ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ច លី​ដា ចាប់ផ្តើម​បង្ហាញខ្លួន​ឡើង​វិញ ​បន្ទាប់​ពី​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នា​ពេល​ថ្មី​ៗ​នេះ​តារា​សម្តែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង​តាម​រយៈ​ការ​សម្តែង​ខ្សែ​ភាគ​យន្ត​គ្រប់​ប្រភេទ គឺ​អ្នក​នាង ឌុ​ច លី​ដា ហាក់​បង្ហាញ​ពី​ជិ​វីត​ឯកជន​របស់​នាង​ឡើង​វិញ​ទៅ​ដល់​មហាជន បន្ទាប់​ពី​បាត់​មុខ​ពី​សិល្បៈ​អស់​មួយ​រយៈ​កន្លង​មកនេះ ។ តារា​សម្តែង​ស្រី​សម្បុរ​ស្រអែម​រូប​នេះ បាន​លាក់បាំង​រឿងរ៉ាវ​របស់​ខ្លួន​យ៉ាង​ខ្លាំង​មួយ​រយៈ​មុន…

រាជធានី​ភ្នំពេញ​៖ នា​ពេល​ថ្មី​ៗ​នេះ​តារា​សម្តែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង​តាម​រយៈ​ការ​សម្តែង​ខ្សែ​ភាគ​យន្ត​គ្រប់​ប្រភេទ គឺ​អ្នក​នាង ឌុ​ច លី​ដា ហាក់​បង្ហាញ​ពី​ជិ​វីត​ឯកជន​របស់​នាង​ឡើង​វិញ​ទៅ​ដល់​មហាជន បន្ទាប់​ពី​បាត់​មុខ​ពី​សិល្បៈ​អស់​មួយ​រយៈ​កន្លង​មកនេះ ។

តារា​សម្តែង​ស្រី​សម្បុរ​ស្រអែម​រូប​នេះ បាន​លាក់បាំង​រឿងរ៉ាវ​របស់​ខ្លួន​យ៉ាង​ខ្លាំង​មួយ​រយៈ​មុន និង​បាន​បាត់​មុខ​ពី​សិល្បៈ ដោយសារ​តែ​លេចឮ​រឿងរ៉ាវ​ដែល​ថា មានកូន​មិន​ទាន់​រៀប​ការ និង​មិន​ទាន់​បង្ហាញ​មុខមាត់​ស្វាមី​ថា ជា​នរណា​ទៅ​ដល់​មហាជន​ឱ្យ​បាន​ស្គាល់​នៅឡើយ​ទេ ។ ប៉ុន្តែ​បន្ទាប់​ពី​នាង​សម្រាលកូន​បាន ៥​ខែ​មក​ហើយ​នោះ ឃើញ​ថា ឌុ​ច លី​ដា បាន​ត្រឡប់ និង​បង្ហាញមុខ​ឱ្យ​មហាជន​ឃើញ​ឡើង​វិញ​តាម​រយៈ​ការ​ថត​ជា​វី​ដេ​អូរ ជាមួយនឹង​កូនប្រុស​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​នាង ។

នៅ​ក្នុង​នោះ​ផង​ដែរ តួឯក​ស្រី​នៅ​ក្នុង​រឿង «​ស្បែក​គង់​» រូប​នេះ ហាក់​ឆក់​បានការ​ចាប់អារម្មណ៍​ពី​មហាជន​យ៉ាង​ខ្លាំង តាម​រយៈ​សកម្មភាព​ការ​ថតរូប និង​វី​ដេ​អូរ​ផ្សេ​ៗ​ជាមួយនឹង​កូនប្រុស សម្រាប់​បង្ហាញ​ពី​វិធី​ថែទាំ​កូន​តូច ក៏​ដូច​ជា​មិន​ចង់ឱ្យ​អ្នកគាំទ្រ​ភ្លេចមុខ​របស់​នាង​ផង​ដែរ ។

យ៉ាងណាមិញ​អ្នក​នាង ឌុ​ច លី​ដា ហាក់​កំពុង​ឈាន​ចូល​រង្វង់​សិល្បៈ​វិញ​ហើយ​ដែរ បន្ទាប់​ពី​នាង​បាន​ព្យាយាម​ទាញ​យក​ការ​ចាប់អារម្មណ៍​ច្រើន ពីព្រោះ​តែ​ពេល​នេះ​នាង​កំពុង​តែ​ហាត់ប្រាណ​ដើម្បី​រក្សា​រូបរាង​ឱ្យ​នៅ​តែ​ស្រស់​ស្អាត​ដូច​ដើម​វិញ បន្ទាប់​ពី​សម្រាលកូន​រួច ហើយ​ទោះជា​យ៉ាងណា​ក្តី​ក៏​អ្នក​នាង​នៅ​តែ​លាក់​មុខ​ស្វាមី​របស់​នាង​ដដែល ៕

កែសម្រួលដោយ