ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ខេត្ត​ចុះ​ពិនិត្យ​សកម្មភាព​រៀន និង​បង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ពុធ ១២​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមិថុនា…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ពុធ ១២​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ការ​រៀន និង​បង្រៀន​ពី​ចម្ងាយ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក (Online) នៅ​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប​។

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត ការ​ចុះ​ពិនិត្យ​សកម្មភាព​រៀន និង​បង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​នៅ វិទ្យាល័យ​អង្គរ​ខេត្តសៀមរាប​នេះ ដើម្បី​ធានា​បាន​ថា​កម្មវិធី​អប់រំ​នៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ទោះ បី​សាលា​កំពុង​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​ក្នុង​ស្ថានភាព​អន្តរ​កាលដែល​បង្ក​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​។ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ លោក​អភិបាលខេត្ត​សង្កត់ធ្ងន់​ផង​ដែរ​ចំពោះ​បញ្ហា​អប់រំ ព្រមទាំង​បាន​ណែនាំ​ដល់​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ត្រូវ​ចាត់​មន្ត្រី​ពិនិត្យ​តាមដាន​ក្នុង​ការ បង្រៀន​តាម​រយៈ​ប្រព័ន្ធ Online ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​គុណភាព​នៃ​ការ​សិក្សា​។

សូម​ជម្រាប​ថា ខណៈ​ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បិទ​សាលា​ជា​បណ្ដោះអាសន្ន​ក្រសួង បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ អេ​ឡិច​ត្រូ​និ​ច ផលិត​នូវ​មាតិកា​ឌី​ជី​ថ​ល​ចាក់​ផ្សាយ​ទាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​នៅ​លើ​កញ្ចក់ ទូរទស្សន៍ ផ្ដល់​ភាព​អំណោយផល​ដល់​សិស្ស​ទាំង​នៅ​ទីក្រុង និង​ជនបទ ដើម្បី​ធានា​បាន​ថា​កម្មវិធី អប់រំ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​សមធម៌ និង​បរិ​យា​បន្ន​។ ទន្ទឹម​នឹង​ការ​ប្រឹងប្រែង​របស់​ក្រសួង​អប់រំ​ក្រោម ការ​ចង្អុលបង្ហាញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​ដៃគូ​ស្ថាប័ន​ពាក់ព័ន្ធ នានា​ផង​ដែរ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ