ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រិ​ន្ទ​បាល​ទោ ​រស់ សេរី​សុទ្ធា នៅ​កង​ឆត្រ​​យោង ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជិនី​សំឡេង​មាស​រស់ សេរី​សុទ្ធា ជា​ស្ត្រី​ទី​មួយ​ដែល​មានភ័ព្វ​វាសនា​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​​​នា​សម័យ​សង្គមរាស្ត្រនិយម និង​របប​សាធារណរដ្ឋ​ខ្មែរ នាង​ក៏​ជា​ស្ត្រី​តែ​ម្នាក់​គត់​ក្នុង​ចំណោម​​ស្ត្រី​ដែល​បាន​បម្រើ​ជនរួមជាតិ​ខ្មែរ​ក្នុង​វិស័យ​សិល្បៈ ទទួល​ជោគជ័យ​ក្នុង​ការ​សាកល្បង​លោត​​ឆត្រយោង​ក្នុង​ជួរ​ទ័ព​ឆត្រយោង​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ។ នាង​ទទួល​បានការ​កោត​សរសើរ​​យ៉ាង​ក្រៃ​លែង មិនតែប៉ុណ្ណោះ​នាង​ក៏​ជា​ស្ត្រី​ទី​មួយ​ដែល​បាន​ថត​ជា​ខ្សែភាពយន្ត​ក្នុង​រឿង​«​ជីវិត​​ក្នុង​ភ្លើងសង្គ្រាម​» ។…

រាជិនី​សំឡេង​មាស​រស់ សេរី​សុទ្ធា ជា​ស្ត្រី​ទី​មួយ​ដែល​មានភ័ព្វ​វាសនា​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​​​នា​សម័យ​សង្គមរាស្ត្រនិយម និង​របប​សាធារណរដ្ឋ​ខ្មែរ នាង​ក៏​ជា​ស្ត្រី​តែ​ម្នាក់​គត់​ក្នុង​ចំណោម​​ស្ត្រី​ដែល​បាន​បម្រើ​ជនរួមជាតិ​ខ្មែរ​ក្នុង​វិស័យ​សិល្បៈ ទទួល​ជោគជ័យ​ក្នុង​ការ​សាកល្បង​លោត​​ឆត្រយោង​ក្នុង​ជួរ​ទ័ព​ឆត្រយោង​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ។ នាង​ទទួល​បានការ​កោត​សរសើរ​​យ៉ាង​ក្រៃ​លែង មិនតែប៉ុណ្ណោះ​នាង​ក៏​ជា​ស្ត្រី​ទី​មួយ​ដែល​បាន​ថត​ជា​ខ្សែភាពយន្ត​ក្នុង​រឿង​«​ជីវិត​​ក្នុង​ភ្លើងសង្គ្រាម​» ។

នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ប៊ី សោភ័ណ បាន​ពណ៌នា ។ ប្រភព​ដដែល​បន្ត​ថា​ក្រោយមក​ទើប​លោក​ស៊ី​ន ស៊ី​សា​មុត បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ខ្សែភាពយន្ត​ខ្មែរ ដោយ​រួម​សហការ​និង​មិត្ត​សិល្បករ​ដទៃ​ទៀត បាន​បង្កើត​ផលិតកម្ម​ភាពយន្ត​ដោយ​ខ្លួន​លោក​ផ្ទាល់ នោះ​គឺ​រឿង «​ចម្រៀង​ឥត​ព្រាង​ទុក​» ការ​បញ្ចាំង​នេះ​មិនសូវ​បាន​ជោគជ័យ​ប៉ុន្មាន​ទេ ។

លោក​ស៊ី​ន ស៊ី​សា​មុត បាន​បង្កើត​ផលិតកម្ម​ថត​ថាស​ចម្រៀង និង​បាន​រៀបរៀង​ជា​កាស្សែត​ចម្រៀង​របស់​លោក​បាន​ច្រើន​វ៉ុល​ដែរ តែ​ហាក់ដូចជា​មិនសូវ​បាន​ទទួល​ជោគជ័យ ។ ផលិតកម្ម​មកុដ​ពេជ្រ​របស់​លោក​ស៊ី​ន ស៊ី​សា​មុត តែបើ​លោក​ច្រៀង​ឲ្យ​ផលិតកម្ម​គេ​ផ្សេង​វិញ​គឺ​ជោគជ័យ​សម្បើម​ណាស់ នេះ​ជា​រឿង​ពិត​របស់​លោក ។

អ្នកស្រី​រស់ សេរី​សុទ្ធា ខ្ញុំ​ទើបតែ​ឮឈ្មោះ នៅ​ក្នុង​៣​រាត្រី​ប្រឡង​ចម្រៀង​ដើម្បី​កំដរ​បរិយាកាស​សមាជជាតិ លើក​ទី​២៤​នេះ​ទេ​ដែល​ខ្ញុំ​បានឮ​ដឹង​យល់​នាង​រស ់សេរី​សុទ្ធា អ្នក​កំណើត​ខេត្ត​បាត់ដំបង​ជាប់​ពានរង្វាន់​លេខ​១ នោះ ពី​មុន​មក​មិន​មានឈ្មោះ​គាត់​ទេ មាន​តែ​នាង​ម៉ៅ សា​រ៉េ​ត ,​ឈុ​ន វ​ណ្ណា ,​ឈួ​ន ម៉ា​ឡៃ ,​សូ សា​វឿ​ន នាង​ហួយ មាស គឺ​គាត់​ជា​អ្នក​នាំ និង​ឧបត្ថម្ភ នាង​រស់ សេរី​សុទ្ធា ដោយ​រួម​ជាមួយ​លោក​អុ​ឹ​ម សុង​សឺ​ង ផង​ដែរ​ឲ្យ​បាន​មក​បម្រើ​ការ​ក្នុង​តន្ត្រី​វិទ្យុជាតិ​នោះ បើ​ពុំនោះ​ទេ​នាង​រស់ សេរី​សុទ្ធា មិន​អាច​ដាក់​ជើង​ជាន់​ដី​រាជធានី​បាន​ឡើយ ។

នៅ​សម័យ​សាធារណរដ្ឋ ពេល​ដែល​ខ្ញុំ​ធ្វើការ​នៅ​សេនាធិការ​យោធភូមិ​ភាគ​ទី​១​នោះ ក្រោយ​លោក​ឧត្តមសេនីយ៍​មូល ខ្លេ​ង ផ្លាស់​ទៅ​កំពង់ស្ពឺ យោធភូមិ​ភាគ​ទី​២​នោះ លោក​ឧត្តមសេនីយ៍ត្រី​ស្រី យ៉ា មក​ជំនួស​ជា​មេ​បញ្ជារ​ការយ​.​ភ​.​ភ ផង​និង​អភិបាលខេត្ត​ផង ។

នៅ​ក្នុង​អំឡុង​ខែឧសភា ឆ្នាំ​១៩៧៣ មុន​នឹង​ខ្ញុំ​ត្រូវ​ផ្លាស់​មក​ធ្វើការ​នៅ​អគ្គសេនាធិការ​ក្នុង​ខែ​១០​នោះ ខ្ញុំ​ត្រូវ​មាន​បេសកកម្ម​មក​កាន់​ក្រសួងការពារជាតិ ក្នុង​ក្រប​ខណ្ឌ​ក្រសួង ។ នៅ​ពេល​ព្រឹក​មុន​នឹង​ឡើង​ឧ​ទ្ធ​ម្ភ​ចក្រ​មក​ភ​.​ព វិញ លោក​ឧត្តមសេនីយត្រី​បាន​ឲ្យ​គេ​ទៅ​ហៅ​ខ្ញុំ​មក​ជួប​នៅ​ការិយា​ល័យ ហើយ​ផ្តាំផ្ញើ​ខ្ញុំ​ឲ្យ​ជិះ​រថយន្ត Jeep ទាហាន​ទៅ​ទទួលភ្ញៀវ​ម្នាក់​នៅ​សណ្ឋាគារ​ទាហាន (centre d’accueil régional ) ដើម្បី​ទទួលភ្ញៀវ​ម្នាក់​ឲ្យ​ទៅ​យន្តហោះ​ជាមួយ​ផង ។ ក្រោយ​ពី​ឆ្លើយ​គោរព​ទទួលបញ្ជា​ហើយ​នោះ​លោកស្រី យ៉ា បាន​ងក់ក្បាល ហើយ​បក់ដៃ​ឲ្យ​ខ្ញុំ​ទៅ​កន្លែង​សំណាក់​ទាហាន​តាម​ឡាន​តូច​ដែល​លោក​បាន​បញ្ជារ​នោះ ។

ខ្ញុំ​ឡើង​ឡាន​បើក​ឆ្ពោះទៅ​centred’accueuil ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គេហដ្ឋាន​មេបញ្ជាការ​នោះ​ទេ តែ​រថយន្ត​រត់​កាត់​ទីធ្លា​សាលាខេត្ត​ឆ្លងថ្នល់​ចូល​ទៅ​កាន់​ធ្លា​ផ្ទះសំណាក់​។ នៅ​ពេល​រថយន្ត​បត់​ចូល​ទៅ​ជិត​ជណ្តើរ​នោះ​ស្រាប់តែ​ឃើញ​ទាហាន​ម្នាក់​ពាក់​ខោអាវ​ប៉ា​រ៉ា និង​ពាក់មួក​កា​គី​ពណ៌​ស្លែ ហាម​ធំ ស្ពាយ​បាល់​ឡូ និង​ដៃ​យួរ​កន្ត្រក​មួយ​ធំ​ដែរ តែ​ខ្ញុំ​បាន​ចុះ​ពី​ឡាន​ទៅ​ជួយ​យួរ ។

ខ្ញុំ​បាន​សួរ​គេ​ថា​នៅ​មាន​អ្វី​ទៀត​ទេ គាត់​ឆ្លើយ​មក​ខ្ញុំ​វិញ​សំឡេង​តូចឆ្មារ​ស្រាល គឺជា​សំឡេង​មនុស្ស​ស្រី​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក​ព្រឺ​ត តែ​នារី​នោះ​សើច​ថា​មាន​តែ​ប៉ុណ្ណឹង​ទេ​លោក ដោយ​ញញឹម​ឆ្លើយ​មក​វិញ​នឹង​ខ្ញុំ ហើយ​នាង​សួរ​ថា​តើ​យើង​អាច​ចេញដំណើរ​ទៅ​ភ្នំពេញ​ពេល​ណា​ដែរ ? ខ្ញុំ​ឆ្លើយ​ថា​យើង​ត្រូវ​ចេញដំណើរ​ឥឡូវនេះ​ហើយ អេ​លី​កូ​នៅ​សាលាខេត្ត​ចាំតែ​ពួក​យើង​ប៉ុណ្ណោះ ។

ទាហាន​ប៉ា​រ៉ា​នេះ​ជានា​រី​ភេទ​ដែល​លោក​ឧត្តមសេនីយ៍​ស្រី​យ៉ា​ឲ្យ​ខ្ញុំ​មក​ទទួល​នោះ តើ​គេ​ជា​នរណា​ខ្ញុំ​ហាក់​ប្រហាក់ប្រហែល​ដែរ តែ​រក​នឹក​មិន​ទាន់​ឃើញ ។ ខ្ញុំ​បាន​សួរ​គេ​ថា​តើ​បាន​ស្រស់ស្រូប​ពេល​ព្រឹក​ហើយ​នៅ សូមទោស ? «​ខ្ញុំ​ញ៉ាំ​អាហារ​ព្រឹក​ដែល​គេ​បាន​រៀបចំ​ឲ្យ​ពី​ម៉ោង​៧ ហើយ​ចាស»។

រថយន្ត​ Jeep បាន​នាំ​ពួក​ខ្ញុំ​ទៅ​កាន់​ទីលាន​សាលាខេត្ត​ដែល​អេ​លី​កូ​ចត​នោះ ហើយពី​ឡុ​ត បាន​សួរ​ខ្ញុំ​ថា​អស់​គ្នា​ហើយ​នៅ ពួក​គេ​បញ្ឆេះ​ម៉ា​សុ​ី​ន​ឲ្យ​ពួក​យើង​ឡើង ដោយ​ខ្ញុំ​បាន​ឲ្យ​ទាហាន​ម្នាក់​ជួយ​លើក​កន្ត្រក និង​បា​ឡូ​ឲ្យ​ទាហាន​ស្រី​នោះ​ដើរមក​បាន​ស្រួល​ឡើង​លើ​យន្តហោះ ពួក​យើង​ឡើង​ផុត​កាលណា​រក​កន្លែង​អង្គុយ ក្រោយ​ពី​ឡុ​ត​មាន​កៅអី​តែ​ពីរ​គឺ​សងខាង​នឹង​ខ្ញុំ ។

អេ​លី​កូ​ចាប់​ហោះ​ឡើង​ខ្ពស់​ក្រវែល​ក្រុង​១​ជុំ​ទើប​ហោះ​ស​ម្ដៅ​ទិស​ខាងត្បូង នៅ​លើ​យន្តហោះ​យើង​ពុំ​មាន​និយាយ​អ្វី​ទេ​គ្រាន់តែ​សម្លឹង​គ្នា ម្តង​ៗ​ដោយ​កង្ហារ​វិល​ឮ​ខ្លាំង​ខ្ទ័រ ដោយពេល​ជាមួយ​គ្នា​នោះ​មាន​រថយន្ត​ទាហាន​កៀក ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា​មុខមាត់​ទាហាន​ស្រី​នេះ​ហាក់ដូច​ធ្លាប់​ឃើញ​នៅឯណា​ទៅ ត្រូវជា​យ៉ាងម៉េច​នឹង​លោកស្រី យ៉ា​ដែរ​ទៅ​បានជា​លោក​ផ្តាំផ្ញើ​នាង​នឹង​ខ្ញុំ​នោះ ។ នៅ​ពេល​ជាង​៤០​នាទី​ពួក​យើង​បាន​ទៅ​ដល់​ពោធិ៍​ចិន​តុង នៅ​ពេល​ចុះ​ពី​យន្តហោះ​នោះ​ហើយ​ដែល​ខ្ញុំ​បានដឹង​ថា​នាង​ជា​អ្នក​ណា ឈ្មោះ​អ្វី ។

នៅ​ពេល​ចុះ​ដល់​ដី​នោះ​មាន​រថយន្ត​ឡង់​រ៉ូ​វែ​រ របស់​យ​.​ភ​.​ភ ទី​១ ប្រចាំ​នៅ​ភ​.​ព មក​ទទួល​នាង​ទាហាន​ប៉ា​រ៉ា​នោះ គឺ​ពលបាលត្រី​ស៊ុ​យ អ៊ា ដែល​ខ្ញុំ​បាន​ស្គាល់​មក​ទទួល​ទាហាន​ស្រី​នោះ ។ សេ​ហ្វ​អ៊ា គោរព​ខ្ញុំ​រួច សួរ​ខ្ញុំ​ថា​លោក​អញ្ជើញ​ទៅ​ណា​ដែរ ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​មានការ​មក​ដេ អិន ចុះ​សេ​ហ្វ​មកនេះ​ដឹក​នរណា​ទៅ ? សេ​ហ្វ​អ៊ា​ចង្អុល​ទៅ​ទាហាន​ប៉ា​រ៉ា​ស្រី​នោះ ដោយ​គេ​លើកដៃ​គោរព​ខ្ញុំ ហើយ​សូម​បង្ហាញខ្លួន​ថា ព្រិ​ន្ទ​បាល​ទោ​រស់ សេរី​សុទ្ធា នៅ​កងវរសេនាតូច​ឆត្រយោង​លេខ​៤​នៃ​កងពលតូច​ទី​២ ។

ខ្ញុំ​ហាក់ដូចជា​ធ្លាក់​ពីលើ​ធ្នើរ​ណាមួយ​គួរ​ឲ្យ​អស់សំណើច ដោយហេតុ​ថា​ទាហាន​ស្រី​ដែល​ជិះ​អេ​លី​កូ​ជិត​មូ​យ​គ្នា​ជាង​៤០​នាទី​ជា​អ្នកចម្រៀង​ឯក​ប្រចាំ​ប្រទេស​យើង ហើយ​ក្លាយជា​ទាហាន​ប៉ា​រ៉ា​ក្រោយ​១៨ មីនា ១៩៧០​សោះតែ​ម្តង ហើយ បច្ចុប្បន្ន​ជា​ភរិយា​តូច​លោក​ឧត្តមសេនីយ៍ត្រី​ស្រី យ៉ា ទៀត​ផង »​។ នេះ​គឺជា​កំណត់ហេតុ​លោក Hong Lam ។

ទោះជា​យ៉ា​ណា​ក្ដី​ភាពយន្ត​«​ជីវិត​ក្នុង​ភ្លើងសង្គ្រាម​» មាន​អ្នក​លើក​ឡើង​ថា​បាន​មើល​ច្រើន​ដង ប៉ុន្តែ​ដូច​ជា​មិន​មាន​រស់ សិរី​សុទ្ធា ដើរតួ​ទេ មាន​គី​ម ណូ​វ៉ា ,​សោម វណ្ណ​ដា​នី ឯ​តួ​ប្រុស​ណុ​ប ណែម នាយ​ត្រង់​ដឺ​…​។ លោក​ប៊ី សោភ័ណ បញ្ជាក់​រឿង​នេះ​ថា រឿង​«​ជីវិត​ក្នុង​ភ្លើងសង្គ្រាម​» អ្នកស្រី​រស់ សេរី​សុទ្ធា ថត តែ​អត់​បាន​បញ្ចាំង​ទេ តែ​មាន​ចេញ​ជា​រូបថត poster ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ គឺ​លោក​នៅ​ចាំ​បែប​នេះ ។ ពិសេស​ក្នុង​ឆ្នាំ​១៩៧៩ លោក​យក​បាន​ម្តងទៀត poster រឿង​«​ជីវិត​ក្នុង​ភ្លើងសង្គ្រាម​» តែ​មិន​បាន​រក្សា​ទុក​បាន​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ