ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ចំណាយ​លុយ​រក​កន្លែង​បោះជំរុំ​ថ្លៃ​ៗ​សម្រាប់​កូន​ៗ

3 ឆ្នាំ មុន

ជា​ទូទៅ ក្រុម​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ចូល​ចិត្ត​ចំណាយពេល​វិស្សមកាល​នៅ​បរទេស​ជាមួយ​កូន​ៗ​ពេល​ដែល​កូន​ៗ​មាន​ពេល​សម្រាក​ពី​ការ​សិក្សា ។ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ពួក​គេ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក ។ សម្រាប់​ក្រុម​គ្រួសារ​មួយ​ចំនួន វា​មាន​ន័យ​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស…

ជា​ទូទៅ ក្រុម​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ចូល​ចិត្ត​ចំណាយពេល​វិស្សមកាល​នៅ​បរទេស​ជាមួយ​កូន​ៗ​ពេល​ដែល​កូន​ៗ​មាន​ពេល​សម្រាក​ពី​ការ​សិក្សា ។ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ពួក​គេ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក ។

សម្រាប់​ក្រុម​គ្រួសារ​មួយ​ចំនួន វា​មាន​ន័យ​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស ឬ​សម្រាក​នៅផ្ទះ​ដ៏​ស្កឹមស្កៃ​របស់​ខ្លួន ។ ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ​ផ្សេង​ទៀត​ដែល​មាន​ស្តុកស្តម្ភ ពួក​គេ​រកបាន​ជម្រើស​ថ្មី​មួយ​ដើម្បី​ចាយវាយ​ហើយ ។

ក្រុមហ៊ុន Embark Beyond បាន​ចាប់ផ្តើម​កញ្ចប់​បោះជំរុំ​ថ្មី​មួយ​សម្រាប់​អ្នកមាន​ដែល​បាន​អញ្ជើញ​ក្រុម​គ្រួសារ​មក​ស្នាក់​នៅ ហែល​ទឹក លេង​កីឡា និង​ចូលរួម​សកម្មភាព​ផ្សេង​ៗ​ទៀត​ក្នុង​តម្លៃ ១៥​ម៉ឺន​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍ ។ ក្រុមហ៊ុន​ថែម​ទាំង​ផ្តល់​សេវាកម្ម​មើលថែ​ក្មេង​ៗ​ថែម​ទៀត មាន​ន័យ​ថា​ឪពុក​ម្តាយ​អាច​ឆ្លៀតឱកាស​លំហែកាយ​បាន​ដែរ ។

កម្មវិធី​ខាងលើ​មាន​សកម្មភាព​ជា​ច្រើន​សម្រាប់​ក្មេង​ៗ​កម្សាន្ត និង​ថែម​ទាំង​មាន​ទីប្រឹក្សា​ឯកជន​ដែល​នៅ​កំដរ​ក្មេង​ៗ​ខណៈ​ដែល​ឪពុក​ម្តាយ​អាច​ធ្វើការ ឬ​សម្រាក ។
ទីតាំង​បោះជំរុំ​ទាំងនេះ​មាន​ទីតាំង​ជុំវិញ​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​អ្នក​ស្នាក់​នៅ​មិន​ចាំបាច់​នៅផ្ទះ​ឈើ​ក្នុង​ព្រៃ​ទេ ។ ផ្ទុយ​មក​វិញ វា​ជា​រី​សត​ថ្លៃ​ៗ​ដែល​មាន​ទីធ្លា​ធំ និង​ទេសភាព​ដ៏​ទាក់ទាញ​។ តម្លៃ​ចូលរួម​មាន​ចាប់ពី ៨,៥០០​ដុល្លារ ទៅ ១៥​ម៉ឺន​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍ ។

យោង​ទៅ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ដែល​ផ្តល់​ជូន​អនុញ្ញាត​ឲ្យ​មនុស្ស​នៅ​ឈ្លាត​ពី​គ្នា ហើយ​ការ​ស្នាក់​នៅ ទទួលទាន​អាហារ និង​សកម្មភាព​ផ្សេង​ៗ​ក៏​មាន​ភាព​ឯកជន​ដែរ​។

ពេល​ដែល​ក្រុម​គ្រួសារ​កក់​កម្មវិធី​ទាំងនេះ ពួក​គេ​នឹង​ជួប​ជាមួយនឹង​ប្រធាន​កន្លែង​បោះជំរុំ​លើ​អ៊ី​ន​ធើ​ណេ​ត​ដើម្បី​ពិភាក្សា​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​ពួក​គេ​ចង់​ចូលរួម ។ សកម្មភាព​ដែល​មាន​ផ្តល់​ជូន​មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​ទីតាំង​បោះជំរុំ ប៉ុន្តែ​វា​រួម​មានការ​ឡើង​ភ្នំ កីឡា ជិះទូក បាញ់​ធ្នូ ចាប់​ត្រី និង​ល្បែង​កម្សាន្ត​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ