ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី ៖ អង្គុយ​យូរ បង្កើត​​អត្រា​កើត​មហារីក

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង JAMA Oncology បា​នប​ង្ហា្ថ​ញ​ថា ការ​អង្គុយ​ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​ឱ្យ​កើត​មហារីក​។ លោកស្រី​វេជ្ជបណ្ឌិត…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង JAMA Oncology បា​នប​ង្ហា្ថ​ញ​ថា ការ​អង្គុយ​ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​ឱ្យ​កើត​មហារីក​។

លោកស្រី​វេជ្ជបណ្ឌិត Susan Gilchrist សាស្ត្រាចារ្យ​រង​ផ្នែក​ការពារ​ជម្ងឺមហារីក​នៅ​មជ្ឈមណ្ឌល​ជំងឺមហារីក MD Anderson នៃ​សាកលវិទ្យាល័យ Texas បាន​និយាយ​ថា​៖ «​នេះ​គឺជា​ការ​ស្រាវជ្រាវ​ដំបូង​ដែល​បង្ហាញ​ពី​ការ​ផ្សា​ភ្ជាប់​គ្នា​យ៉ាង​រឹង​មាំ រវាង​ការ​មិន​ធ្វើ​ចលនា និង​ការ​បាត់​បង់ជីវិត ដោយសារ​ជំងឺមហារីក​»​។

លោកស្រី​បាន​បន្ថែម​ថា​៖ «​ទោះជា​យ៉ាងណា​ក៏​ដោយ យើង​អាច​កាត់​បន្ថយ​អត្រា​កើត​មហារីក ដោយ​ការ​ជំនួស​ការ​អង្គុយ ជាមួយនឹង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ស្រាល​ៗ រយៈពេល​៣០​នាទី​»​។

លោកស្រី​វេជ្ជបណ្ឌិត បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ការ​ស្រាវជ្រាវ​របស់​យើង បាន​ធ្វើ​ឱ្យ​ការ​លើក​ឡើង​មក​ថា យើង​គួរតែ​អង្គុយ​ឱ្យ​តិច​ជា​មុន ហើយ​ធ្វើ​ចលនា​ឱ្យ​បាន​ច្រើន កាន់តែ​មាន​ភាព​ជាក់លាក់​បន្ថែម​»​។

ការ​សិក្សា​បាន​ស្នើ​ឱ្យ​មនុស្ស​ប្រហែល ៨,០០០ នាក់​ពាក់​ឧបករណ៍​តាមដាន អំឡុង​ពេល​ភ្ញាក់​ពី​ដំណេក​របស់​ពួក​គេ​រយៈពេល​៧​ថ្ងៃ​ជាប់​ៗ​គ្នា ក្នុង​រយៈពេល​ចន្លោះ​ឆ្នាំ ២០០៩ និង ២០១៣​។ គ្មាន​នរណា​ម្នាក់​មាន​ជំងឺមហារីក នៅ​ពេល​ចាប់ផ្តើម​នៃ​ការ​ស្រាវជ្រាវ​នោះ​ទេ​។

អ្នកចូលរួម​ទាំងអស់ គឺជា​ផ្នែក​មួយ​នៃ​ការ​ស្រាវជ្រាវ​វែង ដែល​មានឈ្មោះ​ថា REGARDS​។ គេ​បាន​ជ្រើសរើស​មនុស្ស​ពេញវ័យ​ជនជាតិ​អា​មេ​រិ​កាំ​ង​ជាង ៣០,០០០​នាក់ ដែល​មាន​អាយុ​លើស​ពី ៤៥​ឆ្នាំ ចន្លោះ​ពី​ឆ្នាំ ២០០៣ ដល់ ២០០៧​។ វា​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​សុខភាព​ជាតិ​សហរដ្ឋអាមេរិក​។

បន្ទាប់​ពី​ការ​តាមដាន​អស់​រយៈពេល​៥​ឆ្នាំ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​អង្គុយ​ច្រើន​បំផុត​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ស្លាប់​ដោយសារ​ជំងឺមហារីក បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ដែល​ឧស្សាហ៍​កម្រើក និង​ធ្វើ​ចលនា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ edition (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ