ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមិនទាន់បង់ថ្លៃសំរាម នេះវិធីដោះស្រាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ភ្នំពេញ​ត្រៀម​បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​ដែល​មិន​ទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ! បើ​មិន​ចង់​ខ្មាស់​គេ សូម​បងប្អូន​រូតរះ​អញ្ជើញ​ទៅ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​អោយ​បាន​គ្រប់​ៗ​គ្នា ។ បើ​តាម​លោក នួន សំ​ណា​វុ​ធ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ភ្នំពេញ​ត្រៀម​បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​ដែល​មិន​ទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ! បើ​មិន​ចង់​ខ្មាស់​គេ សូម​បងប្អូន​រូតរះ​អញ្ជើញ​ទៅ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​អោយ​បាន​គ្រប់​ៗ​គ្នា ។

បើ​តាម​លោក នួន សំ​ណា​វុ​ធ ដែល​ជា​អ្នក​ទទួលខុសត្រូវ​ផ្នែក​សំរាម​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នេះ​ថា សម្រាប់​បញ្ហា​សំរាម​ពិបាក​ទេ បើ​បងប្អូន​យើង​ខាន​បង់​៤​ទៅ​៥​ខែ គឺ​គាត់​យក​តែ​លេខ (ID) របស់​គាត់​នៅ​លើ​វិក្កយបត្រ​អគ្គិសនី​ឆែក​ទៅ គឺ​ឃើញ​តម្លៃ​លុយ ដែល​ត្រូវ​បង់ហើយ ។

ឧ​ទារ​ហណ៍ ៖ បើ​ផ្ទះ​គាត់​ត្រូវ​បង់​៥​ដុល្លារ ហើយ​ខាន​បង់ ៤​ទៅ​៥​ខែ ចឹ​ង​តុល្យភាព​នៅ​ក្នុង​ស៊ី​ស្ទឹម វា​លោត​២៥ ព្រោះ​វា​បូក​បន្ត​ៗ​គ្នា ។ បើ​គាត់​ឆែក​ឃើញ​២៥ ហើយ​គាត់​ខាន​បង់​៥​ខែ នោះ​គឺ​មាន​ន័យ​ថា ១​ខែ​៥​ដុល្លារ​ហើយ ចឹ​ង​គាត់​បង់​២៥ ហ្នឹង​ទៅ ​គឺ​ដាច់៥​ខែ​ហ្នឹងហើយ ។

សូម​ប្រើ​លេខ​សំគាល់​អតិថិជន (ID) ដែល​មាននៅ​លើ​វិក្កយបត្រ​អគ្គិសនី​ថ្មី ទៅ​បង់ថ្លៃ​សេវា​នៅ​ធនាគារ អេ​ស៊ី​លី​ដា ABA ស្ថាបនា និង AMK ឬ​ភ្នាក់ងា​រវេ​លុយ ដូច​ជា Wing លី​ហួរ​វេ​លុយ e-money PiPay និង​Toin Chet ។​ល​។

សូម​បញ្ជាក់​ថា​បន្ថែម ទំនាក់ទំនង​សួរ​ព័ត៌មាន​លម្អិត​បន្ថែម តាម​រយៈ​លេខ​ទូរស័ព្ទ​ខាងក្រោម ៖
1- លោក អែ​ល ការី​ម 095 688259
2- លោក ឃ​ត ខាវ 096 9111434
3- លោក ឡាយ សុវណ្ណ​ដេ​ត 078 673966
4- កញ្ញា កែវ ស្រី​និ​ច 086 778867
5- កញ្ញា ស៊ុ​យ ស៊ិ​ញ 095 626269
6- លោកស្រី គុណ ម៉ា​លី​ន 078 882728
7- កញ្ញា មិ សុខ​គា 085 242427
8- កញ្ញា ស៊ន រ​ច​នី 012 656982
9- លោកស្រី សាន រ៉ា​ឌី 098 318808
10- លោក ខា សុខ​ឡាយ 078 999898
11- កញ្ញា ប៊ុ​ន ចាន់​ទ្រា 098 865 228
12- លោក ណា​វ រ​ដ្ឋា 017 867872
13- លោក ថ្លាង ឆាយ​លី​ន 077 532276
14- លោក ង​យ លាង​ហ៊ូ 095 222319
15- លោក លាង ប៊ុ​ន​ធា 010 865444
16- លោក ទួន រតនា 017 622577
17- លោក ព្រំ សុខា 070 921941

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ