ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​សាលា Harvard ចែករំលែក​ផ្នត់​គំនិតល្អ​ៗ​ដែល​អាច​ជួយ​ឱ្យ​អ្នក​កាន់តែ​ជោគជ័យ

3 ឆ្នាំ មុន

មាន​មនុស្ស​ជា​ច្រើន​ដែល​គិត​ថា ដើម្បី​ជោគជ័យ​ក្នុង​ការងារ មនុស្ស​ត្រូវ​តែ​ក្លាយជា​អ្នកមាន​ជំនាញ​ក្នុង​ផ្នែក​ណាមួយ​ដែល​ទាក់ទិន​នឹង​ការងារ​របស់​ខ្លួន ។ មូលហេតុ​គឺ​មក​ពី​ការ​ទទួល​បាន​នាម​ជា​អ្នកជំនាញ​តែងតែ​ជំរុញ​ឲ្យ​អ្នក​ដទៃ​ជឿជាក់ និង​នាំ​យក​តំណែង​ខ្ពស់​ៗ និង​ប្រាក់​ចំណូល​ច្រើន​ៗ​ផង​ដែរ ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង គឺ​វា​មិន​ងាយស្រួល​ដូច​ការ​គិត​ទេ…

មាន​មនុស្ស​ជា​ច្រើន​ដែល​គិត​ថា ដើម្បី​ជោគជ័យ​ក្នុង​ការងារ មនុស្ស​ត្រូវ​តែ​ក្លាយជា​អ្នកមាន​ជំនាញ​ក្នុង​ផ្នែក​ណាមួយ​ដែល​ទាក់ទិន​នឹង​ការងារ​របស់​ខ្លួន ។ មូលហេតុ​គឺ​មក​ពី​ការ​ទទួល​បាន​នាម​ជា​អ្នកជំនាញ​តែងតែ​ជំរុញ​ឲ្យ​អ្នក​ដទៃ​ជឿជាក់ និង​នាំ​យក​តំណែង​ខ្ពស់​ៗ និង​ប្រាក់​ចំណូល​ច្រើន​ៗ​ផង​ដែរ ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង គឺ​វា​មិន​ងាយស្រួល​ដូច​ការ​គិត​ទេ ។

ប៉ុន្តែ​យោង​តាម​លោក វី​ក្រាម ម៉ា​ន​សារា​ម៉ា​នី (Vikram Mansharamani) ដែល​ជា​គ្រូ​នៅ​សាកលវិទ្យាល័យ Harvard បាន​ឲ្យ​ដឹង​ថា ក្នុង​ពិភពលោក​បច្ចុប្បន្ន​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ធ្វើ​ទំនើប​កម្ម​បច្ចេកវិទ្យា​យ៉ាង​លឿន រួម​ជាមួយនឹង​ភាព​មិន​ប្រាកដប្រជា​នេះ ទាមទារ​ឲ្យ​មានការ​គិត​បែប​ច្នៃប្រឌិត​ច្រើន​ជាង ។ ដើម្បី​ជោគជ័យ មនុស្ស​ម្នាក់​មិន​អាច​ពឹងផ្អែក​តែ​លើ​ជំនាញ​តែ​មួយ​របស់​ខ្លួន​បាន​ទៀត​ទេ ប៉ុន្តែ​ត្រូវ​ចេះ​ត​ភ្ជាប់​ជំនាញ​ខុស​ៗ​គ្នា​ដើម្បី​សម្រេច​បាន​អ្វីមួយ ។

ឧទាហរណ៍​ដូច​ជា​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ជាដើម ។ លោក​បាន​ប្រើ​ការ​យល់​ដឹង​ផ្នែក​រូបវិទ្យា វិស្វកម្ម ការ​បង្កើត​កម្មវិធី ការ​ច្នៃ ការ​ផលិត និង​ការ​ប្រកប​អ​ឫ​ជីវ​កម្ម​ដើម្បី​បង្កើត​ក្រុមហ៊ុន​ជោគជ័យ​ជា​ច្រើន​ក្នុង​វិស័យ​ខុស​ៗ​គ្នា ។

តើ​អ្នក​ទាំងនេះ​មាន​បុគ្គលិកលក្ខណៈ​យ៉ាងដូចម្តេច​ខ្លះ? ជាដំបូង ពួក​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​គិត​អ្វី​ធំ​ទូលាយ ។ ពួក​គេ​ចូល​ចិត្ត​អាន​សៀវភៅ ឬ​ការ​ស្រាវជ្រាវ​ទាំងមូល មិនមែន​អាន​តែ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ឬ​ជំនាញ​របស់​ខ្លួន​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​ចូល​ចិត្ត​សិក្សា​ពី​ទំនាក់ទំនង​ឆ្លង​វិស័យ និង​វិភាគ​លើ​ឥទ្ធិពល​ដែល​ការ​ផ្លាស់​ប្តូ​ឬ​អាច​ជះ​លើ​វិស័យ​ខុស​ៗ​គ្នា​ជាដើម ។ ហើយ​អ្វី​ដែល​សំខាន់​ជាងគេ គឺ​ពួក​គេ​មិន​ពឹងផ្អែក​ខ្លាំង​ពេក​លើ​អ្នកមាន​ជំនាញ​ទេ ។

ក្នុង​ករណី​ខ្លះ អ្នកជំនាញ និង​បច្ចេកវិទ្យា​ពិតជា​មាន​ប្រយោជន៍​ច្រើន​ពិតមែន ប៉ុន្តែ​ពេល​ដែល​មនុស្ស​ស្តាប់​អ្នក​ដែល​មាន​ជំនាញ​ខ្លាំង​ពេក វា​អាច​ប៉ះពាល់​ដល់​ការ​ស្រមើល​ស្រមៃ​របស់​មនុស្ស​បាន ។
បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​នាំមុខ​គេ​ជុំវិញ​ពិភពលោក​កំពុង​តែ​រក​មនុស្ស​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​ខុស​ៗ​គ្នា ។

លោក វី​ក្រាម បាន​ផ្តល់​យោបល់​ដល់​អ្នក​នៅ​វ័យក្មេង​ដែល​ទើបតែ​ចូល​ក្នុង​ទីផ្សារ​ការងារ​ឲ្យ​ព្យាយាម​ដក​បទ​ពិសោធន៍​ក្នុង​ផ្នែក​និង​កន្លែង​ខុស​ៗ​គ្នា​។ ជំនាញ​សំខាន់​ៗ​ដូច​ជា​ជំនាញ​ផ្នែក​ស្ថិតិ​មូលដ្ឋាន និង​ការ​គិតពិចារណា​អាច​ជួយ​ឲ្យ​អ្នក​ឈានមុខ​អ្នក​ដទៃ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ