ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញបុរសម្នាក់ដេកលើដីមានស្រមោច​រោម ខំរត់ទៅហៅគេមកជួយ តែហួស​ពេល​ហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​​​ត្រូវបានគេប្រទះឃើញ​បាត់បង់ជីវិត​នៅ​ក្នុង​អតីត​រោង​លក់ដូរ​មួយ​​កន្លែង​​ស្ថិត​ក្នុង​វិទ្យាល័យ​ច្បារ​អំពៅ ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ។ ពាក់ព័ន្ធនឹងករណីនេះ​ត្រូវបានសមត្ថកិច្ច​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​​​ត្រូវបានគេប្រទះឃើញ​បាត់បង់ជីវិត​នៅ​ក្នុង​អតីត​រោង​លក់ដូរ​មួយ​​កន្លែង​​ស្ថិត​ក្នុង​វិទ្យាល័យ​ច្បារ​អំពៅ ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ។ ពាក់ព័ន្ធនឹងករណីនេះ​ត្រូវបានសមត្ថកិច្ច​អះអាង​ថា បណ្តាលមកពីខ្យល់គ ។​

ជន​រង​​គ្រោះ​​​ខាងលើ​​ឈ្មេ​ាះ វ៉ា​ន ឡា​លី​ន ភេទប្រុស អាយុ​៣៦​ឆ្នាំ ​ជា​កម្មករ​សំណង មាន​ទីលំនៅ​ផ្ទះ​ជួល ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ ជា​រឿយ​ៗ គេតែងសង្កេតឃើញ​ជន​រង​​គ្រោះ​​ឧស្សាហ៍​ទៅ​ដេក​លេង​នៅលើ​​កន្លែង​តូប​លក់ដូរ​ក្នុង​វិទ្យាល័យ​ខាងលើ​ណាស់ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​​ម្នាក់​ដែលឃើញ​ហេតុការណ៍​​បាន​អោយ​ដឹង​ថា នៅ​វេលា​​ម៉ោងកើតហេតុ​ខាងលើ ​គាត់​បាន​ដើរទៅ​រោង​លក់ដូរ​ខាងលើ​​ក្នុងគោល​បំណង​ទៅ​យក​ឆ័​ត្រ​ដែល​ទុក​នៅ​ទី​​នោះ​ ​ស្រាប់តែ​ឃើញ​ជន​រង​គ្រេ​ាះ​ដេក​ស្តូកស្តឹង​​នៅ​លើ​ដី ដោយ​មាន​សភាព​ស្លេកស្លាំង និង​មាន​ស្រមោច​​រោម​​ទៀត​ផង ។ នៅពេល​ឃើញ​​ដូច្នេះ​ ​គាត់​បានរ​ត់ទៅ​ហៅ​គេឯង​អោយមក​ជួយ​មើលដែរ​ ប៉ុន្តែ​​ជា​អកុសល នៅ​ពេលពួកគាត់​​ត្រឡប់​មក​វិញ ស្រាប់តែ​ជន​រង​គ្រេ​ាះ​បាន​ដាច់ខ្យល់​​បាត់​ទៅ​ហើយ ។

ភ្លាម​ៗនោះ​ កម្លាំង​នគរបាល​មូលដ្ឋាន រួម​ជាមួយ​នគរបាល​ជំនាញ​កោសល្យ​វិ​ច្ច័​យ​បាន​ចុះទៅ​​ពិនិត្យ​កន្លែងកើតហេតុ និង​ជនរងគ្រោះ​ ។ ក្រោយ​​ពី​​ពិនិត្យ​រួច សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​ថា ​ជនរងគ្រោះ​បាត់បង់ជីវិត​ដោយសារ​ខ្យល់​.​គ ព្រេ​ាះ​តែ​កង្វះ​អាហារ​មិន​គ្រប់គ្រាន់ ។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​​គ្រោះ​បាន​​អោយ​ដឹង​ថា ជន​រង​គ្រោះ​ញៀន​នឹង​ស្រា​ខ្លាំង​ណាស់ ថ្ងៃ​ខ្លះ​គេ​ហូប​តែ​ស្រា​ មិន​ហូប​បាយ​​សោះ​​ក៏​មាន​ដែរ ។ ម្យ៉ាងទៀត​រូបគេ​ក៏​មាន​​ជំងឺ​លើសឈាម​ប្រចាំ​កាយ​ផង​ដែរ ។

ក្រោយ​ពី​ពិនិត្យ​​រួច សព​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ