ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លឹមសារ​លម្អិត​តុលាការ​ព្រហ្មទណ្ឌ​ទី​ក្រុងប៉ារីស​ចោទប្រកាន់​អតីត​មេ​បក្ស​ប្រឆាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃនេះ​តុលាការ​ព្រហ្មទណ្ឌ​បារាំង​បាន​សម្រេច​ដាក់​លោក សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​បរិហា​កេរ្តិ៍​ជា​សាធារណៈលើ​បុគ្គល​» ។ គួរ​រំ​ឮ​កថា កាលពី​ខែសីហា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃនេះ​តុលាការ​ព្រហ្មទណ្ឌ​បារាំង​បាន​សម្រេច​ដាក់​លោក សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​បរិហា​កេរ្តិ៍​ជា​សាធារណៈលើ​បុគ្គល​» ។

គួរ​រំ​ឮ​កថា កាលពី​ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ដែល​ជា​កូនប្រុស​សព​លោក ហុ​ក ឡង​ឌី បាន​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» ទៅ​កាន់​តុលាការ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ម្សិលមិញ ចំពោះ​អ្វី​ដែល​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ថា នៅ​ពីក្រោយ​ការ​ស្លាប់​លោក ហុ​ក ឡង​ឌី ។

ខាងក្រោម​នេះ​ជា​ខ្លឹមសារ (​តុលាការ​ព្រហ្មទណ្ឌ​ទី​ក្រុងប៉ារីស​) ដែល​សម្រេច​ដាក់​លោក សម រ​ង្ស៊ី ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ ” បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល​” ដែល​ការ​សម្រេច​នេះ គឺ​ឯកសារ​ពីរ​ផ្សេង​គ្នា​នៃ​សេចក្តីសម្រេច​របស់​តុលាការ​បារាំង ទី​១- ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​សម្តេច ហ៊ុន សែន

និង​ទី​២- បណ្តឹង​របស់​ឯកឧត្តម ឌី វិជ្ជា ៖

ការ​ដាក់​ពាក្យបណ្តឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ពន្យុះ​សម្តេច ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​លោក ឌី វិជ្ជា ម្តង​ហើយ​ម្តងទៀត​ឲ្យ​ធ្វើការ​ប្ដឹង​រូប​លោក​ទៅ​តុលាការ​បារាំង​ជា​ប្រទេស​ដែល​លោក​កំពុង​រស់នៅ ។

កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក សម រ​ង្ស៊ី បាន​សរសេរ​បែប​សន្និដ្ឋាន និង​វិភាគ​ថា សម្តេច ហ៊ុន សែន គឺជា​អ្នកបញ្ជា​ឲ្យ​មានការ​សម្លាប់​លោក ហុ​ក ឡង​ឌី តាម​រយៈ​ការ​ធ្វើ​ឲ្យ​ផ្ទុះ​ឧទ្ធម្ភាគចក្រ​ដែល​លោក ហុ​ក ឡង​ឌី ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ហើយ​ថា​កូនប្រុស​របស់​លោក ហុ​ក ឡង​ឌី គឺ​លោក ឌី វិជ្ជា ដែល​ជា​កូនប្រសា​របស់​សម្តេច ហ៊ុន សែន ដែរ​នោះ​កំពុង​រៀបចំ​ផែនការ​ជាមួយ​លោក ស ខេ​ង ដើម្បី​រក​វិធី​សងសឹក​លោកនាយក​រដ្ឋមន្ត្រី ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មេធាវី​លោក Brosselet លោក​មេធាវី Doyez និង​លោក​មេធាវី Leick ដែល​ការពារ​ក្តី​ជូន​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ប្តឹង​លោក សម រ​ង្ស៊ី ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» ទៅ​កាន់​តុលាការ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ ២០១៩ ។

គួរ​ឮ​ក​ទៀត​ថា នៅ​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ឌី វិជ្ជា សម្រេច​ប្តឹង នោះ​លោក សម រ​ង្ស៊ី បាន​ប្រកាស​ស្វាគមន៍ និង​ថា រង​ចាំ​តតាំង​ក្តី​ជាមួយ​គ្នា​នៅ​តុលាការ​ប្រទេស​បារាំង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ