ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​តារា​កំប្លែង​អ្នក​នាង ខ្ញុង សម្រេចចិត្ត​សម្រាលកូន​មុន​កំណត់ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​ដែល​តែងតែ​ធ្វើ​ឱ្យ​មហាជន​ផ្ទុះសំណើច​នៅ​លើ​ឆាក​នានា គឺ​អ្នក​នាង ខ្ញុង ដែល​មានឈ្មោះ​ពេញ​ថា ស្រេង សុ​កាន់​ដា និង​ស្វាមី នាយ​កៃ​ដ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​ដែល​តែងតែ​ធ្វើ​ឱ្យ​មហាជន​ផ្ទុះសំណើច​នៅ​លើ​ឆាក​នានា គឺ​អ្នក​នាង ខ្ញុង ដែល​មានឈ្មោះ​ពេញ​ថា ស្រេង សុ​កាន់​ដា និង​ស្វាមី នាយ​កៃ​ដ បាន​និង​កំពុង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​ជា​ខ្លាំង​ទៅ​លើ​កា​រស​ម្រេ​ចិត្ត​សម្រាលកូន​មុន​ថ្ងៃ​កំណត់ ។

មក​ទល់​ពេល​នេះ ខ្ញុង និង​ស្វាមី នាយ​កៃ​ដ កំពុង​តែ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង ដើម្បី​ត្រៀម​សម្រាលកូន​ទី​២ របស់​នាង ដោយ​បាន​ធ្វើ​ឱ្យ​មហាជន​ដែល​តែងតែ​គាំទ្រ​កើតការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ថា មូលហេតុ​អ្វី​ទៅ​បានជា​តារា​កំប្លែង​ពូកែ​វោហារ​សព្ទ​រូប​នេះ សម្រេចចិត្ត​សម្រាលកូន​មុន​ខែ​ភ្លាម​ៗ ទាំង​ដែល​ពេល​នេះ​កំពុង​តែ​ពពោះ​៨​ខែ ។

រីឯ​មូលហេតុ​ដែល​នាំ​ឱ្យ​តារា​កំប្លែង​រូប​នេះ សម្រេចចិត្ត​បែប​នេះ ពីព្រោះ​តែ​នាង​រវល់ និង​មមាញឹក​នឹង​ការងារ​ខ្លាំង​ពេក ទាំង​ការងារ​សិល្បៈ និង​ការងារ​រកស៊ី​ផង​ដែរ​នោះ ទើប​ធ្វើ​ឱ្យ​នាង​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ថែរក្សា​សុខភាព​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​កំឡុង​ពេល​កំពុង​តែ​ពពោះ​បែប​នេះ ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​សារ​មួយ​យ៉ាង​ខ្លី​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ ខ្ញុង កាលពី​ម្សិលមិញ​នេះ​ដោយ​បាន​សរសេរ​ថា « ខុស​មក​ពី​ម៉ាក់ ធ្វើការ​ច្រើន ធ្វើការ​ធ្ងន់ គិត​ច្រើន មែន​ទេ បាន​ក្លាយទៅជា​ចឹ​ង រឹង​មាំ​ឡើង​ណា​កូន​» ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​មាន​អ្នក​ជូនពរ និង​លើកទឹកចិត្ត ព្រមទាំង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​រូប​នាង​ផង​ដែរ ពី​សំណាក់​មហាជន​យ៉ាងច្រើន និង​រង់ចាំ​មើល​សមាជិក​ថ្មី​របស់​នាង និង​ស្វាមី ហើយ​មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៩ ខែមិថុនា ឆ្នាំ​២០២០ នេះ នៅ​មិន​ទាន់​មាន​ដំណឹង​អ្វី​បន្ថែម​ទៀត​ពី​ការ​សម្រាលកូន​របស់​អ្នក​នាង ខ្ញុង នៅឡើយ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កែសម្រួលដោយ