណាស់ ដែល​តែងតែមាន​គេ​នៅ​ក្នុង​លី​គ​របស់​យើង​។ ខ្ញុំ​គិត​ថា​ការ​ចាកចេញ​របស់ Messi នឹង​ជះ​ឥទ្ធិពល​សម្រាប់ La Liga»​។ សម្តី​ចុង​ក្រោយ​របស់​លោក Javier Tebas ៕ (ដកស្រង់​ចេញពី news18)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ