ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤៦​គ្រួសារ ផ្ទុះកំហឹងជាមួយទាហាន​​ការ​ពារ​​ព្រំដែន​គោក​កម្ពុជា​-​ថៃ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ទាំង​៤៦​គ្រួសារ ​នាំ​គ្នា​ផ្ទុះ​កំ​ហឹង​ឈ្លោះប្រ​កែ​ក ជាមួយ​កងកំលាំង​ទាហាន​ក្នុង​កង​ល្បាត​ទី​២​ វរ​សេនា​តូច​លេខ​៤០៣​ការពារ​ព្រំដែន​គោក​កម្ពុជា​-ថៃ​ ដោយ​ចោទប្រកាន់​ថា​ លួច​ដក​ដំណាំ​ចេក​នឹង​ស្វាយចន្ទី​ពួក​គាត់​ចោល ​កាលពី​ថ្ងៃ​ទី​១៧ ​មិថុនា​…

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ទាំង​៤៦​គ្រួសារ ​នាំ​គ្នា​ផ្ទុះ​កំ​ហឹង​ឈ្លោះប្រ​កែ​ក ជាមួយ​កងកំលាំង​ទាហាន​ក្នុង​កង​ល្បាត​ទី​២​ វរ​សេនា​តូច​លេខ​៤០៣​ការពារ​ព្រំដែន​គោក​កម្ពុជា​-ថៃ​ ដោយ​ចោទប្រកាន់​ថា​ លួច​ដក​
ដំណាំ​ចេក​នឹង​ស្វាយចន្ទី​ពួក​គាត់​ចោល ​កាលពី​ថ្ងៃ​ទី​១៧ ​មិថុនា​ ២០២០ ​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​មិថុនា​ ​ទើប​ប្រជាពលរដ្ឋ​ផ្ទុះ​កំ​ហឹង ឈាន​ដល់​ការ​ឈ្លោះ​​ប្រ​កែ​កគ្នា​យ៉ាង​តឹងស​សៃរ​.ក​រៀង​ៗ​ខ្លួន ។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​ចំណុច​អូរ​ក្តុល​ក្នុងភូមិ​ជាំ ហៅ​ភូមិ​ចង្អូ​ថ្ម ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់ វែង ខេត្តឧត្តរមានជ័យ​។ ប្រជាពលរដ្ឋ​ទាំង​៤៦​គ្រួ​សារ បាន​និយាយ​ដោយ​អះអាង​ថា ពួក​គាត់បាន​ទទួល​ការ​បែងចែក​ដី​ប្រភេទ​លំនៅ​ឋាន​ពី​ក្រុម​អាជ្ញាធរ​ក្នុង​មួយ គ្រួ​សារបាន​ផ្ទៃដី​ទំហំ​១០x៣០​ម៉ែត្រ ខណៈនោះ​ក៏​មានគ្រួសារ​ខ្លះ​ទិ​ញ​ដី​រស់នៅ​ ហើយ​ពុំ​មាន​ដី​សម្រាប់​អា​ស្រ​័យផលដំណាំ​ទេ គឺ​ប្រជាពលរដ្ឋបាន​ប្រកប​មុខរបរ​គ្រួសារ​ខ្លះ​អូស​រទេះ ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​ជាំ គ្រួសារ​ខ្លះ​ទៀត​ដើរ​ចូល​ព្រៃ​រក​បេះ​បន្លែ​ស្លឹកឈើ​ព្រៃ​នឹង​ដក​ផ្សិត​លក់​ដើម្បីចិញ្ចឹមជីវិត ។

ដោយសារ​តែ​ជួប​ការ​លំបាក​ពេក ​ប្រជាពលរដ្ឋ​បាន​កាប់​ឆ្កា​ព្រៃ ដាំ​ដំណាំ​ស្រាប់តែ​ទាហាន​កង​ល្បាត​ទី​២​កងវរសេនាតូច​លេខ​៤០៣​ការពារ​ព្រំដែន​គោក​កម្ពុជា-ថៃ​ ចូល​មក​ដក​ដំណាំ​ចេក​នឹង​ស្វាយចន្ទី​ចោល​គ្មាន សល់ ​កាលពី​ថ្ងៃ​ទី​១៧ ​មិថុនា ​២០២០​ ។ ប្រជាពលរដ្ឋ​ដដែល​បាន​អះអាង​ថា ដោយសារ​តែ​មើលឃើញ​អស់លោក អ្នកមាន​អំណាច​ធំ​ៗ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​នៅ​ចំណុច​ជួរ​ខ្នងភ្នំដងរែក ​ក្នុង​ម្នាក់​មិន​ក្រោម​៥​ហិ​កតា រ​ហូត​ទៅ​ដល់​២០​ហិ​កតា​ឯណោះ​ ។

សូម្បី​តែ​ផ្ទៃដី​នៅ​គម្រប់​ព្រៃ​ ក៏​​មាន​ប្លង់​ដែរ ចុះ​ប្រជា​ព​លរដ្ឋ​កាប់​ឆ្ការព្រៃ​ម្នាក់​ៗ បាន​ត្រឹមតែ​កន្លះ​ហិ​កតា​ទៅ​មួយ​ហិ​កតា​អស់លោក​ថា​ ទុក​​​ព្រៃ​ជា​ជម្រក​ទ័ព ។ចំណែក​អស់លោក ​ដែល​មាន​អំណាច​ធំ​ៗ​ម្តេចក៏​មិន​ថៃ​រក្សា​ព្រៃ​ទុ​ក សម្រាប់ ជម្រក​កងទ័ព​ផង ហើយ​ពួក​គាត់​សុំ​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ​ហ៊ុន សែន ​នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា ជួយ​បង្កើត​ក្រុមការងារ​ចុះមក​ធ្វើការ​សិក្សា​ពិនិត្យ​ ។

បើ​ពលរដ្ឋ​ជា​អ្នក​ខុស​សុំ​ទទួលទោស ហើយ​បើ​អស់ លោក​អ្នកមាន​អំណាច​ខុស ​ត្រូវ​ចូល​គុក​មុន​ប្រជា​ពល​រដ្ឋ​ទើប​ស័ក្តសម ​។ លោក​អៀម សំ​អេ​ន ​មេ​ភូមិ​ជាំ​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង ភូមិ​ជាំ​មាន​ចំនួន​៦៨​គ្រួសា ប្រកប​មុខរបរ​អូរ​រទេះ​នឹង​ចូល​ព្រៃ​បេះ​បន្លែ​ឈើ ព្រៃ​នឹង​ដក​ផ្សិត​លក់​តែ​ប៉ុណ្ណោះ ខណៈ​នោះ​ មាន​មាន​ដី​សម្រាប់​អា​ស័​យ​ផលទេ ហើយ​ពួក​គាត់​ឃើញ​អស់លោក​មាន​ដី​ច្រើន​ៗ​កាប់​រុករាន​ទន្ទ្រាន​ព្រៃ​ដែរ ពួក​គាត់​បាន​ធ្វើ​តម្រាប់​តាម​បែប​នេះ ​ស្រាប់តែ​មាន​ទាហាន​ទៅ​រារាំង​ឈាន ទៅ​កើត​មាន​ជម្លោះ​រូប​លោក​បាន​ចុះ​ទៅ​ដល​នឹង​កន្លែង​កើតហេតុ​ហើយ​បាន ហាមឃាត់​មិន​ឱ្យ​ឈ្លោះ​ប្រ​កែ​ច​គ្នា​​តទៅ​ទៀត ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ មិថុនា ប្រជាពលរដ្ឋ​បាន​ទៅ​សាលាស្រុក​បន្ត​ដាក់​ញាតិ​ឱ្យ​ជួយ​អន្តរាគមន៍ នឹង​ជួយ​ដោះស្រាយ​ឱ្យ​ពួក​គាត់​ផង​ដែរ​។

ទាក់ទិន​ព័ត​មាន​នេះ​លោក​វរសេនីយ៍ឯក​ជឺ​ម សំ​អោ​ មេបញ្ជាការ​វរៈ​សេនាតូច​លេខ​៤០៣​បានឱ្យ​ដឹង​ថា ទីតាំង​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​រុករានទន្ទ្រានព្រៃ​នោះ​ ជា​ព្រៃ​សម្រាប់​លាក់​កងទ័ព ដោយ​យោង​ទៅ​លើ​បទបញ្ជាពី​ថ្នាក់លើ ​លោក​បាន​ចាត់​កំលាំង​ទៅ​ហាមឃាត់​នឹង​រារាំង​មិន​ឱ្យ​ចូល​ទៅ​អាស្រ័យ​ផល​តទៅ​ទៀត ។ តែបើ​ប្រជាពលរដ្ឋ​មាន​សំណើ​ទៅ​ដល់​អាជ្ញាធរ​នឹង​ថ្នាក់ដឹកនាំ​សម្រេច​ថា ឱ្យ​ពួក​គាត់​ចូល​អាស្រ័យ​បាន ​គឺ​លោក​មិន​ហាមឃាត់​ទេ ។

លោក​ស៊ូ ណាត​ មេឃុំ​ត្រពាំង​ប្រី​យ៍ លោក​ហោ ជិនវរយុទ្ធ​ អភិបាលស្រុក​អន្លង់វែង ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ មិថុនា​ នេះ​ បានឱ្យ​កោះសន្តិភាព​ដឹង​ថា ទាក់ទិនហេតុការណ៍​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ចោទប្រកាន់​កងទ័ព​នឹង​ការ​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​អាស្រ័យ​ផល​នៅ​ទីនោះ​ លោក​នឹង​បង្កើត​ក្រុមការងារ​ចុះ ទៅ​ធ្វើការ​ពិនិត្យ​មើល​ហើយ​យក​មក​ដាក់​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ​៕

អត្ថបទសរសេរ ដោយ