ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​សាលាក្ដី​ខ្មែរក្រហម​ឱ្យ​តែ​ភ្លៀង​ដឹង​តែ​លិច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រជុំ​ដោះស្រាយ​បញ្ហា​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​តំបន់​មុខសាលាក្តី​ខ្មែរក្រហម ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​បញ្ចៀស​ផល​ប៉ះ​ពាល់ ខូច​ខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ព្រោះ​នៅ​ចំណុច​នោះ ឱ្យ​តែ​ភ្លៀង​ដឹង​តែ​ពី​លិច​ផ្លូវ​ល្ហល្ហាច…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រជុំ​ដោះស្រាយ​បញ្ហា​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​តំបន់​មុខសាលាក្តី​ខ្មែរក្រហម ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​បញ្ចៀស​ផល​ប៉ះ​ពាល់ ខូច​ខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ព្រោះ​នៅ​ចំណុច​នោះ ឱ្យ​តែ​ភ្លៀង​ដឹង​តែ​ពី​លិច​ផ្លូវ​ល្ហល្ហាច ។

ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ​មិថុនា នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នឹង​បញ្ចេញ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ទៅ​កាន់​ទីតាំង​នោះ ដើម្បី​ស្តារ​ប្រឡាយ​ឱ្យ​បាន​ជ្រៅ នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​សាលាក្តី​ខ្មែរក្រហម នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​រំដោះ​ការ​ជន់​លិច ដោយ​ជំនន់​ទឹ​ឹ​ក​ភ្លៀង​អោយ​បាន​លឿន ។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​តំបន់​នេះ​ រង​ការ​ជន​លិច ដោយសារ​តែ​ការ​រង​ផ្ទៃ​ទឹក​ហូរ​ពី​ខេត្តកំពង់ស្ពឺ និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​បណ្តា​ប្រឡាយ​រង​តូច​ៗ​មួយ​ចំនួន​ទៀត បាន​គោក​រីង​រាក់ និង​ការ​រំលោភ​ចំណី​ប្រឡាយ​ពី​ប្រជាពលរដ្ឋ ។ ឯកឧត្តម ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា អាជ្ញាធរ​នឹង​ព​ន្លឿ​ន​ការ​ដោះស្រាយ ការ​ជន់​លិច​នៅ​តំបន់​នេះ​អោយ​បាន​លឿន ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​មាន​ប្រសា​ន៍​ថា ជា​មធ្យោ​យ​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​នៅ​តំបន់​នេះ អោយ​មាន​ប្រសិទ្ធភាព មន្ទីរ​បាន​កាយ​ភក់​ចេញពី​បាត​ប្រឡាយ អម​សងខាង​ផ្លូវជាតិ​លេខ​៤ ត្រង់​មុខ​សាលាក្តី​ខ្មែរក្រហម មក​ដល់​ផ្លូវ​រថភ្លើង បន្ទាប់​ទៀត​មក​ផ្នែក​ខាងជើង ស្តារ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ឆ្ពោះទៅ​មហាវិថី​ឈ្នះ​ឈ្នះ ចាក់​ទៅ​បឹង​តា​មោក ទំនប់​កប់​ស្រូវ ។

ចំណែក​ខាងត្បូង​ផ្លូវជាតិ​លេខ​៤​វិញ នឹង​ត្រូវ​ស្តារ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ឆ្ពោះទៅ​ប្រឡាយ​តា​ហោ ចាក់​ទៅ​ស្ទឹង​ព្រែក​ត្នោត និង​ប្រឡាយ​មួយទៀត​តាម​ផ្លូវជាតិ​លេខ​៣ ឆ្ពោះទៅ​បឹង​ជើងឯក ។ លោក​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ជួយ​រំដោះ​ទឹក​ហូរ​បាន​លឿន​ជាង​មុន ដែល​កាត់​បន្ថយ​បានការ​ជន់​លិច ។ សូម​បញ្ជាក់​ថា រដ្ឋបាល​ភ្នំពេញ កំពុង​សិក្សា​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​បង្កើត​ប្រព័ន្ធ​ស្ទាក់​ទឹក​ពី​ខេត្តកំពង់ស្ពឺ អោយ​ហូរ​ចាក់​ទៅ​ស្ទឹង​ព្រែក​ត្នោត​តែ​ម្តង ដែល​កាត់​បន្ថយ​កុំអោយ​ហូរ​ចូល​មក​រាជធានី​ភ្នំពេញ ដែល​បង្ក​អោយ​មានការ​ជន់​លិច​ដូច​សព្វថ្ងៃ ។

ក្រោម​ការ​ណែនាំ​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ជំនាញ នៃ​មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន បាន​ដាក់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ទៅ​កាយ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤ និង​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ដើម្បី​ស្តារ​ប្រឡាយ​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៤​នេះ​ឱ្យ​បាន​ជ្រៅ គោលបំណង​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ៕ ​

អត្ថបទសរសេរ ដោយ